អ្នកដំណើរ​តាម​ព្រលានយន្ដហោះ

ព្រលានយន្ដហោះទាំង ៣ របស់កម្ពុជា ទទួលបានអ្នកដំណើរឆ្លងកាត់ ១០លាននាក់


ដូចទៅនឹងការរំពឹងទុក អ្នកដំណើរតាមផ្លូវអាកាស ដែលបានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងបីកន្លែង របស់កម្ពុជា គឺព្រលាន​យន្ដហោះ អន្តរជាតិ​ភ្នំពេញ ព្រលាន​យន្ដហោះ​អន្តរជាតិ​សៀមរាប និង​ព្រលានយន្ដហោះអន្តរជាតិក្រុងព្រះសីហនុ នៅឆ្នាំ​២០១៨​នេះ បានកើនឡើងដល់ជាង ១០ លាននាក់ ដែលកំណើននេះ ត្រូវបានអ្នកគ្រប់គ្រងជាន់ខ្ពស់អាកាសយានដ្ឋានកម្ពុជា អះអាងថា ជាកំណើនមួយខ្ពស់មិនធ្លាប់មានឡើយ នៅក្នុងប្រតិបត្តិការរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។
ព្រលានយន្ដហោះទាំង ៣ របស់កម្ពុជា ទទួលបានអ្នកដំណើរឆ្លងកាត់ ១០លាននាក់

បើតាម​លោក Eric Delobel អគ្គនាយក​​ប្រតិបត្តិ​​អាកាស​យានដ្ឋាន​​កម្ពុជា បានលើក​ឡើងថា ការសម្រេច​បាន​​នូវកំណើន​​អ្នកធ្វើដំណើរ​​ជាង ១០លាននាក់ នេះ គឺដោយ​សារតែ​មាន​ការ​ចូលរួម​​សហការយ៉ាង​​សកម្ម​​រវាង​​អាជ្ញាធរ​​ពាក់ព័ន្ធ ក្រុមហ៊ុន​ប្រតិបត្តិករ​អាកាសចរណ៍ និងប្រតិបត្តិករ​​អាជីវកម្ម​នានា​​នៅក្នុង​ព្រលាន​យន្ដហោះ ដែលវា​ជាភាព​ទាក់ទាញ​មួយ​​ដល់​​អ្នក​ដំណើរ​​ឲ្យធ្វើ​ដំណើរ​​ឆ្លងកាត់​​អាកាសយាន​ដ្ឋាន​​អន្តរ​ជាតិ ទាំងបី កន្លែង កាន់តែច្រើន​ឡើង​ថែម​ទៀត។

លោក Eric Delobel បានគូស​បញ្ជាក់​ទៀតថា អ្វីដែល​ពិសេស​ជាងនេះ គឺដោយ​មាន​ការ​តភ្ជាប់​ររាង​​ព្រលាន​​យន្ដហោះ​ទាំង​៣កន្លែង​របស់​កម្ពុជា ក្នុងប្រព័ន្ធ​គ្រប់គ្រង​តែមួយ ខណៈដែល​​ប្រទេស​កម្ពុជា គឺមានសក្ដានុពល​ធំធេង​ណាស់​​ក្នុងការ​​ស្រូបទាញ​​ទេសចរ​តាម​​ផ្លូវអាកាស។ 

បើតាម​ការបញ្ជាក់ ពី​អគ្គនាយក​​ប្រតិបត្តិ​​អាកាស​យានដ្ឋាន​កម្ពុជា សម្រាប់ ចំនួន​អ្នកដំណើរ​​ជាង ១០លាន​នាក់​នៅឆ្នាំ​នេះ គឺមាន​កំណើន​​ប្រមាណ ២០​% បើធៀប​នឹង​ឆ្នាំ ២០១៧ ដែលមាន​​អ្នក​ដំណើរ​​៨លាន​នាក់។

ក្នុងនោះដែរ ចំនួន​អ្នកដំណើរ​​តាម​ព្រលានយន្ដ​ហោះ​អន្តរជាតិ​ភ្នំពេញ គឺមាន​ចំនួន​​ច្រើន​ជាងគេ​ បន្ទាប់មកគឺ ខេត្តសៀមរាប និងក្រុងព្រះសីហនុ។ ប៉ុន្ដែ បើនិយាយ​ពីកំណើន​វិញ ឃើញថា ព្រលាន​យន្ដហោះ​ក្រុង​ព្រះសីហនុ មានកំណើន​​អ្នកដំណើរ​​ច្រើន​ជាងគេ ដែលមាន​រហូតដល់​ជាង ៥០% ខណៈដែល​​ព្រលានយន្ដ​ហោះអន្តរជាតិ​ភ្នំពេញ មានកំណើន​​ជាង​ ២០% និង​អាកាស​យានដ្ឋាន​អន្តរជាតិ​​សៀមរាប ​មានកំណើន​​ក្រោម ១០%។ 

ជាមួយគ្នា​នេះដែរ លោកជំទាវ ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានលើកឡើងដែរថា កំណើន​​អ្នកដំណើរ​​ឆ្លងកាត់​​ព្រលាន​យន្ដហោះ​​នៅឆ្នាំនេះ បានបង្ហាញ​ពី​ការរីក​ចម្រើន​​គួរឲ្យ​កត់សម្គាល់​របស់​វិស័យ​​អាកាសចរណ៍​កម្ពុជា ហើយវា​​ក៏នឹង​​ជំរុញ​ឲ្យ​កំណើន​​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​​ចូលមក​កាន់ប្រទេស​កម្ពុជា​​កាន់តែច្រើន​ឡើង​ផងដែរ។

សូមជម្រាបថា ក្នុងរយៈ​ពេល​ប្រតិបត្តិ​ការ​ជាង ​២៣ឆ្នាំ​កន្លង​មកនេះ អាកាស​យានដ្ឋាន​​កម្ពុជា មាន​បម្រើ​​សេវាកម្ម​​ហោះហើរ ទៅកាន់ជាង ៦០​ គោលដៅ​ ខណៈដែល​ក្រុមហ៊ុន​អាកាសចរណ៍​វិញ មានជាង ៤០ ក្រុមហ៊ុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហា​សេដ្ឋី លី យ៉ុងផាត់ នឹង​បើក​ដំណើរការ​សួន​ទឹក​កម្សាន្ត​ធំ​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ាន​​ក្នុង​ឆ្នាំ​២០១៩

ព័ត៌មាន
សួន​ទឹក​កម្សាន្ត​ដ៏​ទំនើប​និង​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​ក៏​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​វិនិយោគ​ក្នុង​ទឹក​ប្រាក់…

របាយការណ៍៖ ឆ្នាំ ២០៣០ កំណើនផ្គត់ផ្គង់អាផាតមិន នឹងកើនដល់ជិត ៣ម៉ឺន យូនីត

ព័ត៌មាន
គិតត្រឹម៣ឆ្នាំចុងក្រោយនេះ កំណើនផ្គត់ផ្គង់អាផាតមិន ត្រូវបានគេមើលឃើញថា គឺជាសេវាមួយ នៅតែមានស្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ តួយ៉ាង តាមរបាយកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ