កិច្ចប្រជុំ AMNC26 នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការបង្កើតថ្មីក្នុងកម្រិតទ្រង់ទ្រាយធំ» (Innovating at Scale) ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាង ១,៧០០ នាក់ មកពីជាង ៩០ ប្រទេសនិងតំបន់ ដែលរួមមានតំណាងមកពីផ្នែកអាជីវកម្ម រដ្ឋាភិបាល ស្ថាប័នអប់រំ អង្គការអន្តរជាតិ និងសហគមន៍សហគ្រិន។ កិច្ចពិភាក្សាបានផ្តោតលើសំណួរគន្លឹះចំនួនប្រាំនាពេលបច្ចុប្បន្ន រួមមាន៖ ការតម្រង់ទិសដៅក្នុងតថភាពពាណិជ្ជកម្មនិងឧស្សាហកម្មដែលកំពុងផ្លាស់ប្តូរ, ជំពូកសេដ្ឋកិច្ចបន្ទាប់របស់ប្រទេសចិន, ការបកប្រែបច្ចេកវិទ្យាដែលកំពុងលេចធ្លោឱ្យទៅជាផលជាក់ស្តែងក្នុងពិភពពិត, ការបង្កើតការងារសម្រាប់ជំនាន់ក្រោយ, និងការកំណត់ទីតាំងនៃការផ្លាស់ប្តូរថាមពលជាប្រភពនៃភាពប្រកួតប្រជែង។
នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ អ្នកឧកញ៉ា បានចូលរួមក្នុងវគ្គប្រជុំកម្រិតខ្ពស់ជាសាធារណៈនិងឯកជនជាបន្តបន្ទាប់ រួមមាន ពិធីជប់លៀងអាហារពេលល្ងាចនៃបណ្តាញ Global Lighthouse Network, វគ្គប្រជុំស្តីពីការធានាថាមពលនិងវត្ថុធាតុដើមនៅក្នុងយុគសម័យភូមិសាស្ត្រនយោបាយថ្មី, កិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីទីក្រុងធំៗ (Megacities) របស់ប្រទេសចិន, និងកម្មវិធីអាហារថ្ងៃត្រង់ IGWEL ស្តីពីការលើកកម្ពស់ស្ថិរភាពចំពេលមានវិបត្តិ។ អ្នកឧកញ៉ាក៏បានចូលរួមក្នុងវគ្គប្រជុំរួមគ្នារវាងប្រធានអាប៉ិច (APEC) និងអាស៊ាន (ASEAN) ព្រមទាំងការពិភាក្សាស្តីពីយុទ្ធសាស្ត្រឈ្នះៗ និងបញ្ហាប្រឈមសំខាន់ៗក្នុងការផ្លាស់ប្តូរពីបច្ចេកវិទ្យាទៅជាកំណើន ដែលឆ្លុះបញ្ចាំងពីការចូលរួមជាបន្តបន្ទាប់របស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប លើបញ្ហាដែលកំណត់ភាពប្រកួតប្រជែងរបស់អាស៊ាន និងការធ្វើសមាហរណកម្មតំបន់។
ចំណុចលេចធ្លោមួយនៃកិច្ចប្រជុំ AMNC26 គឺកិច្ចសន្ទនាពិសេសជាមួយលោក លី ឈាំង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានកំណត់អាទិភាពនៃផែនការប្រាំឆ្នាំលើកទី១៥ របស់ប្រទេសចិន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការបន្តពង្រីកការបើកចំហ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសកល។ អ្នកឧកញ៉ាក៏បានចូលរួមក្នុងវគ្គប្រជុំស្តីពីសេណារីយ៉ូនៃការផ្តល់ហិរញ្ញប្បទានដល់កំណើន និងកិច្ចសន្ទនាអាហារពេលល្ងាចស្តីពី «បញ្ញាសិប្បនិម្មិត (AI) ដែល
ផ្តល់លទ្ធផលពីការបង្កើតថ្មីទៅជាផលសកល» រួមជាមួយការសង្ខេបព័ត៌មានស្តីពីការវិវត្តក្នុងតំបន់ដែលទាក់ទងនឹងប្រទេសអ៊ីរ៉ង់ និងផលប៉ះពាល់របស់វាទៅលើទីផ្សារសកល។
ក្រៅពីនេះអ្នកឧកញ៉ាក៏បានជួបពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ជាមួយឥស្សរជនជាន់ខ្ពស់សកលលោក។ ការចូលរួមទាំងនេះបានពង្រឹងកិច្ចសន្ទនាដែលកំពុងបន្តរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប ជាមួយស្ថាប័ន និងវិនិយោគិនសកលលោក លើកំណើនសេដ្ឋកិច្ចរយៈពេលវែងនៅក្នុងប្រទេសកម្ពុជា និងតំបន់ជុំវិញ។ ក្នុងនាមជាសមាជិកនៃ Dalian ដែលជាអ្នកបានចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកលើសពីប្រាំដង អ្នកឧកញ៉ា ក៏បានចូលរួមក្នុងពិធីទទួលស្វាគមន៍ពិសេសជាមួយសមាជិកដទៃទៀតដែលជាអ្នកចូលរួមយូរអង្វែងនៃវេទិកានេះដែរ។
ការចូលរួមរបស់អ្នកឧកញ៉ានៅក្នុងកិច្ចប្រជុំ AMNC26 នេះ គឺបន្ទាប់ពីការចូលរួមរបស់ក្រុមហ៊ុន
វើលដ៍ប្រ៊ីដ គ្រុប កាលពីដើមឆ្នាំនេះ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៦ នៅទីក្រុងដាវ៉ូស (Davos) ដែលគូសបញ្ជាក់ពីការចូលរួមប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុនជាមួយវេទិកាសកលលោក និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់តួនាទីរបស់កម្ពុជានៅក្នុងអាស៊ាន និងសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប នៅតែបន្តប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់កិច្ចពិភាក្សាដែលកំណត់អនាគតនៃការតភ្ជាប់ក្នុងតំបន់ ការបង្កើតថ្មី និងការអភិវឌ្ឍប្រកបដោយចីរភាពដែលដឹកនាំដោយការវិនិយោគ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ភាសាខ្មែរ៖
លោកស្រី លីវ រតនា
ការិយាល័យប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប (WorldBridge Group)
ទូរស័ព្ទ៖ +855 85 650 333 (WhatsApp/Telegram)
អ៊ីមែល៖ [email protected]
ភាសាអង់គ្លេស៖
លោក Calvin Tse
អនុប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម ក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប (WorldBridge Group)
ទូរស័ព្ទ៖ +855 10 318 018 (WhatsApp/Telegram)
អ៊ីមែល៖ [email protected]
អំពីក្រុមហ៊ុន វើលដ៍ប្រីដ គ្រុប (WorldBridge Group)
វើលដ៍ប្រ៊ីដ គ្រុប គឺជាក្រុមហ៊ុនឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលមានការវិនិយោគចម្រុះ រាប់ចាប់ពីផ្នែកភស្តុភារ (logistics) អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងវិស័យជាច្រើនទៀត។ ដោយមានការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតថ្មី ក្រុមហ៊ុនបានចាប់ដៃគូជាមួយភាគីពាក់ព័ន្ធទាំងក្នុងតំបន់និងសកលលោក ដើម្បីផ្តល់នូវដំណោះស្រាយប្រកបដោយផលវិជ្ជមានសម្រាប់ឧស្សាហកម្មនានា។