Advertisement
អចលនទ្រព្យ

ក្រុមហ៊ុន7NGទិញធានារ៉ាប់រងអាយុជីវិតរយៈពេល៥ឆ្នាំជូនអតិថិជនរបស់ខ្លួន


ក្រុមហ៊ុន7NG ខេមបូឌា បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនធានារ៉ាប់រងមាតាភីអិលស៊ី ដើម្បីផ្តល់ការធានារ៉ាប់រងអាយុជីវិតដល់អតិថិជន ដែលបានមកជាវគម្រោងរបស់ក្រុមហ៊ុន7NG។
នេះជាកម្មវិធីចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន 7NG និងក្រុមហ៊ុនធានារ៉ាប់រងមាតាភីអិលស៊ី
ដោយ
Advertisement

លោក ខែម សារី នាយកក្រុមហ៊ុនធានារ៉ាប់រងមាតាភីអិលស៊ី បានថ្លែងក្នុងពិធីចុះMoU ថា ក្រុមហ៊ុនមាតាធានារ៉ាប់រងមានសេវាចំនួនពីរ គឺធានារ៉ាប់រងលើកម្ចី (បំណុល) និងធានារ៉ាប់រងលើអាយុជីវិត។ បើតាមលោក ខែម សារី ការចុះMoUនេះ នឹងជួយធ្វើអតិថិជនរបស់ក្រុមហ៊ុន7NG កាន់តែមានទំនុកចិត្ត នៅពេលពួកគាត់​បាត់បង់ជីវិតដោយប្រការណាមួយ ខណៈពួកគាត់បានទិញគម្រោងរបស់ក្រុមហ៊ុន7NG។   

លោកពន្យល់ថា៖«ការធានារ៉ាប់រង គឺដើម្បីជួយការពារហានីភ័យរបស់អតិថិជន ដែលមកទិញដីឡូតិ៍ ឬគម្រោងរនានាបស់ក្រុមហ៊ុន7NG ដែលជានេះការពារហិរញ្ញវត្ថុរបស់អតិថិជននៅពេលគាត់ស្លាប់នៅសារប្រការណាមួយ។ ធានារ៉ាប់រង មិនមែនជាការដាក់ទំនាយទេ ដែលជាការពារ វាមិនខុសពីយើងទិញបំពង់ពន្លត់អគ្គីភ័យដាក់នៅផ្ទះ តែយើងមិនមែនដាក់ទំនាយឲ្យភ្លើងឆេះផ្ទះនោះទេ​ គឺដើម្បីការពារពេលភ្លើងឆេះផ្ទះ»។ 

លោកបណ្ឌិត ចិន្ត ច័ន្ទរតនា អគ្គនាយក អាយ អាយ ស៊ីធី និងនគរបុរី បានមានប្រសាសន៍ថា ក្រុមហ៊ុន 7NG បានទទួលអាជ្ញាប័ណ្ណ និងការអនុញ្ញាតរួចហើយពីក្រសួង និងអាជ្ញាធរពាក់ព័ន្ធក្នុងចាប់ដៃគ្នាលើគម្រោងនេះ។ បើតាមលោកអគ្គនាយកខាងលើ MoU គឺជាការគិតគូរពីអតិថិជនរបស់ក្រុមហ៊ុន។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុន7NG មិនទុកអតិថិជនដែលជាវគម្រោងនានារបស់ក្រុមហ៊ុន ឲ្យឯកោឡើយ។ យើងធ្វើឲ្យពួកគាត់មានទំនុកចិត្ត ដូច្នេះ យើងទិញផលិតផលធានារ៉ាប់រងអាយុជីវិតរយៈពេល៥ឆ្នាំឲ្យអតិថិជនរបស់ក្រុមហ៊ុន»។  ​ ​

លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ឲ្យដឹងបន្តថា ក្រុមហ៊ុន7NG មានដីសរុប១ម៉ឺន៣ពាន់ហិចតា ហើយនៅក្នុងគម្រោងទីក្រុងបុរាណដែលស្ថិតនៅវិហារសួគ៌ បានលក់ដាច់ជាង៣ម៉ឺនឡូតិ៍នៅក្នុងចំណោមដីជាង៤ម៉ឺនឡូតិ៍ ហើយក្រុមហ៊ុនបានស្វែងរកម៉ូដផ្ទះជូនដល់អតិថិជន ដែលបានជាវគម្រោងរបស់ក្រុមហ៊ុន។ គម្រោងនេះ រួមមាន៖សួនច្បារ សួនកម្សាន្ដ អគារខុនដូរ ផុ្ទះល្វែង…៕  

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ក្ដោបបាន ភ្ញៀវទេសចរបរទេស ជិត ២០លាននាក់ នៅពាក់កណ្ដាលឆ្នាំ ២០១៨ នេះ!

ព័ត៌មាន
គិតត្រឹមរយៈពេល ៦ខែ ក្នុងឆ្នាំ២០១៨នេះ ប្រទេសថៃ បានទាក់ទាញភ្ញៀវទេសចរបរទេស ប្រមាណជិត ២០លាននាក់ ដែលមានកំណើន ១២% ធៀបនឹងរយៈពេលដូចគ្នាកា...

ដឹងទេថា យីហោ Franchise បរទេស នៅវៀតណាម បច្ចុប្បន្ន មានប៉ុន្មាន?

ព័ត៌មាន
អាជីវកម្មទិញលក់សិទ្ធិធ្វើអាជីវកម្មបន្ត ឬហៅថា Franchise បាននិងកំពុងមានការរីកសាយនៅប្រទេសវៀតណាមច្រើនគួឲ្យកត់សម្គាល់។ គិតតាំងពីឆ្នាំ២០០៧...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ