អត្ថបទក្រុមហ៊ុន

ក្លិបអ្នកស្រឡាញ់យានយន្ដម៉ូតចាស់ៗ នឹងវិលត្រឡប់ការជួបជុំគ្នាជាលើកទី២


Cambodia Classic Automotive Club (CCAC) នឹងរៀបចំការជួបជុំ ប្រមូលផ្តុំរថយន្តម៉ូតបុរាណៗ ជាលើកទីពីរ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។
CCAC នឹងរៀបចំការចួបជុំ ប្រមូលផ្តុំរថយន្តម៉ូតបុរាណៗ ជាលើកទីពីរ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ
ដោយ

ការជួបជុំលើកទីពីររបស់ CCAC នឹងប្រព្រឹត្តទៅនៅស្ថានីយរថភ្លើងកម្ពុជានៅ ចាប់ពីម៉ោង ១រសៀលតទៅ។ បន្ទាប់មក នឹងមានការធ្វើដំណើរពីទីនោះ ទៅកាន់ផ្ទះ Seekers Spirits House ដែលបានគ្រោងទុកនៅម៉ោង ៣:៣០ រសៀល។

ព្រឹត្តិការណ៍នេះ រៀបចំឡើង ក្នុងគោលបំណងបង្កើតការជួបជុំអ្នកស្រឡាញ់ ​និងជាម្ចាស់រថយន្ដម៉ូតចាស់ៗ និងដើម្បីពង្រីកសហគមន៍របស់​ CCAC ព្រមទាំងជាឱកាសអាចឱ្យអ្នកចូលរួមបានឃើញឡានម៉ូតបុរាណៗ។ នេះគឺជាឱកាស​ ដែលមិនមានច្រើនដង ហើយក៏អាចឱ្យយើងបានឃើញរថយន្ត fiat ៥00ឡានក្លាសិក Citroen ឬក៏ប្រភេទរថយន្ត Mercedes ដែលគេយកថតភាពយន្ត James Bond ឬក៏ឡានផ្សេងទៀត ដែលយើងដឹងថាវានឹងអាចមាននៅកម្ពុជា។

សម្រាប់លោកអ្នក ដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមក្លឹប CCAC នេះ គឺសាមញ្ញណាស់ គឺលោកអ្នកគ្រាន់តែជាម្ចាស់យានជំនិះម៉ូតចាស់មានអាយុកាលយ៉ាងតិច ៣០ឆ្នាំ។ ជាងនេះទៅទៀត មានចំណង់ចំណូលចិត្តពិតប្រាកដ និងត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរ ជាអ្នកដែលមានចំណង់ចំណូលចិត្តដូចគ្នា។ 

ជម្រាបជូនថា CambodiaClassic Automotive Club (CCAC) គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលមានគោលបំណងប្រមូលផ្ដុំអ្នកស្រឡាញ់រថយន្តចាស់ៗទាំងអស់នៅកម្ពុជា និងត្រូវបានបង្កើតឡើង ក្នុងគំនិតផ្តួចផ្តើមរបស់អ្នកស្រឡាញ់ និងជាម្ចាស់រថយន្តបុរាណ នៅរាជធានីភ្នំពេញ។ សម្រាប់ឆ្នាំ២០២១កន្លង ក្លិបនេះ បានការរៀបចំការជួបជុំនេះម្ដងរួចមកហើយ និងពិតជាទទួលបានភាពជោគជ័យ ជាផ្លែផ្កា។

ក្នុងការជួបជុំលើកទី២ ខាងមុខនេះ CCAC រំពឹងថានឹងមានយានជំនិះពី ២០ ទៅ ៣០គ្រឿងនឹងចូលរួម ជាមួយអ្នកចូលចិត្តរថយន្តបុរាណជាច្រើន។ ប្រសិនបើ អ្នកជាម្ចាស់យានជំនិះបុរាណ និងចង់ចូលរួមការជួបជុំ ជួបគ្នានៅស្ថានីយរថភ្លើង ថ្ងៃ ទី៦ កុម្ភៈ វេលាម៉ោង ១រសៀល ឬក៏អាចទាក់ទង CCAC ដោយក្ដីរីករាយ និងស្វាគមន៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អភិបាលរងក្រុងសំរោង និងកូនសិស្ស​ ៣០០នាក់នាំគ្នាសម្អាតក្រុង

ព័ត៌មាន
ខេត្តឧត្តរមានជ័យបានរៀបចំកម្មវិធីសំអាតទីក្រុង ក្រោមប្រធានបទ "សំអាតក្រុងយើង"​ ដេីម្បីទីក្រុងស្អាត សុខភាពល្អ ទេសចរណ៍មានកំណើន កើនជីវភាពគ្រួ…

ចិនហៅការផ្អាកជើងយន្តហោះរាប់សិបជើងរបស់អាមេរិកថា ជាអំពើមាក់ងាយ

ព័ត៌មាន
ប្រទេសចិន បានចេញមកចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងមាក់ងាយមកលើប្រទេសខ្លួន ជុំវិញការសម្រេចចិត្តផ្អាកជើងហោះហើរកាន់តែច្រើនទៅៗ ពីសហរដ្ឋអាមេរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ