គន្លឹះអាជីវកម្ម-​វិស័យ​អប់រំ

ប្រធាន​សាលាអន្តរជាតិ​ Learning Jungle ចែករំលែក​គំនិត​​អំពី​​ការធ្វើ​អាជីវកម្ម​ផ្នែក​អប់រំ


បើក​មុខ​របរ​រកស៊ី​អ្វី​មួយ​ ស្ដាប់​ទៅ​ដូច​ជា​មិន​ពិបាក​អ្វី​ទេ ឲ្យ​តែ​មាន​លុយ​ គឺ​រក​ស៊ី​បាន​ហើយ។ ប៉ុន្តែ បើ​ចង់​រក​ស៊ី​អ្វី​មួយ​ឲ្យ​ជោគជ័យ​ ទើប​ជា​រឿង​ដែល​មិន​ងាយស្រួល។ ពោល​​គឺ​ការរកស៊ី​អ្វី​មួយ ទាមទារ​នូវ​ឆន្ទៈ​មុះ​មុត មិន​ងាយ​រាថយ និងចុះ​ចាញ់​ចំពោះ​ឧបសគ្គ​នានា។
លោក លី វីរៈ (រូប​ខាង​ស្ដាំ) ប្រធាន​ក្រុមប្រឹក្សាភិបាលសាលា​អន្តរជាតិ Learning Jungle ផ្ដល់​បទ​សម្ភាសន៍​ដល់​គេហ​ទំព័រ ខេមបូណូមីស កាលពី​ពេល​ថ្មីៗ។
ដោយ

លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​សាលា​អន្តរជាតិ Learning Jungle ជា​សាលា​អន្តរជាតិ​ឯកជន​ដែល​ផ្ដល់​ការអប់រំ​តាម​បែប​ប្រទេស​កាណាដា ផ្ដល់​ជា​យោបល់​ខ្លះៗ ចំពោះ​សហគ្រិន​វ័យ​ក្មេង​ដែល​មាន​បំណង​ចង់​ប្រឡូក​ក្នុងការ​ចាប់​ផ្ដើម​អាជីវកម្ម​ផ្ទាល់​ខ្លួន ជាពិសេស ក្នុង​វិស័យ​អប់រំ។ 

លោក វីរៈ និយាយ​ថា «ការ​ធ្វើ​អាជីវកម្ម (business) អ្វី​មួយ គឺ​តែងតែ​មាន​ឧបសគ្គ​ច្រើន។ អ៊ីចឹងហើយ មុន​នឹង​ធ្វើ​អ្វី​មួយ ទាល់តែ​យើង​ស្រលាញ់​ពេញ​ចិត្ត​របស់​ហ្នឹង ដូច្នេះ ពេល​ជួប​ឧបសគ្គ គឺ​យើង​អត់​ងាយ​បោះបង់​វា​ទេ​។ យើង​នឹង​ខំ​ព្យាយាម​ជំនះ ខំ​ធ្វើ​ម៉េច​ឲ្យ​ល្អ​ដើម្បី​ធ្វើ​ឲ្យ​យើង​ជោគជ័យ»។

លោក លី វីរៈ បញ្ចប់​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​នៅ​ប្រទេស​ថៃ​ និង​ប្រទេស​បារាំង និង​​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​មួយ​ទៀត ផ្នែក​គ្រប់គ្រង​ហិរញ្ញ​វត្ថុ នៅ​ប្រទេសកាណាដា។ គឺ​ការស្នាក់នៅ​រៀនសូត្រ​នៅ​ប្រទេស​កាណាដា​នេះ​ហើយ ដែល​ញ៉ាំង​ចិត្ត​សហគ្រិន​វ័យ​ក្មេង​រូប​នេះ ឲ្យ​បង្កើត​សាលាអន្តរជាតិ​ ដែល​ទទួល​សិទ្ធិ franchise ពី​ប្រទេស​កាណាដា នៅ​កម្ពុជា។ 

លោក​ វីរៈ បន្ត​ថា «ការរកស៊ី​ក្នុង​វិស័យ​អប់រំ គឺ​ខុស​ពី​វិស័យ​ផ្សេងៗ។ វា​ទាមទារ​ឲ្យ​យើង​មាន​ចំណង់​ចំណូល​ចិត្ត ស្រលាញ់​តាំង​ពី​ក្មេង។ ហើយ​យើង​ត្រូវ​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ ពីព្រោះ​បច្ចុប្បន្ន មានការ​ប្រកួត​ប្រជែង​ខ្លាំង ដូច្នេះ មុន​នឹង​ចាប់​ផ្ដើម​ គឺ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់ ទាំង​ទីតាំង និង​សិក្សា​ទីផ្សារ​ឲ្យ​បាន​គ្រប់ជ្រុង​ជ្រោយ»។ 

គួររំឭក​ថា គិត​មក​ទល់​សព្វ​ថ្ងៃ សាលាអន្តរជាតិ​ Learning Jungle បើក​ប្រតិបត្តិការ​ផ្ដល់​ការអប់រំ​ថ្នាក់​មត្តេយ្យ​ និង​បឋម​សិក្សា​តាម​កម្មវិធី​អប់រំ​ប្រទេស​កាណាដា បាន​ជិត ៤​ឆ្នាំ​ហើយ នៅ​រាជ​ធានី​ភ្នំពេញ​នេះ។ ហើយ​បើ​តាម​លោក លី វីរៈ ទៅថ្ងៃអនាគត សាលាអន្តរជាតិ​មួយ​នេះ នឹង​ពង្រីក​ដល់​ថ្នាក់​វិទ្យាល័យ និង​សហការដៃគូ​ជាមួយ​សកលវិទ្យាល័យ​​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​ថែម​ទៀត។

សូម​រង់ចាំ​ទស្សានា​កិច្ចសម្ភាស​ជា​វីដេអូ រវាង ខេមបូណូមីស និង​លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​សាលាអន្តរជាតិ Learning Jungle ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ!!!

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


«រៀន​ធ្វើ​ជំនួញ» ប្រមូល​សហគ្រិន​ពី​វិស័យ​១២​ផ្សេង​គ្នា​និយាយ​ពី​ការ​បញ្ចៀស​ការ​ក្ស័យ​ធន

ព័ត៌មាន
ឆ្នាំ​នេះ សហគ្រិន​១២​រូប​ដែល​មក​ពី​អាជីវកម្ម​១២​ផ្សេង​គ្នា នឹង​ចូលរួម​កិច្ច​ពិភាក្សា​តុមូល​ក្នុង​សន្និសីទ “រៀន​ធ្វើ​ជំនួញ” ដែល​នឹង​ប្រព្…

ចិន​រកស៊ី​ជាមួយ​អាស៊ាន​ច្រើន​ជាង​អាមេរិក ព្រោះ​ចិន​ដៃ​ទូលាយ​ជាង​អាមេរិក?

ព័ត៌មាន
បើ​​និយាយ​អំពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ពិភព​លោក​ទីមួយ សហរដ្ឋ​អាមេរិក និង​អាស៊ាន និង​មហា​អំណាច​ពិភព​លោក​ទី​ពីរ ចិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ