ធនាគារ​និង​ហិរញ្ញ​វត្ថុ

ធនាគារ​ធំ​បំផុត​ទី៣​របស់​ជប៉ុនបោះ​ទុន​ជាង៥០លាន​ដុល្លារ​ បើក​សាខា​នៅ​កម្ពុជា


ជា​ផ្លូវការហើយ​ ធនាគារ Mizuho (មីហ្ស៊ូហូ) ដែល​ជា​ធនាគារ​ធំ​ជាង​គេ​បំផុត​ទី៣ នៅ​ជប៉ុន បើក​សម្ពោធ​សាខារបស់​ខ្លួន នៅ​រាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា ខណៈ​ដែល​វិនិយោគ​ជប៉ុន​ប្រទេសអាស៊ាន​មួយ​នេះ​កើន​ឡើង​គួរ​ឲ្យ​ចាប់​អារម្មណ៍។
វិនិយោគិន​ជប៉ុន និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ផ្លូវការ​សាខា​ធនាគារ Mizuho របស់​ជប៉ុន​នៅ​ទីក្រុង​ភ្នំពេញ។
ដោយ

លោក តាកេស៊ិ ហ្វ៊ូគូអ៊ិ (Takeshi Fukui) អគ្គនាយក​​ធនាគារ Mizuho សាខា​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​សាខា​ធនាគារ​ ថា បង​ធំ​ទី៣​ផ្នែក​ហិរញ្ញ​វត្ថុ​នៅ​ជប៉ុន​មួយ​នេះ បាន​វិនិយោគ​ទុកជាង ៥០​លាន​ដុល្លារ​ ដើម្បី​បើក​សាខា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក ហ្វ៊ូគូអ៊ិ មាន​ប្រសាសន៍ថា ការដែល​ធនាគារ​លោក​សម្រេចចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា គឺ​ដោយសារ​មើល​ឃើញ​ស្ថិរភាព​នយោបាយ​ ក៏​ដូច​ជា​កំណើន​សេដ្ឋកិច្ច​រឹងមាំ​របស់​កម្ពុជា។ លោក​បន្ត​ថា វត្តមាន​ធនាគារ​ជប៉ុន​មួយ​នេះ នឹង​ជួយ​ពង្រឹង​បន្ថែម​វិស័យ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា និង​ជួយ​បង្កើត​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ផង​ដែរ។

លោក Takeshi Fukui អគ្គនាយក​ធនាគារ MIZUHO សាខា​ប្រចាំ​កម្ពុជា។

ធនាគារ មីហ្ស៊ូហូ (MIZUHO)  ត្រូវ​បាន​មនុស្ស​ជា​ច្រើន​ស្គាល់​ថា ជា​បង​ធំ​ផ្នែក​ហិរញ្ញ​វត្ថុ​នាំ​មុខ​គេ​មួយ មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន ខណៈ​ដែល​ធនាគារ​នេះ​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ជាង​៣០​ប្រទេស និង មាន​សាខា​ចំនួន ៥៤៩ កន្លែង នៅ​ទូទាំង​ពិភព​លោក។

ក្នុង​នោះ​ដែរ ធនាគារ មីហ្ស៊ូហូ (MIZUHO) ក៏​មាន​វត្តមាន​នៅ​បណ្ដា​ប្រទេស​អាស៊ាន​ចំនួន៨ រួមមាន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ វៀតណាម មីយ៉ាន់ម៉ា និង ចុង​ក្រោយ​នេះ គឺ​ប្រទេស​កម្ពុជា។

អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​បាន​អះអាង​ថា វត្តមាន​របស់​ធនាគារ មីហ្ស៊ូហូ (MIZUHO)ដ៏​ធំ​មួយ​នេះ  បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ល្អ​ប្រសើរ​នៃ​សុខភាព​ទីផ្សារ​ហិរញ្ញ​វត្ថុ ក៏ដូចជា​ស្ថានភាព​សេដ្ឋកិច្ច និង ឱកាស​អំណោយ​ផល សម្រាប់​ការ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ៕




អត្ថបទបន្ទាប់


តើ​ការចូលមក​នៃ​ផ្សារ​ទំនិញ​ខ្នាត​យក្ស​របស់​​ថៃ នឹង​ចំណេញ​អ្វី​ខ្លះ​ដល់​កម្ពុជា?

ព័ត៌មាន
ផ្សារ Makro ដែល​ជា​ផ្សារ​លក់​បោះ​ដុំ​ទំនិញ​ដ៏​ធំ​បំផុត​នៅ​ប្រទេស​ថៃ បាន​មក​បោះ​ទីតាំង​វិនិយោគ​នៅ​កម្ពុជាហើយ ហើយ​គ្រោង​នឹង​ដំណើរកា…

ផ្សារ​ទំនើប​ខ្នាត​យក្ស​​​មក​ពីក្រៅ​ប្រទេស កំពុង​វាយ​លុក​ផ្សារ​តូចៗ​នៅ​កម្ពុជា?

ព័ត៌មាន
កាល​​ពី​មុន​ផ្សារ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​សម្រាប់​ទិញ លក់​ទំនិញ​នានា ប៉ុន្ដែ បច្ចុប្បន្ន ផ្សារ​មិន​ត្រឹម​តែ​បម្រើ​សេវា​កម្ម​ទិញ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ