អ្នកជំនាញរំពឹងគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ

អ្នកជំនាញរំពឹងគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុទាំង៣ដំណាក់កាលនឹងជួយដោះស្រាយបញ្ហាតម្លៃដឹកជញ្ជូន


បញ្ហាដឹកជញ្ជូននៅតែជាបញ្ហាប្រឈមក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ពិសេសការដឹកជញ្ជូនតាមផ្លូវទឹក។ ជំនាញក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា រំពឹងថាក្រោយកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ អាចសម្រេចការសាងសង់ទៅតាមជំហានៗ វានឹងជួយដោះស្រាយបញ្ហាថ្លៃដឹកជញ្ជូន នៅកម្ពុជា ខណៈរហូតមកដល់ពេលនេះ កម្ពុជា នៅតែជួបបញ្ហាកង្វះមធ្យោបាយដឹកជញ្ជូន ពិសេសការដឹកជញ្ជូនតាមផ្លូវទឹកនៅតែមានតម្លៃថ្លៃ អំឡុងវិបត្តិកូវីដ១៩ តែម្ដង។
អ្នកជំនាញរំពឹងគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា ថ្លៃដឹកជញ្ជូនខ្ពស់ នៅតែជាបញ្ហាប្រឈមខ្លាំង ក្នុងវិស័យដឹកជញ្ជូននៅកម្ពុជាបច្ចុប្បន្ន ដោយឧកញ៉ា ស៊ិន ចន្ធី បញ្ជាក់ថា តម្លៃដឹកជញ្ជូនទំនិញក្នុងតំបន់ និងសាកលលោក ហាក់មិនមានការថយចុះនោះទេ ដោយការដឹកជញ្ជូនទៅកាន់ពិភពលោកនៅតែមានតម្លៃខ្ពស់។ ដ្បិតថា តម្លៃដឹកជញ្ជូន មានតម្លៃខ្ពស់ក៏ពិតមែន តែប្រធានសមាគម​រូបនេះ បានសង្កត់ធ្ងន់ថា បញ្ហានេះមិនបង្កជាផលរំខាន​ខ្លាំងពេកនោះ ទេសម្រាប់​ការដឹកជញ្ជូនទំនិញ។ ទោះយ៉ាងណា ឧកញ៉ា ស៊ិន ចន្ធី ក៏បានបង្ហាញ​ក្ដីរំពឹងដែរថា ក្រោយកម្ពុជា​សម្រេចបាន​​ការសាងសង់កំពង់ផែទឹកជ្រៅ​ក្នុង​ក្រុង​ព្រះសីហនុ តាមដំណាក់កាលនិងតាមការគ្រោងទុក កម្ពុជា​នឹងអាចទទួលកាប៉ាល់ធំៗឱ្យចូលចត និងធ្វើឱ្យតម្លៃដឹកជញ្ជូនប្រសើរ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់​ធៀបនឹង​ប្រទេស​ក្នុងតំបន់ផងដែរ។

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានគូសបញ្ជាក់ថា ដើម្បីធ្វើសមាហរណកម្ម​នៃវិស័យដឹកជញ្ជូន​​តាមផ្លូវទឹករបស់​ប្រទេសកម្ពុជា ទាំងក្នុងតំបន់ និងសកលលោក ឱ្យកាន់តែប្រសើរ ការងារ​សាងសង់ចំណតផែ​កុងតឺន័រថ្មី ក្រុងព្រះសីហនុ ជាជំហានៗ មានភាពចាំបាច់​បំផុត។ បើតាម ឯកឧត្តម លូ គឹមឈន់ កំពង់ទឹកជ្រៅ​ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤ម៉ែត្រកន្លះ ដែលគ្រោងនឹងត្រូវបញ្ចប់ និងដាក់ឱ្យដំណើរការក្នុង​ឆ្នាំ២០២៥។

ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ និង ជម្រៅទឹក ១៦ ម៉ែត្រកន្លះ គ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៨។ រីឯជំហានទី៣ មានប្រវែង ៤៣០ម៉ែត្រ និងជម្រៅទឹក ១៧ម៉ែត្រកន្លះ ដែលគ្រោងនឹងបញ្ចប់ និងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០៣០។

ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងភស្ដុភារកម្ម នៅកម្ពុជា និងដោះស្រាយបញ្ហាមួយចំនួន នៅក្នុងវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជា ថ្មីៗនេះ ក៏ទើបតែ​បានអនុម័តគម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងថ្មីមួយទៀត ស្ថិតនៅក្រុងបូកគោ ខេត្តកំពត ដែលមានទុនវិនិយោគរហូត ១ពាន់៣រយលានដុល្លារ និងអាចបង្កើតការងាររហូតជិត៦រយកន្លែង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បកស្រាយជុំវិញការយល់ច្រឡំ ចំពោះការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អះអាងថា គ្មានបទបញ្ញត្តិណាមួយក្នុងអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ចែងពីការទាញយកទិន្នន័យផ្ទាល់…

ថៃចាប់ផ្ដើមបើកទទួលពលករខ្មែរ ២២៦នាក់ នៅសប្តាហ៍ក្រោយ

ព័ត៌មាន
ប្រទេសថៃក្បែរខាងកម្ពុជាបានចាប់ផ្ដើមបើកទទួលពលករខ្មែរឲ្យចូលធ្វើការនៅក្នុងប្រទេសខ្លួនជាបណ្ដើរៗឡើងវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ