ក្រសួងសុខាភិបាល

ក្រសួងសុខាភិបាលថា កំពុងត្រួតពិនិត្យលើសំណើរក្រុមហ៊ុននាំចូលវ៉ាក់សាំងមួយចំនួន


មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យក្រុមហ៊ុនឯកជនអាចនាំចូលវ៉ាក់សាំងកូវីដ-១៩ មកលក់ចែកចាយបន្ដនៅក្នុងប្រទេសកម្ពុជាបាន ឃើញថា មកទល់ពេលនេះ មានក្រុមហ៊ុនឯកជនមួយចំនួនបានមកដាក់ពាក្យស្នើសុំចុះបញ្ជីនាំចូលវ៉ាក់សាំងកូវីដ-១៩ ពីក្រសួងសុខាភិបាល។ ប៉ុន្ដែ ក្រសួងកំពុងពិនិត្យពិចារណាលើសំណើរបស់ក្រុមហ៊ុនទាំងនោះសិន នៅមិនទាន់មានការសម្រេចអនុញ្ញាតជាផ្លូវការនៅឡើយទេ។
ទីស្តីការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (រូបភាព៖ វុធ​ ច័ន្ទតារា/Cambonomist)

ទោះបី​រដ្ឋាភិបាល​ផ្តល់​សិទ្ធ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អាច​នាំ​ចូល​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក៏​ដោយ ប៉ុន្តែ​ក្រសួងសុខាភិបាល បញ្ជាក់​ថា នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នាំ​ចូល​ទាំងនោះ​ត្រូវ​លក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​អតិថិជន​ក្នុង​តម្លៃ​សមរម្យ​។

ឯកឧត្តម ហុ​ក គឹ​ម​ចេ​ង អគ្គនាយក​បច្ចេកទេស​សុខាភិបាល​នៃ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ក្រោយ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​អាច​នាំ​ចូល​វ៉ាក់សាំង​កូ​វី​ដ​-១៩ រួច​មក មាន​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​បាន​មក​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​នាំ​ចូល​វ៉ាក់សាំង​ជា​បន្តបន្ទាប់ ខណៈ​បច្ចុប្បន្ន​ក្រសួងសុខាភិបាល​កំពុង​ពិនិត្យ​សំណើរ​របស់​ក្រុមហ៊ុន​ទាំងនោះ​។

បើ​តាម​ក្រសួងសុខាភិបាល​ប្រភេទ​វ៉ាក់សាំង​ដែល​អាច​នាំ​ចូល​បាន គឺ​ត្រូវ​តែ​ជា​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​។ មិនតែប៉ុណ្ណោះ វិស័យ​ឯកជន​អាច​នាំ​ចូល​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដោយ​គ្មាន​កំណត់​ចំនួន​នោះ​ឡើយ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​។

ពាក់ព័ន្ធ​បញ្ហា​តម្លៃ​វ៉ា​ក់​សាំ​ង​វិញ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូប​នេះ​បាន​បញ្ជាក់​ថា ក្រសួង​មិន​បាន​កំណត់​តម្លៃ​ណាមួយ​ជូន​វិស័យ​ឯកជន​នោះ​ទេ​។ ប៉ុន្តែ​ក្រសួង តម្រូវ​ឲ្យ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ​ឯកជន​ទាំងនោះ ត្រូវ​ចាក់ និង​លក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​សមរម្យ ដែល​ប្រជាពលរដ្ឋ​ទូទៅ​អាច​ទទួលយក​បាន​។ 

លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​កម្ពុជា​បាន​បញ្ចប់​ការ​ទិញ​វ៉ាក់សាំង​កូ​វី​ដ​-១៩ សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ពីរ​ដូ​ស​ជូន​ប្រជាពលរដ្ឋ​ហើយ បន្ទាប់​ពី​វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​ចំនួន​៣​លាន​ដូ​ស ត្រូវ​បាន​ដឹក​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា និង​គ្រោង​ដឹក​មក​ដល់​២​លាន​ដូ​ស​បន្ថែម​ទៀត​នៅ​ស​ប្តា​ហ៍​ទី​៣ ឬ​ដើម​ស​ប្តា​ហ៍​ទី​៤​ក្នុង​ខែសីហា នេះ​។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ក្នុងអំឡុងពេល​ទទួល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន​៣​លាន​ដូ​ស នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក​ជំទាវ យក់ សម្បត្តិ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ស្ថានទូត​កំពុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​មួយ​ចំនួន ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​កូ​វី​ដ​-១៩ អា​ស្ត្រា​ហ្សេ​នី​កា​សម្រាប់​ប្រើ​ក្នុង​យុទ្ធនាការ​ចាក់​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣ ដល់​ពលរដ្ឋ​នៅ​តាម​ខេត្ត ដែល​មាន​ហានិភ័យ​ខ្ពស់​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ បំប្លែង​ខ្លួន​ប្រភេទ​ដែល​តា​។

គិត​មក​ទល់​ពេល​នេះ កម្ពុជា​សម្រេច​បាន​ជាង​៨០% ហើយ លើ​ផែនការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ពលរដ្ឋ​ឲ្យ​បាន​១០​លាន​នាក់ ខណៈ​ការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវជន​អាយុ​ពី​១២​ឆ្នាំ​ដល់​១៧​ឆ្នាំ សម្រេច​បាន​ជិត​២០%​។ រីឯ​អ្នក​បាន​ចាក់​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​វិញ​មាន​ជាង​១០​ម៉ឺន​នាក់​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាត្រូវការវ៉ាក់សាំង AstraZeneca ២ ទៅ ៤ លានដូសបន្ថែមសម្រាប់ការចាក់ដូសទី៣ដល់ពលរដ្ឋ

ព័ត៌មាន
កម្ពុជាត្រូវការវ៉ាក់សាំងAstraZeneca ប្រមាណជាង ២ទៅ៤លានដូសបន្ថែមសម្រាប់ការចាក់ដូសទី៣ដល់ប្រជាជននៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមប្រសាសន…

តើផែនការបើកជើងមេឃទទួលភ្ញៀវទេសចរបានចាក់វ៉ាក់សាំងរួចដំណើរការដល់ណាហើយ?

ព័ត៌មាន
តើក្ដីរំពឹងបើកជើងមេឃទទួលទេសចរអន្តរជាតិបានចាក់វ៉ាក់សាំងនៅចុងឆ្នាំនេះ កំពុងរសាត់បាត់ឆ្ងាយ ឬយ៉ាងណា? យើងឃើញកន្លងមកនេះ ក្រសួងទេសចរណ៍ និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ