ផ្សារទំនើប​

ផ្សារទំនើបខ្នាតយក្សរបស់ថៃ Big C គ្រោងនឹងបើកដំណើរការនៅក្រុងប៉ោយប៉ែតកម្ពុជា


មជ្ឈមណ្ឌលផ្សារទំនើបដ៏ធំមួយទៀត មកពីប្រទេសថៃ ដែលមានឈ្មោះថា Big C គ្រោងនឹងបោះទីតាំងប្រតិបត្តិការមុខជំនួញរបស់ខ្លួនជាលើកដំបូងបង្អស់នៅទីក្រុងប៉ោយប៉ែត ស្ថិតនៅតាមខែ្សបន្ទាត់ច្រកព្រំដែនរវាងប្រទេសកម្ពុជា និង ថៃ។
ផ្សារទំនើបខ្នាតយក្សរបស់ថៃ Big C គ្រោងនឹងបើកដំណើរការនៅក្រុងប៉ោយប៉ែតកម្ពុជា​ (http://static.asiawebdirect.com)
ដោយ

ហើយតាម​ផែនការ​ក្រុមហ៊ុន​ពង្រីក សាខាបន្ទាប់​នឹងបោះទី​តាំងវិនិយោគ​នៅខេត្ត​សៀមរាប​អង្គរទឹកដី វប្ប​ធម៌ប្រវត្តិសាស្ត្រ ដែលមាន​ទាក់ទាញភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិរាប់​លាន​នាក់ក្នុង​មួយឆ្នាំៗ។ នេះបើយោង​តាម​ការបញ្ជាក់​អះអាង​ដោយ​សុំមិន​បញ្ចេញឈ្មោះ​ពីមន្ត្រី​ជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ ហៅកាត់ថា ស៊ី ឌី ស៊ី បានប្រាប់​សារព័ត៌មាន អេឡិច​ត្រូនិច ខេមបូណូមីស នៅថ្ងៃនេះ។

មជ្ឈមណ្ឌល​ផ្សារទំនើប BIG C SUPERCENTER (CAMBODIA) CO.,LTD. គឺជាបុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ស្រាបៀរ​ថៃដ៏ធំល្បីល្បាញ​មួយដែលមាន​ឈ្មោះថា ក្រុមហ៊ុន​ស្រាបៀរ Beer Chang ។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Big C ដ៏ធំ​មួយនេះដែរ គ្រោងនឹង​បោះទុន​វិនិយោគប្រមាណ ៦,៨លាន​ដុល្លារ​អាមេរិក និង អាច​បង្កើត​ការងារ​បាន​ចំនួន ១.២២២ កន្លែង​ឯណោះ និង​បង្កើតការងារ​ដោយ​ប្រយោល​រាប់រយ​កន្លែង​ផ្សេង​ទៀត។

ប្រភពព័ត៌មាន​ដដែល​បានប្រាប់​ឲ្យដឹង​ទៀតថា បើយោងទៅ​តាមផែនការ​ច្បាស់​លាស់ មជ្ឈមណ្ឌល​ផ្សារទំនើប Big C ដ៏ធំ​មួយនេះ គ្រោងនឹង​ចាប់ផ្តើម​ដំណើរ​ការសាង​សង់នៅ​ប្រទេស​កម្ពុជា​ក្នុងខែមីនា ឆ្នាំ ២០១៩ខាងមុខ​នេះហើយ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត​នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក នឹងវិនិយោគ១៧០ លានដុល្លារអាមេរិក លើរោងចក្រផលិតគ្រឿងបង្គុំយន្ដហោះ នៅវៀតណាម

ព័ត៌មាន
ក្នុងអំឡុងជំនួបកំពូលរវាងមេដឹកនាំកំពូល អាមេរិក និងកូរ៉េខាងជើង នៅថ្ងៃទី២ នេះ ក្រុមហ៊ុនផលិតគ្រឿងបង្គុំយន្ដហោះដ៏ធំរបស់អាមេរិក UAC បាន…

ទើបតែ ២ខែ CDC បានអនុម័តបើកឲ្យដំណើរការ គម្រោង និងរោងចក្រ ៤៥ កន្លែង ជាមួយទុនវិនិយោគជាង ៨២៥ លានដុល្លារ

ព័ត៌មាន
គម្រោង និងរោងចក្រចំនួ៤៥ គម្រោង ដែលមានទុនវិនិយោគសរុបរហូតដល់ជាង ៨២៥ លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ