Advertisement
វៀតណាម-​ចោរកម្ម​លើ​យន្តហោះ

លួច​លុយ​អ្នក​ដំណើរ​លើ​យន្តហោះ ចិន​ម្នាក់​ត្រូវ​ជាប់​គុក​៨ឆ្នាំ!


យើង​ធ្លាប់​បាន​ចុះ​ផ្សាយ​រួច​ហើយ អំពី​ករណី​ចោរកម្ម​នៅ​លើ​យន្តហោះ​ពាក់ព័ន្ធ​នឹង​ជើងហោះ​ហើរ​ក្នុង​ស្រុក​នៅ​ក្នុង​ប្រទេស​វៀតណាម។ ឥឡូវ​នេះ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៨ឆ្នាំ ពីបទ​លួច​លុយ​អ្នក​ដំណើរ​ដូច​គ្នា​នៅ​លើ​យន្តហោះ នៅ​ខេត្ត​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម។
ដោយ
Advertisement

តុលាការ​ក្រុង​ ដាណាង បាន​កាត់​ទោស​ជនជាតិ​ចិន ឆ្មោះ Wang Qing Jian អាយុ ៥៣ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ ៨​ឆ្នាំ ពី​បទ​លួច​លុយ​ពី​អ្នក​ដំណើរ​ដូច​គ្នា ចំនួន ១៧.៦០០​ដុល្លារ​អាមេរិក ខណៈ​ស្ថិត​នៅ​លើ​ជើង​ហោះហើរ​មួយ ពី​ក្រុង​ហូជីមិញ ទៅ​ទីក្រុង​ដាណាង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ទៅមិញ។

បុរស​ជនជាតិ​រូប​នេះ ត្រូវ​បាន​គេ​និយាយថា បាន​លាក់លុយ​នៅ​ក្នុង​អាវ​ធំ រួចហើយ​ចូល​ក្នុង​បន្ទប់​ទឹក ដើម្បី​យក​លុយ​នោះ​ទៅ​លាក់​ក្នុង​ថង់ ប៉ុន្តែ អំពើ​ទាំង​នេះ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ម្នាក់​ទៀត​បាន​ឃើញ ហើយ​ប្រាប់​ទៅ​ជនជន​រង​គ្រោះ។ 

នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express របស់​វៀតណាម។

ក្រុមហ៊ុន​អាកាសចរណ៍​នានា​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​រាយការណ៍​ករណី​ចោរកម្ម​នៅ​លើ​យន្តហោះ​ចំនួន ១១ករណី ក្នុង​រយៈពេល ៤ខែ​ដើម​ឆ្នាំ​២០១៧ ដែល​ចំនួន​នេះ​ថយ​ចុះ​តែ​មួយ​ករណី​ប៉ុណ្ណោះ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦។ 

នៅ​ប្រទេស​វៀតណាម ច្បាប់​ចាត់ទុក​ចោរកម្ម​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ ប្រសិន​បើ​ពាក់ព័ន្ធ​នឹង​លុយ​កាក់​ចាប់​ពី ៨៧ដុល្លារ​ឡើង​ទៅ។ 

កាល​ពី​ខែ​មេសា ឆ្នាំ​នេះ​ផង​ដែរ តុលាការ​ក្រុង​ហាណូយ​ក៏​បាន​កាត់​ទោស​ជនជាតិ​ចិន​ម្នាក់​ផ្សេង​ទៀត ឲ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ បន្ទាប់​ពី​រកឃើញថា ជននោះ​បាន​លួចលុយ​​អ្នក​ដំណើរ​ចំនួន ៦២០០​ដុល្លារ ខណៈ​កំពុង​ស្ថិត​នៅ​លើ​ជើង​ហោះហើរ៕




អត្ថបទបន្ទាប់


ការ​ហូរចូល​ជន​ជាតិ​ចិន​ដ៏​គំហុក​នៅ​ខេត្ត​ព្រះសីហនុ​​ជំរុញ​ឲ្យ​ទំនិញ​និង​សេវាកម្ម​ឡើង​ថ្លៃ

ព័ត៌មាន
អ្វី​ដែល​ជា​របស់​ខ្មែរ​ពី​មុន ឥឡូវ​​នេះ​គឺ​គ្រប់គ្រង​ដោយ​ចិន។ ក្នុង​រយៈពេល​ប្រហែល​១ឆ្នាំ ឬ​ ២ឆ្នាំ​ចុង​ក្រោយ​នេះ សណ្ឋាគារ​ ផ្ទះ​សំណាក...

អង្ករ​ខ្មែរ​លក់​ដាច់​ខ្លាំង​នៅតាម​ផ្សារ​ទំនើប​នៅ​ហ្វាំងឡង់

ព័ត៌មាន
ជា​ដំណឹង​ល្អ​និង​គួរ​ឲ្យ​រីករាយ​សម្រាប់​កសិករ​ខ្មែរ ជាពិសេស អ្នក​ខេត្ត​ព្រះវិហារ ព្រោះ​ថា អង្ករ​ខេត្ត​ព្រះវិហារ​កំពុង​មាន​ឈ្មោះ​ល្បី​និ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ