Advertisement
បំណុល​ប្រជាជន

គិតត្រឹម​ឆ្នាំ​២០១៦ ពលរដ្ឋ​ខ្មែរ​ជំពាក់​លុយ​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ១៧​ពាន់​លាន​ដុល្លារ


ទំហំប្រាក់​កម្ចី​នៅ​​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដែល​បាន​ផ្តល់​ទៅ​ឲ្យ​អតិថិជន​នៅ​កម្ពុជា​បាន​កើន​ដល់​ជាង ១៥​ពាន់​លាន​ដុល្លារ ដោយ​មាន​ប្រជាពលរដ្ឋ​ទទួល​ប្រាក់​កម្ចី សរុប ២​លាន ៥​សែន​នាក់។
តួលេខ​ឆ្នាំ២០១៥ បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​២​លាន​កន្លះ​ជំពាក់​បំណុល​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន
ដោយ

ទំហំប្រាក់កម្ចីនេះបានកើនដល់ជាង ៨០ភាគរយនៃទំហំសេដ្ឋកិច្ចរបស់កម្ពុជា ឬផលិតផលក្នុងស្រុកសរុប (GDP) ដែលមានទឹកប្រាក់ជាង ១៦ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៥កន្លងមកនេះ។ នេះបើយោងតាមរបាយការណ៍ពីខាងធនាគារជាតិនៃកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០១៥។

ដោយឡែកក្នុងឆ្នាំ២០១៦ ទ្រព្យសកម្មសរុបនៅក្នុងប្រព័ន្ធធនាគារទំាងអស់បានកើនដល់ ជាង ២៧ពាន់លានដុល្លារអាមេរិក កើន១៧ ភាគរយ ក្នុងនោះ ប្រាក់កម្ចីមានកំណើនដល់ទៅ ១៧ពាន់លានដុល្លារ ខណៈប្រាក់បញ្ញើមានកើន ១៥ពាន់លានដុល្លារ។

តំណាងធនាគារពាណិជ្ជធំៗ នៅកម្ពុជា បានធ្លាប់បានអះអាងថា កំណើនប្រាក់កម្ចីនៅឆ្នាំ២០១៦ នឹងមានអត្រាទាបជាងឆ្នាំមុនៗ បន្ទាប់ពីធនាគារជាតិបានប្រកាសដាក់ឲ្យអនុវត្តអនុបាតទុនបម្រុងលើប្រាក់បញ្ញើ។ ការព្យាករណ៍និងការដាក់ឲ្យអនុវត្តលក្ខខណ្ឌនេះ គឺបន្ទាប់ពីសន្ទុះប្រាក់កម្ចីបានកើនឡើងយ៉ាងខ្លាំងនៅ ៦ឆ្នាំជាប់ៗគ្នាដោយមានអត្រាកំណើន ៣០ភាគរយជាប្រចាំឆ្នាំ។

ប៉ុន្តែ បើយើងមើលពីការព្យាករណ៍របស់តំណាងធនាគារពាណិជ្ជធំៗ ហាក់បីដូចជាខុសទៅនឹងការរំពឹងទុករបស់ចំណាត់ការរបស់ធនាគារជាតិ ពោលគឺថា ក្នុងឆ្នាំ២០១៥ ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ បានផ្តល់ប្រាក់កម្ចីឲ្យអថិតិជនមានចំនួន ១៥ពាន់ដុល្លារ ចំណែកឯឆ្នាំ ២០១៦ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់កម្ចី រឹតតែមានការកើនឡើងដល់ ១៧ ពាន់លានដុល្លារឯណោះ។ 

គិតត្រឹមដំណាច់ឆ្នាំ២០១៦ នៅប្រទេសកម្ពុជាមានធនាគារពាណិជ្ជ ចំនួន៣៧ ធនាគារឯកទេស ១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើនិងកម្ចីមានចំនួន ៦៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលតែប្រាក់បញ្ញើឯកជនមានចំនួន ៧ អង្គការស្ថាប័នប្រតិបត្តិការឥណទានជនបទ មានចំនួន ១៧០ និង អាជីវកម្មប្តូរប្រាក់ជាង ២ពាន់ភ្នាក់ងារ។ នេះបើតាមរបាយការណ៍ធនាគារជាតិ នៃកម្ពុជា។ 

របាយការណ៍ដដែលបង្ហាញថា ចំនួនប្រជាជនពេញវ័យដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុមាន ៥១ភាគរយនៃប្រជាជនពេញវ័យសរុប។

កាលពីឆ្នាំ២០១៦ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសអាសន្ន ដោយមានការព្រួយបារម្ភជាខ្លាំងពីការកើនឡើងនូវចំនួនប្រាក់កម្ចីនៅគ្រឹះស្ថានហិរញ្ញវត្ថុបានកើនដល់ជាង ១៥ ពាន់លានដុល្លារ បរិមាណនេះបានកើនដល់ ៨០ភាគរយនៃទំហំសេដ្ឋកិច្ចសរុបរបស់កម្ពុជា GDP ដែលមានប្រមាណជាង ១៦ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៥។

កំណើនប្រាក់កម្ចីដ៏ច្រើនបែបនេះ ធ្វើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសអាសន្នថា នឹងអាចមានហានិភ័យកើតឡើងក្នុងប្រព័ន្ធធនាគារនិងសេដ្ឋកិច្ចកម្ពុជា។

ហើយភ្លាមនោះដែរ ក្រុមអ្នកជំនាញសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងធនាគារពាណិជ្ជទំាងអស់ក៏បានព្រួយបារម្ភ ហើយបានស្នើសុំឲ្យក្រសួងសេដ្ឋកិច្ច និងធនាគារជាតិ ត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់ បើមិនដូច្នេះទេ វាអាចនឹងមានវិបត្តិហិរញ្ញវត្ថុ។ 

បើទោះបីជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឲ្យធនាគារជាតិនៃកម្ពុជារកវិធានការដោះស្រាយទប់ស្កាត់ហានិភ័យផ្សេងៗ ដែលអាចកើតមានឡើង ដោយសារតែការផ្តល់ប្រាក់កម្ចីខ្ពស់យ៉ាងណាក៏ដោយ ប៉ុន្តែ ចលនានៃការផ្តល់ប្រាក់កម្ចីក្នុងឆ្នាំ២០១៦ ដែលរំពឹងថាធ្លាក់ចុះ ៣០ភាគរយនោះ បែរជាកើនឡើងរឹតតែខ្លាំងរហូតដល់ ១៧ពាន់​លានដុល្លារអាមេរិក ខណៈពេលក្នុងឆ្នាំ២០១៥ ប្រាក់កម្ចីមានតែ ១៥ពាន់លានដុល្លារប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


អំបិល​ខ្មែរ​ត្រដាប​ត្រដួស​ប្រកួត​ប្រជែង​នឹង​អំបិល​នាំ​ចូល​ពី​ថៃ​-​វៀតណាម

ព័ត៌មាន
អំបិល​ខ្មែរ​តែងតែ​ជួប​វិបត្តិ​ទីផ្សារ​ជា​រៀង​រាល់​ឆ្នាំ ដោយ​គ្មាន​ដំណោះស្រាយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទំាងអស់​នៅ​កម្ពុជា។ ហើយ​ការ​ប្រមូល...

តើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​ប៉ុន្មាន​ទៀត​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ស្លាក​សញ្ញា?

ព័ត៌មាន
ចំណាត់ការ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​កក្រើក​ដល់​បណ្តា​​វិនិយោគិន​​ជាតិ និង​អន្តរជាតិ​ជាច្រើន ពិសេស​អ្ន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ