Advertisement
ស្ដ្រីឆ្នើម-បច្ចេកវិទ្យា

ក្រសួងប្រៃសណីយ៍ បង្កើតកម្មវិធីប្រកួតប្រជែងស្ត្រីឆ្នើមផ្នែកបច្ចេកវិទ្យា


ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានប្រកាសបើកនូវកម្មវិធីមួយមានឈ្មោះថា «ស្រ្តីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យា» ក្រោមប្រធានបទ៖ «ការផ្តល់សិទ្ធិអំណាចដល់ស្ដ្រីតាមរយៈ បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន» ដែលបានប្រកាសស្វែងរកបេក្ខភាពជាស្ដ្រីចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ហើយក្រសួងនឹងធ្វើការជ្រើសរើស និង វាយតម្លៃ រកស្រ្ដីឆ្នើម សម្រាប់ជ័យលាភី៣រូប ដែលនឹងទទួលបានពានរង្វាន់នៅថ្ងៃទី៧ ខែមីនាខាងមុខនេះ។
ក្រសួងប្រៃសណីយ៍ បង្កើតកម្មវិធីប្រកួតប្រជែងស្ត្រីឆ្នើមផ្នែកបច្ចេកវិទ្យា
ដោយ
Advertisement

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានឲ្យដឹងថា កម្មវិធីនេះ មានគោលបំណងលើកទឹកចិត្តស្រ្តីឱ្យចូលរួមកាន់តែច្រើនផុសផុល នៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន ដើម្បីចូលរួមចំណែកក្នុងការពាំនាំ និងកែប្រែកម្ពុជាឲ្យក្លាយទៅជាប្រទេសមួយដែលមានសក្តានុពល និងរីកចម្រើននៅក្នុងយុគសម័យឌីជីថល។ 

ជុំវិញការរៀបចំនេះ ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានមានប្រសាសន៍ថា កន្លងមក យើងមើលឃើញថា ស្ដ្រីកម្ពុជាមានចំនួនតិចតួចណាស់ ដែលបានចាប់យកជំនាញ និង ធ្វើការលើវិស័យនេះ បើទោះបីជាពួកគាត់មានសមត្ថភាព និង ភាពច្នៃប្រឌិតប្លែកៗមិនចាញ់បុរសក៏ដោយ។

ឯកឧត្តមបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីជំរុញការចូលរួមបន្ថែមទៀត យើងចាំបាច់ បង្កើតកម្មវិធីលើកទឹកចិត្តនានា។ ជាលទ្ធផល ពានរង្វាន់ស្ដ្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យានេះ នឹងជួយបំផុសស្ដ្រីឲ្យមានចាប់អារម្មណ៍លើបច្ចេកវិទ្យា និងចូលរួមជាបន្តបន្ទាប់»។

កម្មវិធីនេះមានពានរង្វាន់ផ្នែកបច្ចេកវិទ្យាចំនួន ៣ ប្រភេទ គឺ សហគ្រិនឆ្នើមស្ដ្រីក្នុងបច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award) វិស្វករជោគជ័យក្នុងជំនាញ ប.គ.ព  (Cambodian Woman ICT Engineer Award) ស្ដ្រីដែលចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសហគមន៍ (Cambodian Woman ICT For Community Award)។ 

សូមបញ្ជាក់ថា ស្រ្តីឆ្នើមនៅកម្ពុជាទាំង៣ ដែលត្រូវបានជ្រើសរើស ទាល់តែជាក្រុមស្ត្រីកម្ពុជាដែលមាន សក្តានុពល ក្នុងផ្នែកបច្ចេកវិទ្យា មានភាពជាអ្នកដឹកនាំខ្ពស់ ព្រមទាំងបានប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីបម្រើការក្នុងស្ថាប័នរបស់ខ្លួន និងសហគមន៍របស់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្ន។ ក្រៅពីនេះ ពួកគាត់ ក៏ត្រូវតែជាស្រ្តីកម្ពុជាដែលបានលះបង់នូវពេលវេលា និង កម្លាំងកាយចិត្តរបស់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងការចូលរួមស្វែងរកដំណោះស្រាយផ្នែកណាមួយក្នុងវិស័យបច្ចេកវិទ្យា សម្រាប់យកមកបម្រើផលប្រយោជន៍ ក្នុងសង្គមកម្ពុជា។

Advertisement

សាធារណជនអាចចូលរួមក្នុងកម្មវិធីនេះបាន ដោយស្នើបេក្ខភាព ស្រ្តីដែលលោកអ្នកគិតថាជាស្រ្តីឆ្នើមឬស្រ្តីគំរូក្នុងវិស័យនេះ។ ការស្នើបេក្ខភាពអាចធ្វើឡើងតាមអនឡាញ ដោយចូលទៅក្នុងតំណភ្ជាប់ http://cbrd.gov.kh/nominations ឬ អាចទំនាក់ទំនងតាមសារ​អេឡិកត្រូនិក [email protected] ឬ ទូរស័ព្ទលេខៈ 023 723 121 ឬ 086 47 87 72៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ណូរីភ្នំបាណន់ខេត្តបាត់ដំបង ទាក់ទាញភ្ញៀវទេសចរភ្លូកទឹកភ្លូកដី

ព័ត៌មាន
ណូរី ឬ គេហៅជាភាសាអង់គ្លេសថា «Bamboo Train» នៅភ្នំបាណន់ ខេត្តបាត់ដំបង កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ខណៈយានជំនិះដែលបន្សល់ទុក...

ក្រុមហ៊ុនអភិវឌ្ឍន៍​ផ្ទះតម្លៃ​សមរម្យ បំភ្លឺថា គម្រោង​របស់ខ្លួន​ជាគម្រោង​ឯកជន មិនមែន​របស់រដ្ឋ​ទេ!

ព័ត៌មាន
តំណាងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ គឺក្រុមហ៊ុន World Bridge Home បានបំភ្លឺដល់សាធារណជនថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះ ស្ថិតនៅ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ