អ្នកដំណើរអំឡុងពេលកូវីដ១៩

អ្នកដំណើរពីបរទេសចាក់វ៉ាក់សាំងរួច២ដូស អាចចូលមកកម្ពុជាបានដោយមិនចាំបាច់​ធ្វើចត្តាឡីស័ក


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសលើកលែងការធ្វើចត្តាឡីស័កសម្រាប់ជនជាតិខ្មែរ និងបរទេសទាំងអស់ ដែលធ្វើដំណើរចូលកម្ពុជា ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូសបានរួចរាល់ ហើយបទបញ្ជានេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃនេះតទៅ។ ក៏ប៉ុន្ដែ សម្រាប់អ្នកមិនបានចាក់វ៉ាក់សាំងវិញ នៅពេលដែលធ្វើដំណើរចូលមកកម្ពុជា គឺត្រូវតែបន្ដធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។សារសំឡេង ពិសេស របស់ សម្តេចតេជោហ៊ុន សែន ដែលបានថ្លែងកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
អ្នកដំណើរពីបរទេសចាក់វ៉ាក់សាំងរួច២ដូស អាចចូលមកកម្ពុជាបានដោយគ្មានការធ្វើចត្តាឡីស័ក
ដោយ

បើតាម​សម្តេច តេជោ ហ៊ុន សែន ការសម្រេច​លើកលែង​ការធ្វើចត្តាឡីស័ក​សម្រាប់​អ្នកដំណើរដែលបាន​ចាក់វ៉ាក់សាំង​រួច​យ៉ាងដូច្នេះ គឺ ដោយសារកម្ពុជាបានចាក់វ៉ាក់សាំងពេញលេញ អត្រាគ្របដណ្តប់រហូតជិត ៨៨% នៃចំនួន ប្រជាជន ជាង ១៦លាននាក់ហើយ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់អ្នកដំណើរដែលធ្វើដំណើរចូលមកកាន់កម្ពុជា ក៏នឹងមិនត្រូវឲ្យធ្វើតេស្ដដោយម៉ាស៊ីន PCRទៀតនោះដែរ ប៉ុន្ដែ​​ត្រូវធ្វើតេស្តរហ័ស ដែលត្រូវរង់ចាំរយៈពេលត្រឹមតែ១៥ ទៅ២០នាទីប៉ុណ្ណោះ គឺអាចដឹងលទ្ធផលបាន។ បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមានហើយនោះ អ្នកដំណើរចូលកម្ពុជា ទាំងអស់អាចធ្វើដំណើរដោយសេរីទូទាំងប្រទេសកម្ពុជា ដោយមិនកម្រិតតំបន់ ឬខេត្តសម្រាប់ដើរហើទៀតនោះទេ។ ប៉ុន្ដែ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងហើយចូលមកកម្ពុជា តម្រូវឲ្យធ្វើតេស្តដោយម៉ាស៊ីន PCR និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល។

សូមបញ្ជាក់ថា កម្ពុជា​ក៏ដូចជាប្រទេស​មួយចំនួន​នៅតំបន់អាស៊ានដែរ គឺបាន​បាននិងកំពុង​ចាប់ផ្ដើម​បើក​ប្រទេសជាបណ្ដើរៗឡើងវិញ ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច​ដែលបានរងផលប៉ះពាល់ដោយសារកូវីដ១៩ ខណៈដែលមួយរយៈចុងក្រោយនេះ កម្ពុជា​បាន​ប្រកាសបើកប្រទេសឡើងវិញ​លើគ្រប់វិស័យ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចម៉ាឡេស៊ីនៅបន្ដដាំក្បាលចុះ ៤,៥% នៅក្នុងត្រីមាសទី៣ឆ្នាំ២០២១

ព័ត៌មាន
ស្របពេលដែលប្រទេសជាច្រើននៅអាស៊ាន ចាប់ផ្ដើមមានកំណើនវិជ្ជមានឡើងវិញជារបណ្ដើរៗឡើងវិញនោះ ប្រទេសម៉ាឡេស៊ីឯណោះវិញ នៅតែបន្ដមានសេដ្ឋកិច្ចដាំក្បាលច…

ក្រុមហ៊ុន អេសស៊ីជី ឧបត្ថម្ភសម្ភារៈសំណង់ដល់វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ២កន្លែងនៅភ្នំពេញ

ព័ត៌មាន
សាលាបណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍ជំនាញចំនួន ០២ នៅក្នុងរាជធានីភ្នំពេញ បានទទួលជំនួយឧបត្ថម្ភជាសម្ភារៈសំណង់និងបរិក្ខារប្រើប្រាស់ ពីក្រុមហ៊ុន អេសស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ