កម្ពុជា អនុញ្ញាប្រើវ៉ាក់សាំង Covaxin

ក្រសួងសុខាភិបាលកម្ពុជា អនុញ្ញាឲ្យប្រើប្រាស់វ៉ាក់សាំង Covaxin របស់ឥណ្ឌាក្នុងក្របខណ្ឌបន្ទាន់


ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ៥ខែវិច្ឆកានេះ បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងឈ្មោះ កូវ៉ាក់ស៊ីន(Covaxin) របស់ឥណ្ឌាក្នុងក្របខណ្ឌបន្ទាន់ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ បន្ទាប់ពីវ៉ាក់សាំងនេះ ត្រូវបានអង្គការសុខភាពពិភពលោក ទើបតែបានប្រកាសទទួលស្គាល់ឲ្យប្រើប្រាស់បន្ទាន់នាពេលថ្មីៗនេះ។ វ៉ាក់សាំងបង្ការកូវីដឥ-១៩ កូវ៉ាក់ស៊ីន(Covaxin) ត្រូវបានផលិតឡើងដោយក្រុមហ៊ុនឥណ្ឌាមួយឈ្មោះថា បារ៉ាត់ បាយអូថិច(Bharat Biotech) ត្រូវបានរាយការណ៍ថា មានប្រសិទ្ធភាពពេញរបស់វា៧៨% បន្ទាប់ពីចាក់បានទាំងពីរដូស។
កម្ពុជាអនុញ្ញាឲ្យប្រើប្រាស់វ៉ាក់សាំង Covaxin របស់ឥណ្ឌាក្នុងក្របខណ្ឌបន្ទាន់

វ៉ាក់សាំងឈ្មោះថា Covaxin គឺជាវ៉ាក់សាំងទី១ របស់ប្រទេសឥណ្ឌា ដែលផលិតដោយខ្លួនឯង ហើយទទួលបានការទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការ ពីអង្គការសុខភាពពិភពលោក(WHO)។ វ៉ាក់សាំង Covaxin មិនទាមទារលក្ខខណ្ឌរក្សាទុកខ្ពស់ ដូចវ៉ាក់សាំងរបស់អឺរ៉ុបនោះទេ គឺគេអាចរក្សាទុកវាក្នុងសីតុណ្ហភាពចន្លោះពី២ ទៅ៨អង្សារ ដែលវាសាកសមនឹងប្រទេសដែលមានចំណូលទាប និង មធ្យម ក្នុងការស្តុកទុក និងចាក់ជូនដល់ពលរដ្ឋខ្លួន។ ជាមួយគ្នានេះ វ៉ាក់សាំង Covaxin  តម្រូវឲ្យចាក់ពីរដូស ដែលទាមទារឱ្យរក្សាក្នុងគម្លាត ពីដូសទី១ រហូតដល់ដូសទី២ រយៈពេលជាង ១ខែ។

តាមពិតទៅ រដ្ឋាភិបាលឥណ្ឌា បានអនុម័តប្រើប្រាស់វ៉ាក់សាំង Covaxin នេះ តាំងពីខែមករា ដើមឆ្នាំ២០២១ ម្លេះ មុនពេលដែលអង្គការ WHO ប្រកាសទទួលស្គាល់ទៅទៀត។ គិតមកទល់ពេលនេះ ឥណ្ឌាបានប្រើប្រាស់វ៉ាក់សាំង កូវ៉ាក់ស៊ីននេះ ចាក់ជូនពលរដ្ឋខ្លួនបាន ជាង១២០លានដូសហើយ ដែលស្មើនឹង ១១% នៃពលរដ្ឋឥណ្ឌាសរុប។

ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងថ្មីនេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញដល់ការចែកចាយវ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យកាន់តែច្រើនដល់ប្រទេសក្រីក្រ ក្នុងនាមឥណ្ឌាជាដៃគូដ៏សំខាន់មួយរបស់យន្តការ Covax នៃអង្គការសុខភាពពិភពលោក ទទួលបន្ទុកបែងចែកវ៉ាក់សាំងដោយស្មើភាព។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ អង្គការសុខភាពពិភពលោក បានទទួលស្គាល់វ៉ាក់សាំងបង្ការកូវីដ-១៩ សរុបចំនួន៨ រួមមាន វ៉ាក់សាំងរបស់អាមេរិក Pfizer/BioNtech, Moderna  Johnson&Johnson AstraZeneca របស់អង់គ្លេស និង Sinopharm និង Sinovac របស់ចិន ហើយចុងក្រោយគឺ កូវ៉ាក់ស៊ីន Covaxin របស់ឥណ្ឌានេះឯង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ហត្ថា និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ចុះកិច្ចព្រមព្រៀងដើម្បីផ្តល់ជូនអតិថិជននូវសេវាហិរញ្ញវត្ថុកាន់តែកក់ក្តៅ

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១៖ ធនាគារ ហត្ថា ដែលជាធនាគារឈានមុខមួយនៅកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលជាស្ថាប័នដ…

ការនាំចេញរបស់កម្ពុជាទៅថៃធ្លាក់ចុះ២៨% ខណៈនាំចូលពីថៃកើន ១៤% នៅ៩ខែឆ្នាំនេះ

ព័ត៌មាន
នៅ៩ខែក្នុងឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជាកាន់ទៅប្រទេសក្បែរខាងមួយនេះសម្រេចបានតែប្រមាណ ៦៨៧លានដុល្លារតែប៉ុណ្ណោះ ធ្លាក់ចុះរហូតដល់២៨% បើធៀបន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ