Advertisement
ពានរង្វាន់ ICT

ការប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៨ ពន្យាពេលទទួលពាក្យដល់ថ្ងៃទី ៧ ខែមិថុនា


ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា កម្មវិធីប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យា គមនាគមន៍ និង ព័ត៌មានកម្ពុជា ២០១៨ (Cambodia ICT Awards) នឹងធ្វើការពន្យាពេលទទួលពាក្យចុះឈ្មោះ ចូលរួមប្រកួត រហូតដល់ថ្ងៃ ៧ មិថុនា ២០១៨ ។ ហេតុដូច្នេះ បេក្ខជន ឬក្រុមហ៊ុន អាចបន្តបំពេញពាក្យ ដើម្បី ចុះឈ្មោះចូលរួមប្រកួត ។ សូមធ្វើការចុះឈ្មោះតាមរយៈវិបសាយ ៖ http://www.cambodiaictawards.com/។
លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT ថ្លែងក្នុងសន្និសីទសារព័ត៌មាន
ដោយ
Advertisement

បេក្ខជន ឬក្រុមហ៊ុនអាចដាក់ពាក្យប្រកួតប្រជែងក្នុងវិស័យចំនួន៦ រួមមាន៖ ១. ការចាប់ផ្ដើមធុរកិច្ច ២. មាតិកាឌីជីថល ៣. វិស័យឯកជន ៤. ការទទួលខុសត្រូវក្នុងសង្គម ៥. វិស័យសាធារណៈ ៦. ការស្រាវជ្រាវ និងអភិវឌ្ឍន៍។

សម្រាប់ម្ចាស់ជ័យលាភី ដែលទទួលចំណាត់ទាំងបី និងទទួលបានរង្វាន់សរុបចំនួន ១៥.០០០ដុល្លារអាមេរិក ក្នុងនោះចំណាត់ថ្នាក់លេខ១ នឹងទទួលបាន១០,០០០ដុល្លារ ទីចំណាត់ថ្នាក់លេខ២ ទទួលបាន ៣,០០០ដុល្លារ និងចំណាត់ថ្នាក់លេខ៣ ទទួលបាន ២,០០០ដុល្លារអាមេរិកផងដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ មានបេក្ខជនចំនួន១២រូប ទទួលបានឱកាសចូលរួមក្នុងកម្មវិធីពានរង្វាន់ ICT អាស៊ាន ឆ្នាំ២០១៧ ដែលត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដែលក្នុងនោះក្រុមរបស់កម្ពុជាចំនួន៣ បានទទួលបានមេដាយមាសបី ក្នុងពានរង្វាន់ ICT អាស៊ាន គឺក្រុមហ៊ុន BookmeBus ក្នុងវិស័យការបង្កើតធុរកិច្ច កម្មវិធី Bong Pheak ក្នុងវិស័យការទទួលខុលត្រូវក្នុងសង្គម និង Sokhakrom ក្នុងវិស័យឯកជន៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារ​ទំនើប​បោះដុំ ទីក្រុង​ពាណិជ្ជ​កម្ម​កម្ពុជា-ចិន​ដ៏​ធំ​ថ្មី​មួយ​ទៀត នឹង​បើក​សម្ពោធ​ចុង​ខែ​មិថុនា

ព័ត៌មាន
បន្ទាប់​ពី​បើក​សម្ពោធ​ឲ្យ​ដំណើរការ​ផ្សារ​ទំនើប អ៊ីអន​ទី២ (AEON 2) សែន​សុខ ដែល​ជា​ការ​វិនិយោគ​របស់​ជប៉ុន មិន​បាន​មួយ​សប្តាហ៍​ផង ...

ទម្លាប់៧យ៉ាង ដើម្បីក្លាយជាអ្នកមាន

ព័ត៌មាន
លោក ង៉ែត ជូ ជាអ្នកវិនិយោគដីធ្លី និងគម្រោងបុរីធម្មជាតិ​មួយ​រូប ដែលបានបោះជំហានយ៉ាងលឿនលើវិថីជំនួញនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីមានការងា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ