Franchise នៅវៀតណាម

ដឹងទេថា យីហោ Franchise បរទេស នៅវៀតណាម បច្ចុប្បន្ន មានប៉ុន្មាន?


អាជីវកម្មទិញលក់សិទ្ធិធ្វើអាជីវកម្មបន្ត ឬហៅថា Franchise បាននិងកំពុងមានការរីកសាយនៅប្រទេសវៀតណាមច្រើនគួឲ្យកត់សម្គាល់។ គិតតាំងពីឆ្នាំ២០០៧ រៀងមកទល់ពាក់កណ្ដាលឆ្នាំ ២០១៨នេះ មានយីហោអាជីវកម្ម Franchise ពីបរទេសជាច្រើន ត្រូវបានហូរចូលក្នុងទីផ្សារវៀតណាម តាមរយៈការផ្ដល់សិទ្ធិស្របច្បាប់ ពីក្រសួងឧស្សហកម្ម និងពាណិជ្ជកម្ម របស់ប្រទេសនេះ ។ ជាក់ស្ដែង ក្នុងពាក់កណ្ដាលឆ្នាំ២០១៨នេះ រដ្ឋាភិបាលវៀតណាម បានផ្ដល់សិទ្ធិយីហោ Franchise ពីបរទេស ១០ យីហោផ្សេងៗគ្នា។
ហាងលក់អាហារ Fast Food KFC នៅមួយកន្លែង នៅប្រទេសវៀតណាម (https://mms.businesswire.com)
ដោយ

តាមសារព័ត៌មាន​ក្នុង​ស្រុក​​របស់​វៀតណាម បានឲ្យ​ដឹងថា យ៉ាងហោច​ណាស់ មាន​យីហោ​អាជីវកម្ម​​ Franchise បរទេស ២០៦ យីហោ ផ្សេងគ្នា ត្រូវបាន​រដ្ឋាភិបាល វៀតណាម​ផ្ដល់​សិទ្ធិ​ឲ្យចូល​រកស៊ី​​យ៉ាងគគ្រឹក​គគ្រេង​នៅក្នុង​ទីផ្សារ​នៃប្រទេស​វៀត​ណាម។

ម្ចាស់យីហោ Franchise (Franchisor) ធំៗ​ភាគ​ច្រើន ត្រូវបាន​ដឹងថា មកពី​សហរដ្ឋ​អាមេរិក ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី កូរ៉េខាងត្បូង សាំងហ្គាពួរ ថៃ ជប៉ុន ហុងកុង តៃវ៉ាន់ កាណាដា និង​ភីលីពីន​​ជាដើម។

លោកស្រី Nguyễn Phi Vân ប្រធាន​អាជីវកម្ម​លក់​រាយ និង Franchise នៅអាស៊ី និងជា​ស្ថាបនិក និងអ្នក​គ្រប់គ្រង សមាគម​អាជីវកម្ម Franchise ពិភពលោក បាននិយាយ​ថា ប្រទេស​វៀតណាម ត្រូវបាន​សមាគម​អាជីវកម្ម  Franchise អន្តរ​ជាតិ ចាត់ចំណាត់​ថ្នាក់​ទី ៨ នៃទីផ្សារ​សក្ដានុពល​ទាំង​១២ សម្រាប់ការ​ពង្រីក​ខ្លួនជា​អន្តរជាតិ របស់​អាជីវកម្ម Franchise។

លោកស្រី Nguyễn Phi Vân បានបន្ថែម​ទៀតថា វិស័យ​​ដែលមាន​សក្ដានុពល​ខ្លាំង​សម្រាប់​អាជីវកម្ម​ Franchise នៅ​វៀតណាម ត្រូវបាន​គេដឹងថា មានដូចជា ចំណីអាហារ​ និង​ភេសជ្ជៈ ការអប់រំ សុខភាព សេវាកម្មពាណិជ្ជកម្ម ម៉ូដ​ ការថែទាំសម្រស់ ការកម្សាន្ដ អាជីវកម្ម​ថែទាំកុមារ និងហាង​លក់រាយ​ជាដើម។

វៀតណាម នៅតែបន្ត​ធ្វើខ្លួន ជាគោលដៅ សម្រាប់​យីហោ​អាជីវកម្ម​អន្តរជាតិ ពិសេសគឺ យីហោ​នៅក្នុង​តំបន់ ហើយបើតាម ការព្យាករពី ប្រធាន អាជីវកម្ម​លក់រាយ និង Franchise នៅ​អាស៊ី ដដែល​រូប​នេះ និន្នាការ​នេះ អាចនឹង​នៅតែបន្ត​នៅក្នុង​រយៈពេល ៣ឆ្នាំ​ខាងមុខ​ទៀត។

ជាមួយគ្នានេះដែរ យីហោ​អាជីកម្ម​ក្នុងស្រុក​របស់​វៀតណាម ក៏បានចាប់​ផ្ដើម​​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន ដើម្បី​ពង្រីក​វិសាល​ភាពទៅ​កាន់ទីផ្សារ​ពិភពលោក ផងដែរ។ 

អាជីវកម្ម Franchise ឬហៅថា ការទិញ​លក់​សិទ្ធិ​ធ្វើអាជីវកម្ម​បន្ត បានចាប់​កំណើត​ឡើង​ក្នុងទឹក​ដី​វៀតណាម ជាលើក​ដំបូង តាំងពី​ទស្សវត្សរ៍​ឆ្នាំ ១៩៩០ មកម្លេះ ដោយ​មានការ​ហូរចូល​មកនូវ​ភោជនីយ​ដ្ឋាន​​បែប​អាហារ Fast Food ដូចជា KFC, Lotteria និង Jollibee ជាដើម។ ប៉ុន្ដែ បើក្រឡេក​ទៅមើល​នៅក្នុង​តំបន់​វិញ ឃើញថា អាជីវកម្ម Franchise នេះ បានចាប់​ផ្ដើម​ឡើង នៅប្រទេស​ម៉ាឡេស៊ី សាំងហ្គាពួរ និងថៃ តាំងតែ​ពីទស្សវត្សរ៍​ឆ្នាំ ១៩៨០ មកម្លេះ។  

មាន​អាជីវកម្ម ក្នុងស្រុកវៀតណាម​​ជាច្រើន បច្ចុប្បន្ននេះ ចាប់ផ្ដើម​​ស្វែងរក​ឱកាស​អាជីវកម្ម​​តាមរយៈ​ការទិញ​លក់​សិទ្ធិ​បន្ត ឬហៅថា Franchise នេះ។ ប៉ុន្ដែ បើតាម​អ្នក​ជំនាញ បានឲ្យ​ដឹងថា ទីផ្សារ​អាជីវកម្ម​ Franchise នេះ ហាក់នៅ​ក្មេងខ្ចី​នៅ​ឡើយ ហើយ​ម្ចាស់​អាជីវកម្ម​ក្នុង​ស្រុក មិនសូវ​ជាបាន​យល់ដឹង​ស៊ីជម្រៅ​នៅឡើយ​ទេ។

ទោះយ៉ាងណា មិនមែនមាន​តែ​យីហោ​ Franchise ពីបរទេសនោះទេ ដែលបាន​ហូរ​ចូលទៅ​កាន់​ទីផ្សារ​វៀតណាម ប៉ុន្ដែ ក៏មាន​យីហោ Franchise ក្នុងស្រុក​របស់វៀតណាម​មួយចំនួន​ក៏បាន​ពង្រីក​ខ្លួន​ក្នុងទីផ្សារ​ក្នុង​តំបន់​ផងដែរ។​ តួយ៉ាង​ នៅកម្ពុជា ក៏មាន​យីហោ​​អាជីវកម្ម​ Franchise របស់​​វៀតណាម​ មួយចំនួន​ ​បាននិង​កំពុង​​មាន​ប្រតិបត្តិការ​​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន7NGទិញធានារ៉ាប់រងអាយុជីវិតរយៈពេល៥ឆ្នាំជូនអតិថិជនរបស់ខ្លួន

ព័ត៌មាន
ក្រុមហ៊ុន7NG ខេមបូឌា បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនធានារ៉ាប់រងមាតាភីអិលស៊ី ដើម្បីផ្តល់ការធានារ៉ាប់រងអាយុជីវិតដល់អ…

បណ្ឌិត អ៊ិន ចាន់នី ផ្ដល់គំនិត ២​ចំណុច​ដើម្បីក្លាយ​ជា​សហគ្រិន​ជោគជ័យ

ព័ត៌មាន
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា គឺជាសហគ្រិនជើងចាស់ និងមានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញក្នុងវិស័យធនាគា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ