ការជួញដូរភាគហ៊ុន

តើមានកត្តាអ្វីនាំឱ្យការជួញដូរភាគហ៊ុននៅកម្ពុជាធ្លាក់ចុះមកនៅត្រឹមជាង១០ម៉ឺនដុល្លារក្នុង១ថ្ងៃនៅដើមឆ្នាំនេះ?


ចូលមកដល់ឆ្នាំ២០២៤នេះ ទីផ្សារភាគហ៊ុននៅកម្ពុជា ហាក់បង្ហាញទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងការជួញដូរកាលពីឆ្នាំ២០២៣ កន្លងទៅ។ ជាក់ស្តែងបើតាមការអះអាងរបស់ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា នៅ២ខែដើមឆ្នាំនេះ ការជូញដូរភាគហ៊ុននៅកម្ពុជា ជាមធ្យមបានធ្លាក់ចុះមកនៅក្នុងរង្វង់១០ម៉ឺនដុល្លារ ក្នុង១ថ្ងៃប៉ុណ្ណោះ ខណៈដែលកាលពីឆ្នាំ២០២៣ មានជាមធ្យមជាង២០ម៉ឺនដុល្លារក្នុង១ថ្ងៃ។ តើមានកត្តាអ្វីខ្លះបានទាញទម្លាក់ឱ្យការជួញដូរភាគហ៊ុនជាមធ្យមនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងដូច្នេះ?
ការជួញដូរភាគហ៊ុន
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤ នេះ ទំហំជួយដូរភាគហ៊ុននៅកម្ពុជា បានធ្លាក់ចុះពីទំហំជួញដូរជាមធ្យមជាង២០ម៉ឺនដុល្លារក្នុង១ថ្ងៃ នៅក្នុងឆ្នាំ២០២៣ មកនៅត្រឹមរង្វង់១០ម៉ឺនដុល្លារក្នុង១ថ្ងៃប៉ុណ្ណោះនាពេលបច្ចុប្បន្ន។ ការធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា គឺអាចបណ្តាលមកពីអ្នកវិនិយោគមានការព្រួយបារម្ភចំពោះបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល ដែលមិនទាន់មានសញ្ញាល្អ ដែលធ្វើឱ្យវិនិយោគិនមិនចង់យកលុយទៅបណ្តាក់ទុនវិនិយោគ ខណៈអ្នកវិនិយោគមួយចំនួនទៀតកំពុងជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ ដែលតម្រូវឱ្យពួកគេលក់ភាគហ៊ុនចេញនៅក្នុងតម្លៃទាបជាដើម​។

ទន្ទឹមនេះ សម្រាប់បញ្ហាប្រឈមរបស់វិស័យមូលមត្រកម្ពុជាបច្ចុប្បន្ន អ្នកជំនាញរូបនេះអះអាងថា គឺអ្នកវិនិយោគមួយចំនួននៅមិនទាន់ចេះវិភាគឱ្យបានស៊ីជម្រៅទៅលើការវិនិយោគក្នុងវិស័យនេះ ដូច្នេះហើយជាទូទៅនៅពេលដែលស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ ពួកគេសន្មតថា ទីផ្សារហ៊ុនក៏នឹងធ្លាក់ចុះដូចគ្នាដែរ ដែលនាំឱ្យពួកគេនាំគ្នាសម្រុកលក់ភាគហ៊ុនចេញក្នុងតម្លៃទាប។

​ឯកឧត្តម ហុង សុហួរ ទទួលស្គាល់ថា កាលពីឆ្នាំ២០២៣ កន្លងទៅ អាជីវកម្មរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន ឬសញ្ញាបណ្ណនៅផ្សារមូលបត្រកម្ពុជាមួយចំនួនមានការធ្លាក់ចុះគួរឱ្យក​ត់​សម្គាល់ តែក៏មានអាជីវកម្មរបស់ក្រុមហ៊ុនមួយចំនួនទទួលបានកំណើនខ្ពស់ផងដែរ។ យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ រំពឹងថា ទំហំនៃការជួញដូរភាគហ៊ុននៅកម្ពុជា នឹងមានភាពល្អប្រសើរឡើងវិញនាពេលខាងមុខ ក្រោយរំពឹងសេដ្ឋកិច្ចជាតិ មានការរីកចម្រើន ដែលជំរុញដោយការកើនឡើងនៃវិស័យទេសចរណ៍ និងការធ្វើពាណិជ្ជកម្ម។

សូមជម្រាបថា គិតមកទល់ខែមីនា ឆ្នាំ២០២៤នេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៣ ក្នុងនោះមានក្រុមហ៊ុនចំនួន១១ បានផ្សាយលក់ភាគហ៊ុន ដោយក្រុមហ៊ុនទាំងនេះអាចប្រមូលទុនបានប្រមាណ៣៧៩លានដុល្លារ​ ដើម្បីយកទៅពង្រីកអាជីវកម្ម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Samsung, Hyundai និងក្រុមហ៊ុនកូរ៉េខាងត្បូងជាង១០ផ្សេងទៀតបានមកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនធំៗជាង១០ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង រួមមាន ក្រុមហ៊ុន Samsung, Hyundai និងកុ្រមហ៊ុន LG បានមកស្វែងរកឱកាសវិនិយោគលើវិស័យស…

សហគ្រាសឧស្សាហកម្មចិនចំនួន១៧ បង្ហាញចំណាប់អារម្មណ៍ និងបំណងចង់វិនិយោគនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនសហគ្រាសឧស្សាហកម្មរបស់ចិន ចំនួន១៧ បានបង្ហាញចំណាប់អារម្មណ៍ និងបំណងចង់វិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍សង្គម ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ