Advertisement
ផ្សារទំនើបអ៊ីអន៣

ផ្សារទំនើប​អ៊ីអន​ទី៣ ដ៏​ធំ​សម្បើម​មួយ​ទៀត​គ្រោងនឹង​សាងសង់​នៅ​ប៉ែក​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ


បើតាមគម្រោងផែនការមេរបស់ក្រុមហ៊ុនវិនិយោគផ្សារទំនើបអ៊ីអនរបស់ជប៉ុន គ្រោងនឹង​សាងសង់​ផ្សារទំនើបអ៊ីអនចំនួន ៤ ទីតំាងធំៗ ស្ថិតនៅតំបន់ផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។
ផ្សារទំនើបអ៊ីអន២ នៅខណ្ឌសែនសុខ ត្រៀមនឹងបើកដំណើរការនៅចុងខែ ឧសភា ឆ្នាំ ២០១៨
ដោយ

បន្ទាប់ពី​ទទួល​បានភាព​ជោគជ័យ​ខ្លាំង​នៅក្នុង​វិស័យ​លក់រាយ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈការវិនិយោគ​ផ្សារ​ទំនើប​អ៊ីអន​ដំបូងគេ​ទី១ ស្ថិតនៅ​ជាប់​ទន្លេ​បាសាក់ សង្កាត់​ទន្លេ​បាសាក់ ដែលបាន​បើកប្រតិបត្តិការ​អាជីវកម្ម​នៅពាក់​កណ្ដាល​ឆ្នាំ​២០១៤ ឥឡូវនេះ​ផ្សារទំនើប​អ៊ីអន ទី២ សែនសុខ ដែល​ជាការ​វិនិយោគ​របស់ជប៉ុន​ក្នុងទំហំ​ទឹកប្រាក់ ១២០​លាន​ដុល្លារ​អាមេរិក គ្រោងនឹង​បើកសម្ពោធ​នៅថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០១៨​ខាង​មុខនេះ​ហើយ។ 

Advertisement

ទន្ទឹមនឹង​ផ្សារ​ទំនើបអ៊ីអន​ទី២ សាខា​សែនសុខ គ្រោង​នឹងបើក​សម្ពោធ​ផ្លូវការ​ចុងខែ​នេះ ក៏មាន ដំណឹងថ្មី​ចុងក្រោយ​មួយទៀត គឺក្រុមហ៊ុន​គ្រោងនឹង​វិនិយោគសាង​សង់ផ្សារ​ទំនើបអ៊ីអន​ទី៣ និង ទី៤ បន្ថែម​ទៀត នៅរាជធានីភ្នំពេញ។

អ្នកជំនាញ និង ជំនួញ​ផ្នែកអចលនទ្រព្យ​ដ៏ល្បីមួយរូប​នៅកម្ពុជា​ដែល​សុំមិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន អេឡិចត្រូនិក ខេមបូណូមីស នៅពេលថ្មីៗ​​នេះ​យ៉ាង​ដូច្នេះថា ៖ “ក្រុមហ៊ុន​បានសម្រេចចិត្ត​វិនិយោគ​សាងសង់ផ្សារ​ទំនើបអ៊ីអន​ទី៣ នៅភាគ​ខាងត្បូង​រាជធានីភ្នំពេញ ក្រុមហ៊ុន​​ទើបតែ​សម្រេចចិត្តទិញ​ដីរួចរាល់​ហើយ ដើម្បី​សាងសង់ផ្សារ​ទំនើប​នៅតំបន់នោះ មិនយូរ​ទៀតទេ ផ្សារទំនើប​អ៊ីអន​ទី៣នេះ នឹងលេច​រូបរាង​ឡើង នៅតាម​បណ្តោយ​ផ្លូវ ៦០ម៉ែត្រ បន្ទាប់ពី ផ្សារអ៊ីអនទី២ នឹងបើក​សម្ពោធ​នៅចុង​ខែឧសភា​ឆ្នាំនេះ”។ 

អ្នកជំនួញ​នៅក្នុង​វិស័យដីធ្លី ផ្ទះសម្បែង​រូបនោះ​បានបញ្ជាក់​ថា គម្រោង​វិនិយោគ​សាងសង់ផ្សារ​ទំនើបអ៊ីអន​ទី៣ នេះ គ្រោង​នឹងសាងសង់​នៅក្នុង​តំបន់ទី​ក្រុងរណប ING City ជាគម្រោង​សាងសង់​ទីក្រុង​ធំជាងគេមួយ នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​ធំជាង​គេនៅ​តំបន់​អាស៊ី​អាគ្នេយ៍ផងដែរ។ ទីក្រុងរណបនេះ ជាការ​វិនិយោគ​របស់លោក​ឧកញ៉ា អ៊ឹង ប៊ុនហូវ ស្ថិត​នៅភាគ​ខាងត្បូង​នៃរាជធានី​ភ្នំពេញ​ គ្របដណ្ដប់​​លើផ្ទៃដី​ជាង ២ ពាន់ហិកតា។

“ការវិនិយោគ​ជប៉ុន​ គឺជាមេដែក​ឆក់ទាញ អ្នក​វិនិយោគ​ផ្សេងៗ​ជាច្រើន​ទៀត មកកាន់​ប្រទេសកម្ពុជា ដូចដែល​យើងដឹង​ហើយថា​​ ជប៉ុន​មានការ​វិនិយោគ​ច្បាស់​លាស់ យូរអង្វែង ធ្វើឲ្យ​យើងជឿ​ទុកចិត្ត​ខ្លាំងទៅ​លើការ​វិនិយោគ ដូច​ករណី​អ៊ីអន​ទី២អ៊ីចឹង ពេល​ដែលដឹងថា​ជប៉ុន​សាងសង់ផ្សារ​ទំនើបទី២ នៅសែន​សុខ អ្វីៗត្រូវ​បានផ្លាស់ប្តូរ​យ៉ាងខ្លាំង​ ពិសេស​តម្លៃដីធ្លី’’។  នេះ​ជាការបញ្ជាក់​អះអាង​ពីអ្នក​ជំនូញ និង ជំនាញ​ដីធ្លី ខាងលើ​ដដែល បានប្រាប់ ខេមបូណូមីស។

សូមបញ្ជាក់​ផងដែរ​ថា បើតាម លោក Simon Vancliff  អគ្គនាយក​គ្រប់គ្រង​ផ្នែកការ​អភិវឌ្ឍ និងការវិនិយោគ របស់​ក្រុមហ៊ុន ING Holdings បាន​បញ្ជាក់ថា គម្រោង​សាងសង់​ទីក្រុង​រណប ING City ដ៏ធំ​សម្បើម​នេះ គ្រោង​នឹងបញ្ចប់​ការសាងសង់​ទាំងស្រុង​នៅក្នុង​រយៈពេល ២០ឆ្នាំខាង​មុខទៀត។

គម្រោងនេះ គ្របដណ្តប់​លើផ្ទៃដី​ប្រមាណ ២,៥៧២ ហិកតា  ក្នុងនោះ​មាន ១,៦៧៣ ហិចតានឹង​ត្រូវ​អនុវត្ត​លើ តំបន់​លំនៅ​ដ្ឋាន ហាង​ទំនិញ ផ្សារទំនើប មណ្ឌល​សុខភាព សាលារៀន មន្ទីរពេទ្យ អគារ​ពាណិជ្ជកម្ម​ផ្សេងៗ ដោយភ្ជាប់​ខណ្ឌ ៣  ខណ្ឌចម្ការមន មានជ័យ ដង្កោ និង ក្រុងតាខ្មៅ របស់​ខេត្ត​កណ្ដាល៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា នួន រិទ្ធី បោះទុនវិនិយោគដីឡូតិ៍នៅកៀនស្វាយ ដែលជាតំបន់មានសក្ដានុពលខ្លាំង

ព័ត៌មាន
ស្រុកកៀនស្វាយបានក្លាយជាតំបន់ជាយក្រុងដ៏លេចធ្លោមួយ ដែលសម្បូរប្រជាជនរស់នៅ រោងចក្រសហគ្រាស និងមានហេដ្ឋរចនាសម្ព័ន្ធល្អ ព្រមទាំងនៅជិតទន្លេបាសាក់...

ការនាំចេញអង្ករ ៤ខែ ឆ្នាំ២០១៨ សម្រេចបានជាង ១៩ម៉ឺនតោន

ព័ត៌មាន
គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំនេះ បរិមាណនាំចេញអង្កររបស់កម្ពុជា សម្រេចបានប្រមាណជាង ១៩ម៉ឺនតោន ទៅកាន់ទីផ្សារទិសដៅ ចំនួន៥៤ ប្រទេស ក្ន...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ