សេដ្ឋកិច្ច

កម្ពុជា​ជាប់​ក្នុង​ចំណោម​ប្រទេស​១០ដែល​មាន​សេដ្ឋកិច្ច​លូត​លាស់​លឿន​បំផុត​នៅ​លើពិភព​លោក


ប្រទេស​កម្ពុជា ក្នុង​ពេល​ពីរទសវត្ស​ចុងក្រោយ រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​លឿន​គួរ​ឲ្យ​កត់សម្គាល់។ កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​របស់​កម្ពុជា ក៏ត្រូវ​បាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​ធំៗ​បំផុត​នៅ​លើ​ពិភព​លោក​ផង​ដែរ។
វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ចាត់​កម្ពុជា​​ស្ថិត​ក្នុង​ចំណោម​ប្រទេស​១០​ដែល​មាន​សេដ្ឋកិច្ច​កើន​លឿន​បំផុត​នៅ​លើ​ពិភព​លោក​សម្រាប់​ឆ្នាំ​២០១៧។
ដោយ

ជាក់ស្ដែង ថ្មីៗ​បំផុតនេះ អង្គការ វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (World Economic Forum) បាន​ចាត់ថ្នាក់​ប្រទេស​កម្ពុជា ក្នុង​បញ្ជី​ប្រទេស​ទាំង​១០ នៅ​លើ​ពិភព​លោក​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​ជាង​គេ​បំផុត ប្រចាំ​ឆ្នាំ​២០១៧​នេះ។ 

និយាយ​ក្នុង​ក្របខ័ណ្ឌអាស៊ាន ១០ប្រទេស កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឈរ​នៅ​លំដាប់​ថ្នាក់​ទី២ ស្ទួនគ្នា​ជាមួយ​ប្រទេសមីយ៉ាន់ម៉ា និង​ហ្វ៊ីលីពិន ដោយ​មាន​កំណើន​សេដ្ឋកិច្ច ៦,៩%។

ដោយ​ឡែក ក្នុង​អាស៊ាន​ដដែល ​ប្រទេស​ឡាវ​មាន​កំណើន​សេដ្ឋកិច្ច​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ​១ គឺ ៧% សម្រាប់​ឆ្នាំ​២០១៧​នេះ។  

កន្លង​មក ស្ថាប័នអន្តរជាតិធំៗ​បី​បាន​វាយ​តម្លៃ​សេដ្ឋកិច្ច​កម្ពុជា​ថា នៅ​តែរឹងមាំ។ ស្ថាប័ន​ទាំង​បី​នោះ រួមមាន ធនាគារ​ពិភព​លោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ

ស្ថាប័ន​ទាំង​បី​ខាង​លើ រួមទាំង​រដ្ឋាភិបាល​កម្ពុជា​សុទ្ធតែ​បាន​វាយ​តម្លៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រង្វង់​ជុំវិញ ៧​ភាគរយ​ដដែល​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។

កំណើន​សេដ្ឋកិច្ច​នេះ ត្រូវ​បាន​គាំទ្រ​មួយ​ផ្នែក​ដោយ​ការ​បង្កើន​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ទៅ​លើ​ផ្នែក​ផ្សេងៗ​ដែល​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច។ ប៉ុន្តែ វិស័យធំៗ​ដែល​ធ្លាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​នេះ មាន​ដូចជា វិស័យ​សំណង់ និង ការ​នាំ​ចេញ​សម្លៀក​បំពាក់ បង្ហាញ​នូវ​សញ្ញា​ថម​ថយ​ល្បឿន​បន្តិច៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ប៉ុន្មាន​គម្រោង?

ព័ត៌មាន
នៅ​កម្ពុជា ជាពិសេស រាជធានី​ភ្នំពេញ និង​តាមបណ្ដា​ទីក្រុង​ប្រជុំ​ជន​ធំៗ វិស័យ​អចលនទ្រព្យ​និង​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​រីកលូត​លាស់​យ៉ាង​ខ្ល…

លោក​ជំទាវឧកញ៉ា កែវ មុំ៖ ការ​រៀន​សូត្រ​ពី​អ្នក​ដទៃ​គឺ​ជា​យុទ្ធសាស្ត្រ​ដើម្បី​សម្រេច​ជោគ​ជ័យ

ព័ត៌មាន
ការ​ចាប់​ផ្ដើម​អាជីវកម្ម​វា​មិនមែន​ជា​រឿង​លំបាក​នោះ​ទេ តែ​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​អាច​មាន​សន្ទុះ​ខ្លាំង និង​ជោគ​ជ័យ​លើ​ទីផ្សារ​ដោយ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ