លំនៅដ្ឋានតម្លៃសមរម្យ

ក្រុមហ៊ុនអភិវឌ្ឍន៍​ផ្ទះតម្លៃ​សមរម្យ បំភ្លឺថា គម្រោង​របស់ខ្លួន​ជាគម្រោង​ឯកជន មិនមែន​របស់រដ្ឋ​ទេ!


តំណាងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ គឺក្រុមហ៊ុន World Bridge Home បានបំភ្លឺដល់សាធារណជនថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះ ស្ថិតនៅក្រោមការវិនិយោគដោយក្រុមហ៊ុនឯកជន ១០០% មិនមានការវិនិយោគរួមគ្នាជាមួយនឹងរដ្ឋនោះឡើយ។ ការបំភ្លឺបែបនេះ ក្រោយពីមានព័ត៌មានក្នុងស្រុកមួយចំនួនចុះផ្សាយថា គម្រោងនេះជារបស់រដ្ឋ និងមានការតម្រូវឲ្យអតិថិជនបង់ប្រាក់លើសពីការកំណត់របស់រដ្ឋជាដើម។
ផ្ទះគំរូពិតនៃគម្រោងផ្ទះតម្លៃសមរម្យ
ដោយ

បើតាម​ការអះអាង​ពីលោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន KFA ដែលជាតំណាង​លក់គម្រោង​ផ្ទះតម្លៃសមរម្យ​នេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ន​លំនៅដ្ឋាននេះ មានអ្នកទិញ​លើសពី៥០% ជាមន្ត្រីរាជការ ​ហើយបច្ចុប្បន្ន​បានលក់អស់​មួយចំនួន​ហើយ។ លោកឧកញ៉ា បន្ថែមថា កន្លងមក​មានសាធារណៈជន​ មួយចំនួន​​បាន​យល់​ច្រឡំថា គម្រោងនេះ ជារបស់រដ្ឋ ប៉ុន្ដែលោក​ឧកញ៉ា នួន រិទ្ធី សូម​បញ្ជាក់ជាថ្មី​ម្ដងទៀតថា គម្រោងនេះ ជារបស់​ឯកជន វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន គឺក្រុមហ៊ុន World Bridge Home ១០០% គ្មានការ​បណ្ដាក់​ទុន​ជាមួយ​រាជរដ្ឋាភិបាល​នោះឡើយ។

លោក យក់ សុធីរិទ្ធ នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន World Bridge Home បានលើកឡើងថា ដ្បិតថាគម្រោងលំនៅ​ដ្ឋានតម្លៃ​សមរម្យនេះ ​ជារបស់​ក្រុមហ៊ុនឯកជន​ក៏ពិតមែន ប៉ុន្ដែក៏​មានការ​គាំទ្រ និងកិច្ច​សហការ​មួយចំនួន ជាមួយ​នឹងរាជរ​ដ្ឋាភិបាល​ផងដែរ ដូចជា ផ្នែកបច្ចេកទេស ប្រព័ន្ធផ្លូវច្បាប់ និងការលើកលែងពន្ធ​មួយចំនួន​ទៀត​ជាដើម។

លោក យក់ សុធីរិទ្ធ (ឆ្វេង) និងលោកឧកញ៉ា នួន រិទ្ធី (ស្ដាំ) កំពុងបកស្រាយពីរឿងលំនៅដ្ឋានតម្លៃសមរម្យថា ជារបស់ក្រុមហ៊ុនឯកជន

ជាមួយគ្នា​នេះដែរ អតិថិជន​​ដែលបាន​​មកទិញផ្ទះ​​តម្លៃសមរម្យនេះ បានលើក​ឡើង​ប្រាប់ខេម​បូណូមីស​ថា​ សម្រាប់តម្លៃ និងគុណភាព​​លំនៅដ្ឋាន គឺពួកគាត់​អាចទទួល​យកបាន បើសិនជា​ការសាងសង់​ដូចផ្ទះគំរូ​របស់ក្រុមហ៊ុន​មែន។ រីឯ ការបង់ប្រាក់ ​ក៏មានលក្ខណៈ​មួយសមរម្យ​ដែរ បើធៀប​នឹងគម្រោងលំនៅ​ដ្ឋានឯកជន​ផ្សេងៗ  ​សម្រាប់លទ្ធភាព​ពួកគាត់​ក្នុងការទិញ​លំនៅដ្ឋាន​ផ្ទាល់ខ្លួន​រស់នៅ។

សូមជម្រាបថា គម្រោងផ្ទះ​តម្លៃសមរម្យ​មួយនេះ​បាននិងកំពុង​អភិវឌ្ឍ​នៅលើផ្ទៃដី​ជាង២០ហិកតា ​ស្ថិត​នៅ​​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​​២១ ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ប្រមាណ ៨​គីឡូម៉ែត្រ ពី​ទីក្រុង​តាខ្មៅ។ ហើយបើ​តាមការអះអាង​ពីតំណាង​ក្រុមហ៊ុន គម្រោងនេះ នឹងត្រូវ​បើក​ការដ្ឋាន​បុកគ្រឹះសាងសង់នៅខែ​ក្រោយនេះ ខណៈដែលតម្លៃ​កំពុងលក់​នាពេលបច្ចុប្បន្ននេះ មានចាប់ពី ​២៥ ០០០ ដុល្លារ ដល់​៣​៥ ០០០ ​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងប្រៃសណីយ៍ បង្កើតកម្មវិធីប្រកួតប្រជែងស្ត្រីឆ្នើមផ្នែកបច្ចេកវិទ្យា

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានប្រកាសបើកនូវកម្មវិធីមួយមានឈ្មោះថា «ស្រ្តីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា» ក្រោមប្រធានបទ៖ «ការផ្តល់សិទ្ធិអំ…

អ្នកជំនាញ៖ គម្រោងអភិវឌ្ឍន៍ផ្លូវខ្សែក្រវាត់ក្រុង នឹងជំរុញចរន្តសេដ្ឋកិច្ចកាន់តែខ្លាំង

ព័ត៌មាន
គិតមកដល់ពេលនេះ រាជធានីភ្នំពេញបានពង្រីកផ្លូវខ្សែក្រវាត់ក្រុងដល់ទៅខ្សែទី៣ហើយ ដែលបាននិងកំពុងបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ