ការនាំចេញអង្ករ

ការនាំចេញអង្ករ ៤ខែ ឆ្នាំ២០១៨ សម្រេចបានជាង ១៩ម៉ឺនតោន


គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំនេះ បរិមាណនាំចេញអង្កររបស់កម្ពុជា សម្រេចបានប្រមាណជាង ១៩ម៉ឺនតោន ទៅកាន់ទីផ្សារទិសដៅ ចំនួន៥៤ ប្រទេស ក្នុងនោះ ចិននៅតែឈរលំដាប់លេខ១ដដែល ដែលបានបញ្ជាទិញអង្ករច្រើនជាងគេពីកម្ពុជា។ ទោះយ៉ាងណា បើធៀបនឹង ៤ខែដូចគ្នាកាលពីឆ្នាំ២០១៧ ការនាំចេញអង្ករ នៅ៤ខែឆ្នាំនេះ ហាក់មានការថយចុះគួរឲ្យកត់សម្គាល់។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ស្រូវអង្ករកម្ពុជា
ដោយ

បើមើល​ទៅលើរបាយការណ៍​ឃើញ​ថា ការនាំចេញ​អង្ករ​របស់​កម្ពុជា ៤ខែ ឆ្នាំ២០១៧ មាន​ប្រមាណ​ជាង២១ម៉ឺន​តោន ខណៈដែល​៤ខែឆ្នាំនេះ មានប្រមាណ​តែជាង ១៩​ម៉ឺនតោន​ប៉ុណ្ណោះ ពោលគឺ​មានការ​ថយចុះប្រមាណ​ជាង ២ម៉ឺនតោន។

ជាមួយគ្នានេះ បើគិតនៅ​ក្នុងខែ​មេសា ឆ្នាំនេះ ការនាំចេញ​អង្ករ​តាម​ច្រកចេញ​ចូល​តែមួយ មាន​បរិមាណសរុប​ប្រមាណ​ជាង ៣,៦ ម៉ឺនតោន មានការ​ថយចុះ​ជាង ២៦% ស្មើនឹង​ចំនួន​អង្ករ​ជាង​ ៩ពាន់តោន។

បើតាមម្ចាស់​ក្រុមហ៊ុន​អ្នកនាំចេញ​អង្ករ​ធ្លាប់បាន​លើក​ឡើងថា ការថយចុះ​នៃចំនួន​ការនាំអង្ករ​នៅប៉ុន្មាន​ខែដើមឆ្នាំនេះ គឺដោយសារតែ ប៉ុន្មានខែនេះ ជារដូវ​ដែលអង្ករ​ក្រអូប​មិនសូវ​ជាសម្បូរ​នោះទេ ដូច្នេះ​ធ្វើឲ្យការ​បញ្ជា​ទិញស្រូវ​ពីកសិករ​មានចំនួន​តិចតួច។ ទោះយ៉ាងណា បរិមាណ​នាំចេញអង្ករ​អាចនឹង​ងើបឡើង​វិញ នៅពេល​ដែលរដូវ​ប្រមូល​ផលធំ នឹងមកដល់​នាពេល​ឆាប់ៗនេះ។

បើកយើង​ក្រឡេក​ទៅមើល​ទីផ្សារ​នាំចេញ​អង្ករចេញ នៅ​៤ខែ ឆ្នាំ២០១៨នេះ ឃើញថា ចិន​នៅតែឈរ​លំដាប់លេខ​នាំមុខគេ ដែលបាន​នាំចូលអង្ករ​ពីកម្ពុជា ជាង​៥ម៉ឺនតោន បន្ទាប់​មកបារាំង​ជាង ២ម៉ឺន​តោន ប្រទេស​ម៉ាឡេស៊ី​មានជាង ១ម៉ឺនតោន និងបណ្ដា​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត។ 

បើតាមឈ្មួញ​អ្នករកស៊ី​នាំចេញអង្ករ​ធ្លាប់បាន​លើកឡើងដែរ​ថា បច្ចុប្បន្ន និង​អនាគត​ ពួកគេបាន​និងកំពុង​តែយក​ចិត្តទុកដាក់​ខ្លាំង​ទៅ​លើការនាំ​ចេញទៅកាន់​ទីផ្សារចិន ដែលជា​ទីផ្សារធំ​សម្រាប់​កម្ពុជា និងបណ្ដាប្រទេស​ក្នុងតំបន់​អាស៊ាន ព្រោះប្រទេស​ទាំងអស់នេះ មានតម្រូវ​ការទទួល​ទានអង្ករ​​ច្រើនជាង​ប្រទេស​នៅបណ្ដា​ប្រទេសប៉ែកអឺរ៉ុប។

ដោយឡែក កាលពីពេល​ថ្មីនេះដែរ ឃ្លាំងស្តុក​ស្រូវ និងឡសម្ងួតថ្មី​ចំនួន៣ ដែលទទួល​បានមូល​និធិពីធនាគារអភិវឌ្ឍន៍​ជនបទ ប្រមាណ​ ១៥លាន​ដុល្លារ ក៏នឹង​សាងសង់​ជិតរួចរាល់ទាំងស្រុង​ឆាប់ៗ​នេះដែរ ដើម្បី​ត្រៀមខ្លួន​ប្រមូល​ស្រូវទុក ហើយគេ​ជឿជាក់​ថា ឃ្លាំងស្ដុក និងឡសម្ងួត​ទាំង៣នេះ នឹងដើរ​តួនាទីយ៉ាង​សំខាន់​ក្នុងការ​ជួយបង្កើន​ការនាំចេញ​អង្កររបស់​កម្ពុជានៅ​ឆ្នាំនេះ។  

ឃ្លាំងស្ដុក និឡសម្ងួត​ស្រូវទាំង​៣នេះ មានទីតាំង​នៅខេត្តចំនួន​៣ គឺកំពង់ធំ ព្រៃវែង និងតាកែវ ខណៈ​ឃ្លាំងស្ដុក​នីមួយៗ មានសមត្ថភាព​ស្ដុកស្រូវ​បាន ៥ម៉ឺនតោន និងសម្ងួត​ស្រូវបាន ១.៥០០តោន ក្នុងមួយថ្ងៃ។

សូមជម្រាប​ដែរថា ការ​នាំចេញ​​​អង្ករ​ពេញ ​​១​ឆ្នាំ​២០១៧ នាពេល​​កន្លង​ទៅ​នេះ មាន​ជាង ៦៣​ម៉ឺន​​​តោន ពោល​គឺ​​​កើន​ឡើង​​​ជាង ១១​ម៉ឺន​តោន បើ​ធៀប​​​នឹង​ឆ្នាំ ​២០១៦៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារទំនើប​អ៊ីអន​ទី៣ ដ៏​ធំ​សម្បើម​មួយ​ទៀត​គ្រោងនឹង​សាងសង់​នៅ​ប៉ែក​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

ព័ត៌មាន
បើតាមគម្រោងផែនការមេរបស់ក្រុមហ៊ុនវិនិយោគផ្សារទំនើបអ៊ីអនរបស់ជប៉ុន គ្រោងនឹង​សាងសង់​ផ្សារទំនើបអ៊ីអនចំនួន ៤ ទីតំាងធំៗ ស្ថិតនៅតំបន់ផ្សេងៗ…

អ្នកជំនាញ៖ វិស័យស្ថាបត្យកម្ម និងសំណង់ ជាចលករដ៏សំខាន់ ដើម្បី​ឈានទៅអភិវឌ្ឍទីក្រុងឆ្លាតវៃ នាអនាគត

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នកជំនាញផ្នែកស្ថាបត្យកម្ម និងសំណង់ ជាច្រើន សុទ្ធតែបានអះអាងថា វិស័យស្ថាបត្យកម្ម និងសំណង់ គឺជាការចូលរួមយ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ