Advertisement
វិនិយោគបរទេស

ធនាគារ​ធំ​បំផុត​ទី​៥​របស់​ថៃ​នឹង​ចូល​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ហិរញ្ញ​វត្ថុ​កម្ពុជា​ឆាប់ៗ​នេះ


ធនាគារ​ អាយុធ្យា ឬ​ហៅថា​ធនាគារ ​ក្រុងស្រ៊ី (Krungsri) ធំ​​​បំផុត​ទី​៥​របស់​ថៃ គ្រោង​នឹង​បើក​ប្រតិបត្តិការ​អាជីវកម្ម​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ដែល​ជា​ទីផ្សារ​តូច​ចង្អៀត​កំពុង​តែ​មាន​ការ​ប្រកួត​​ប្រជែង​គ្នា​ខ្លាំង។
ធនាគារ អាយុធ្យា ឬ​ធនាគារ ក្រុង​ស្រ៊ី (Krungsri) ជា​ធនាគារ​ធំ​បំផុត​ទី​៥​នៅ​ប្រទេស​ថៃ។
ដោយ
Advertisement

ការ​សម្រេច​បែប​នេះ បន្ទាប់​ធនាគារ​បាន​មើល​ឃើញ​ពី​ឱកាស​វិនិយោគ​លើ​វិស័យ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា។

តំណាង​ធនាគារ ក្រុងស្រ៊ី របស់​ថៃ​មួយ​នេះ ដែល​ត្រូវ​បាន​ស្រង់​សម្ដី​ដោយ​កាសែត​ បាងកក​ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ថា នៅ​កម្ពុជា មាន​ឱកាស​វិនិយោគ​ជា​ច្រើន ដែល​កំពុង​ស្ថិត​ក្នុង​ក្រសែ​ភ្នែក និង ​ផែនការ​វិនិយោគ​របស់​ធនាគារ​ថៃ​មួយ​នេះ។ 

ធនាគារ​នេះ​នឹង​ផ្ដល់​សេវា​កម្ចី​បង់​រំលោះ​យានយន្ដ និង​ការ​ផ្ទេរ​ប្រាក់​ទៅ​មក​ឆ្លង​ប្រទេស​ពី​ថៃ​មក​កម្ពុជា​ជាដើម។ 

លោក Thakorn Piyaphan ប្រធាន​ធនាគារ​ក្រុងស្រ៊ី បាន​ឲ្យ​ដឹង​ថា ធនាគារ​នេះ​នឹង​ផ្តោត​ជា​សំខាន់​ទៅ​លើ​សេវា​កម្ចី​ដោយ​គ្មាន​ទ្រព្យ​បញ្ចាំ​សម្រាប់​ការ​បង់​រំលោះ​ឡាន ម៉ូតូ និង​សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស ពី​ប្រទេស​ថៃ​មក​កម្ពុជា ដើម្បី​សម្រួល​ដល់​ជន​អន្តោប្រវេសន៍​កម្ពុជា ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ អាច​ផ្ញើ​ប្រាក់​មក​ស្រុក​កំណើត​បាន​កាន់​តែ​ងាយ​ស្រួល។


👉 គួរអាន ! ធនាគារ​ធំ​បំផុត​ទី៣​របស់​ជប៉ុនបោះ​ទុន​ជាង៥០លាន​ដុល្លារ​ បើក​សាខា​នៅ​កម្ពុជា


តាម​ការ​សិក្សា​របស់​ធនាគារ​ថៃ​ខាង​លើ​នេះ បាន​បង្ហាញ​ថា ធនាគារ​នឹង​ផ្ដល់​សេវា​បង់​រំលោះ​ទោចក្រ​យាន​យន្ដ គឺ​ជា​ទីផ្សារ​កំពុង​លូត​លាស់​ខ្លាំង​មួយ​នៅ​កម្ពុជា ហើយ​ធនាគារ​នេះ​ក៏​គ្រោង​នឹង​ផ្តល់​សេវា​កម្ម​បង់​រំលោះ​រថយន្ដ​ដោយ​ការ​ធានា​ទិញ​ត្រឡប់​មក​វិញ​ផង​ដែរ ដែល​ធនាគារ​នេះ​បាន​ឲ្យ​ឈ្មោះ​ថា​សេវា Car4Cash។ 

យ៉ាង​ណា​ក៏​ដោយ តំណាង​ធនាគារ​ក្រុង​ស៊្រី​នេះ មិន​បាន​ប្រាប់​ពី​ពេល​វេលា​ច្បាស់​លាស់​បើក​ប្រតិបត្តិការ​អាជីវកម្ម​ធនាគារ​និង​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា នៅ​ឡើយ​ទេ ដោយ​អ្វីៗ​ស្ថិត​នៅ​ក្នុង​គម្រោង។

សូម​ជម្រាប​ផង​ដែរ​ថា ធនាគារ​អាយុធ្យា ឬ​ក្រុងស៊ី្រ កំពុង​កាន់​កាប់​ភាគ​ហ៊ុន​ដ៏​ធំ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ហត្ថា​កសិករ​នៅ​កម្ពុជា បន្ទាប់​ពី​បាន​ទិញ​ភាគ​ហ៊ុន​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ហត្ថា​កសិករ​ លីមីតធីត កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ។ 

ធនាគារ​ក្រុង​ស្រ៊ី ដែល​ជា​ធនាគារ​ដ៏​ធំ​លំដាប់​ទី​៥​របស់​ថៃ បាន​បង្ហាញ​ពី​ការ​សម្លឹង​ឃើញ​ពី​ឱកាស​ពង្រីក​បន្ថែម​សេវា​កម្ម​ហិរញ្ញវត្ថុ​របស់​ខ្លួន​នៅ​កម្ពុជា តាមរយៈ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ហត្ថា​កសិករ ដែល​ខ្លួន​ទើប​តែ​បាន​ចាក់​បន្ថែម​ទុន​ប្រមាណ ១៥​លាន​ដុល្លារ​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៧។ 

Advertisement

ទន្ទឹម​នឹង​នេះ​ដែរ លោក​ឧកញ៉ា ហួត អេងតុង ជា​ប្រធាន និង​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ហត្ថា​កសិករ លីមីតធីត បាន​លើក​ឡើង​ថា កន្លង​មក​ ខាង​ភាគី​ធនាគារ​ក្រុង​ស្រ៊ី ក៏​ធ្លាប់​បាន​មក​ពិភាក្សា ជាមួយ​នឹង​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ​ហត្ថា​កសិករ ក៏​ដូចជា​ជំរុញ​ដល់​កិច្ច​ការងារ​មួយ​ចំនួន​លើ​ការ​ផ្ដល់​សេវា​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា។ 

លោក ជឿ​ជាក់​ថា ការ​បន្ថែម​នូវ​សេវា​ហិរញ្ញ​វត្ថុ​របស់​ធនាគារ​ក្រុង​ស្រ៊ី នៅ​កម្ពុជា​នេះ គឺ​ជា​រឿង​ល្អ ព្រោះ​វា​ជា​តម្រូវការ​ចាំបាច់​របស់​អតិថិជន​នា​ពេល​បច្ចុប្បន្ន ប៉ុន្ដែ លោក​ក៏​មិន​ទាន់​បាន​ដឹង​ច្បាស់​ថា នឹង​ចាប់​ផ្ដើម​ប្រតិបត្តិការ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។ 

សូម​បញ្ជាក់​ដែរ​ថា ធនាគារ​ក្រុង​ស្រ៊ី ក៏​ស្ថិត​នៅ​ក្នុង​សម្ព័ន្ធ​របស់​ធនាគារ​ដ៏​ធំ​របស់​ជប៉ុន គឺ Mitsubishi UFJ ខណៈ​ដែល​ធនាគារ​ជប៉ុន​មួយ​នេះ បាន​កាន់​កាប់​ភាគ​ហ៊ុន​ប្រមាណ ៧៧% នៃ​ភាគហ៊ុន​សរុប​របស់​ធនាគារ​ក្រុង​ស្រ៊ី៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្រេច​កំពត​នៅតែ​ត្រូវ​ប៉ាន់ ប៉ុន្តែ ម្រេច​ធម្មតា​ធ្លាក់​ថ្លៃខ្លាំង

ព័ត៌មាន
ប្រធាន​សមាគម​លើក​កម្ពស់​ម្រេច​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា តម្លៃ​ម្រេច​កំពត​មាន​តម្លៃ​ខ្ពស់​៣​ឆ្នាំ​ជាប់​គ្នា ពោល​គឺ​តម្លៃ​លក់​ចេញ​ពី​កសិ...

អគារ Gold Tower 42 ជាន់​នឹង​ចាប់​ផ្តើម​សាងសង់​ឡើង​វិញ​នៅ​ខែ​សីហា​បន្ទាប់​ពី​ពន្យារ​ពេល​ជិត​១០ឆ្នាំ

ព័ត៌មាន
គិត​មក​ដល់​ពេល​នេះ រយៈពេល​ជិត​១០​ឆ្នាំ​ហើយ បន្ទាប់​ពី​អគារ​ភ្លោះ ៤២​ជាន់ បាន​ចាប់​ផ្តើម​ដំណើរការ​សាងសង់​ក្នុង​ឆ្នាំ​២០០៨ ហើយ​ក៏​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ