គម្រោងលំនៅដ្ឋានប្រណីត

វីឡា​ប្រណីត​បែប​រមណីយដ្ឋាន​ក្នុងគម្រោង​ The Palms ត្រូវបាន​កក់​អស់​ហើយ !​


រាប់មិន​ទំាងដល់​កន្លះម៉ោង​ផង វីឡា​ប្រណីត​បែប​រមណីយដ្ឋាន​ដែលគ្រោង​នឹងសាងសង់​ឡើង​នៅក្បែរ​មាត់ទន្លេ ក្នុងគម្រោង​លំនៅ​ដ្ឋាន​ដ៏ប្រណីត​ The Palms ត្រូវ​បានកក់​ទុកអស់​ទៅហើយ​ពីសំណាក់​ភ្ញៀវកិត្តិយស​ពិសេស​ដែលបាន​អញ្ចើញ​ទៅចូលរួម​ស្តាប់ការ​ណែនាំ និង ការធ្វើ​បទបង្ហាញ​ពីគម្រោង​ The Palms នៅ​យប់ថ្ងៃទី​ ០១ ខែធ្នូ ២០១៧ ។ ជាមួយនឹង​តម្លៃមិន​ធម្មតានោះ​ឡើយ គឺតម្លៃ​ចន្លោះពី​ ១,១លានដុល្លារ រហូតដល់ ១,៣លានដុល្លារអាមេរិក។​
រូបភាព​គំរូ​នៃ​គម្រោង​លំនៅដ្ឋាន​ប្រណីត The Palms
ដោយ

ចំណែកឯ​ផ្ទះប្រភេទ​ Cluster House (C1& C1A) និង ប្រភេទេ Cluster House (C2 & C2A) ក៏ត្រូវបាន​អតិថិជន​កក់អស់​ជាច្រើន​ខ្នងផងដែរ ដែលតម្លៃ​ចន្លោះពី​ ៣៩៩,៩៩៩ ដុល្លារ​ រហូតដល់ ៤៤៥,៩៩៩ ដុល្លារ​អាមេរិក។

តម្លៃថ្លៃ​​ពិត​ជា​​មិន​​ធម្មតា​នេះ ​វាថ្លៃព្រោះ​វា​ស័ក្តិសម​​ទៅ​នឹង​លំនៅ​ដ្ឋាន​​បែប resort ប្រណីត មិន​ធ្លាប់​​មាន​​នោះ​ទេ នៅ​ក្នុង​​ប្រទេស​​កម្ពុជា ដោយសារ​តែ​​គម្រោង​នេះ​​មាន​លក្ខណៈ​​ពិសេស​​ដូចគ្នា​​ទៅ​នឹង​​គម្រោង ឌឹ ផាម (The Palms) នៅ​​ប្រទេស​​កាតា និង​សិង្ហបុរី អ៊ីចឹង​ដែរ ដែល​សាងសង់​​មាន​សណ្ឋាន​​រូបរាង​​ដូច​ជា​​ដើម​ត្នោត។ ក្រុមហ៊ុន​នឹងរៀបចំ​ពិធីបើកលក់​ជាផ្លូវការ​ដល់សាធារណៈជន​នៅពាក់កណ្តាល​ខែធ្នូ ឆ្នាំនេះ។ ​

លោកឧកញ៉ាសៀ ឫទ្ធី (ខាងឆ្វេងគេ) កំពុងឈរបង្ហាញពីគម្រោងលំនៅដ្ឋាន The Palms ទៅកាន់អ្នកចូលរួម

ថ្លែងនៅ​ក្នុងកម្មវិធី​ធ្វើបទបង្ហាញ​ណែនាំ​គម្រោងលំនៅ​ដ្ឋានប្រណីត The Palms  លោក​​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​​ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប និង​ជាម្ចាស់​គម្រោងលំនៅ​ដ្ឋានដ៏ប្រណីត​បានមាន​ប្រសាសន៍ថា ​នេះគឺជាគម្រោង​លំនៅដ្ឋាន​ដ៏ប្រណីត​មិនធ្លាប់​មាននៅស្រុក​ខ្មែរ  ដែល​មានការ​​ខុស​ប្លែក​​ពី​គម្រោង​ទី១ និង ​គម្រោង​ទី២ ដែល​ក្រុមហ៊ុន វើល ប្រ៊ីដ ធ្លាប់​បាន​​អភិវឌ្ឍ​​សាងសង់​​រួច​មក​​ហើយ ដូចជា​ គម្រោង​​អគារ​​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​​កម្ពស់ ៤៥​ជាន់ The Bridge និង​អគារ​​ពាណិជ្ជកម្ម​​លំនៅដ្ឋាន សណ្ឋាគារ ដែល​មាន​​ឈ្មោះ​ថា The Peak។ ហើយ​គម្រោង​​ទាំង​ពីរ​នេះ ទទួល​បាន​​ការ​គាំទ្រ​​ និង​មាន​ភាព​​ជោគជ័យ​​យ៉ាង​​ខ្លាំង។ 

លោក​ឧកញ៉ា​​បន្ត​ថា ​គម្រោង​​អភិវឌ្ឍន៍​​បុរី​លំនៅដ្ឋាន​​ដ៏​ប្រណីត The Palms ​មួយនេះ​សាងសង់ ​នៅ​តាម​​មាត់​ទន្លេ​ស្ថិតនៅ​​លើ​ផ្ទៃ​ដី​​ចំនួន ៣,៧​​ហិកតា។

គម្រោង​​បុរី​លំនៅដ្ឋាន​​ The Palms ស្ថិត​នៅ​តាម​​បណ្តោយ​ផ្លូវ​ជាតិ​​លេខ១ ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ ពី​គល់​ស្ពាន​​ព្រះមុនីវង្ស​ ដែល​តភ្ជាប់​រហូត​ដល់​​មាត់​ទន្លេ​ ក្នុង​ភូមិ​​ក្តីតាកុយ ​សង្កាត់​​វាលស្បូវ ខណ្ឌ​​ច្បារអំពៅ ​រាជ​​ធានី​ភ្នំពេញ និង​​ជា​​គម្រោង​​អភិវឌ្ឍន៍​​លំនៅដ្ឋាន​​ដ៏​ប្រណីត​​ប្លែក​ពីគេ ​មិន​ធ្លាប់​​មាន​នៅ​​កម្ពុជា ដោយ​មាន​ការ​​សហការ​​ជាមួយ​ដៃគូ​​វិនិយោគ​​មក​ពី​​ប្រទេស​​សិង្ហបុរី។​

មូលហេតុ​​ដែល​ឧកញ៉ា សៀ ឫទ្ធី សម្រេច​​ចិត្ត​អភិវឌ្ឍ​​បុរី​លំនៅដ្ឋាន​ The Palms ​ នៅ​តំបន់​នោះ ដោយសារ​តែ​​មើល​ឃើញ​​ថា តំបន់​នោះ​មាន​ប្រព័ន្ធ​​ហេដ្ឋា​រចនា​​សម័្ពន្ធ​ល្អ​ ផ្លូវ​ជាតិ​ធំ​​ទូលាយ មាន​ស្ពាន​ពីរ​​ត​ភា្ជប់ និង​ទីតាំង​​អភិវឌ្ឍន៍​​នៅ​ជិត​​មាត់​ទន្លេ ដែល​បង្ក​​លក្ខណៈ​ពិសេស​​សម្រាប់​ការ​​អភិវឌ្ឍ​​គម្រោង​​លំនៅដ្ឋាន​ The Palms នេះ ឲ្យ​ក្លាយ​ជា រីស៊ត ដ៏​ប្រណីត។

រូបប្លង់គំរូនៃលំនៅដ្ឋានដ៏ប្រណីត The Palms

គម្រោង​នេះ​​នឹង​ចាប់​​ផ្តើម​​ដំណើរការ​​សាងសង់​​ជា​ផ្លូវការ​​នៅ​ចុង​​ឆ្នាំ​នេះ​​ហើយ ដែល​នឹង​​ចំណាយ​ទុន​​វិនិយោគ​​សាងសង់​​ប្រមាណ ១១០​លាន​ដុល្លារ​អាមេរិក។ គម្រោង​​អភិវឌ្ឍន៍ បុរី ឌឹ ផាម នឹង​មាន​​ការ​សាងសង់​​វីឡា​កូន​កាត់​​ចំនួន ២០៤​វីឡា​ ជា​លក្ខណៈ​​បឹងកាឡូ ១៦​វីឡា និង​មាន​​កន្លែង​ចត​អូប័រ ជា​ពិសេស សម្រាប់​អ្នក​​ដែល​ទិញ​​វីឡា​បឹងកាឡូ។ ហើយ​វីឡា​​ទាំង​អស់​​សុទ្ធតែ​​​អាច​មើល​​ឃើញ​ផ្ទៃ​​ទន្លេ​ ហើយ​ផ្ទះ​​មាន​ជណ្តើរ​​យន្ត​​សម្រាប់​​មនុស្ស​​ចាស់​​ផង​ដែរ។​

តម្លៃ​លំនៅដ្ឋាន​ប្រណីត ចែក​ទៅ​តាម​លំដាប់​ថ្នាក់ ទំហំ និង​ប្រភេទ ដូច​ខាង​ក្រោម​នេះ៖

  1. ប្រភេទ Cluster House (C1& C1A) មាន​ទំហំ ៣១៥​ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ៣៩៩,៩៩៩ ដុល្លារ​អាមេរិក
  2. ប្រភេទេ Cluster House (C2 & C2A) មាន​ទំហំ ៣៧៧ ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ៤៤៥,៩៩៩ ដុល្លារ​អាមេរិក
  3. ប្រភេទ វីឡា (V1) មាន​ទំហំ ៦៧៧ ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ១,១២០,០០០ ដុល្លារ​អាមេរិក
  4. ប្រភេទវីឡា (V2) មាន​ទំហំ ៩៦៥ ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ១,២៥០,៩៩៩ ដុល្លារ​អាមេរិក
  5. ប្រភេទ​វីឡា (V3) មាន​ទំហំ ១០៤៣ ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ១,២៨៧,០៦២ ដុល្លារ​អាមេរិក
  6. ប្រភេទ​វីឡា (V4) មាន​ទំហំ ១០៨៦ ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ១,៣៣៩,៩៩៩ ដុល្លារ​អាមេរិក។
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជើងហោះហើរត្រង់ទៅមកកម្ពុជា-ម៉ាឡេស៊ីកើនដល់៧លើកហើយក្នុងមួយថ្ងៃ

ព័ត៌មាន
គិតមកទល់ពេលនេះ ការហោះហើរត្រង់ពីកម្ពុជាទៅប្រទេសម៉ាឡេស៊ី និងពីម៉ាឡេស៊ីមកកម្ពុជា បានបង្កើនជើងហោះហើររហូតដល់៧លើកហើយក្នុងមួយថ្ងៃ ដោយរាប់ប…

វីដេអូ៖ សម្ល​​«ប្រូង»​​របស់​​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន យក​បំពង់​ឫស្សី​ធ្វើ​ជា​ឆ្នាំង!

ព័ត៌មាន
សម្ល«ប្រូង» គឺ​ជា​ឈ្មោះដើមរបស់ម្ហូប​មួយ​ប្រភេទ​នៃ​ជនជាតិដើមភាគតិចទំពួន ដែល​គេ​ស្ល​នៅ​ក្នុង​បំពង់​ឫស្សី ជំនួស​ការ​ប្រើ​ប្រាស់​ឆ្នាំង។

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ