Advertisement
ជំនន់​ក្នុង​ទីក្រុង

ក្រុង​ហូជីមិញ​ជួល​ក្រុមហ៊ុន​ឯកជន​បូម​ទឹក​​ភ្លៀង​ដែល​ជន់​លិច​​ផ្លូវ


មិនមែន​តែ​នៅ​ភ្នំពេញ​ទេដែល​ផ្លូវ​នានា​ត្រូវ​ជន់​លិច​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដងៗ... ទិដ្ឋភាព​ផ្លូវ​លិច​លង់​ដោយ​ទឹកភ្លៀង​ដូច​ក្នុង​រូប​ខាង​លើ ជា​រឿង​ស៊ាំ​នឹង​ភ្នែក​ទៅ​ហើយ​សម្រាប់​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម និង​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​នៅ​ក្បែរ​ខាង​កម្ពុជា។
រូបភាព​ពី​ youtube បង្ហាញ​ពី​វិថី​ដែល​ជន់​លិច​ដោយ​ទឹក​ភ្លៀង​នៅ​កណ្ដាល​ទីក្រុង​ហូជីមិញ វៀតណាម។
ដោយ
Advertisement

ប៉ុន្តែ នៅ​ទីក្រុង​ហូជីមិញ អាជ្ញាធរ​ក្រុង​បាន​សម្រេច​ចិត្ត​ជួល​ក្រុមហ៊ុន​ឯកជន​មួយ ឲ្យ​ជួយ​បូមទឹក​ភ្លៀង​ចេញ​ពី​តាម​ផ្លូវ​នានា​ដែល​ជន់លិច ដើម្បី​ដោះស្រាយ​បញ្ហា​ជំនន់​ទឹក​ភ្លៀង​នៅតាម​ដង​ផ្លូវ។

នៅសប្ដាហ៍​នេះ ក្រុមហ៊ុន Quang Trung Industry Joint Stock Company បាន​ដាក់​ពង្រាយ​ម៉ាស៊ីន​បូម​ទឹក នៅ​លើ​វិថី​ Nguyen Huu Canh ក្នុង​ខណ្ឌ Binh Thanh និង​ចាប់​ផ្ដើម​បូមទឹក​ភ្លៀង​កម្ពស់​ ៣០-​៤០​សង់ទីម៉ែត្រ ដែល​គ្រប​ដណ្ដប់​វិថី​មួយ​នេះ។ 

វា​​ជាការសាកល្បង​លើក​ទីពីរ​ហើយ​នា​សប្ដាហ៍​នេះ ហើយ​ម៉ាស៊ីន​ចំណាយ​ពេល​ ២០នាទី​ទើប​បូម​ទឹក​អស់​ពី​ផ្លូវ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អនឡាញ VN Express។ 

ទិដ្ឋភាព​ទឹក​ជន់​លិច​ផ្លូវ​ក្នុង​ទីក្រុង​បាងកក នៅ​ពេល​ធ្លាក់​ភ្លៀង​ខ្លាំង។ (កាសែត The Nation)

តំណាង​ក្រុមហ៊ុន បាន​ឲ្យ​ដឹង​ថា ម៉ាស៊ីន​បូម​ទឹក​ដែល​ក្រុមហ៊ុន​ប្រើ​មាន​តម្លៃ ៣,៨៧​លាន​ដុល្លារ​អាមេរិក ហើយ​បច្ចុប្បន្ន ម៉ាស៊ីន​នេះ​ត្រៀម​រួច​រាល់​ហើយ​សម្រាប់​ការ​ដាក់​ពង្រាយ​ដើម្បី​បូម​ទឹក​នៅ​ពេល​ណា​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ 

ប៉ុន្តែ ទោះ​យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ឲ្យ​ដឹងថា គេ​មិន​ទាន់​ដឹង​ច្បាស់​លាស់​អំពី​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ម៉ាស៊ីន​បូម​ទឹក​នេះ​នៅ​ឡើយ​ទេ ព្រោះ​អី​កន្លង​មក គេ​បាន​សាកល្បង​ជាមួយតែ​ជំនន់​លិច​ផ្លូវ​ដែល​បណ្ដាល​មក​ពី​ទឹក​ទន្លេ​ សាយហ្គន ជោរ​ឡើង ប៉ុន្តែ មិន​ទាន់​សាកល្បង​ជាមួយ​ជំនន់​លិច​ផ្លូវ​ដែល​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ឡើយ​ទេ។ 

រូបភាព​ចែក​រំលែក​លើ​ហ្វេសប៊ុក​ បង្ហាញ​ពី​ទិដ្ឋភាព​លិចទឹក​នៃ​វិថី​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​ភ្លៀង​មួយ​មេ​ធំ។

ទីក្រុង​ហូជីមិញងាយ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​ណាស់ ហើយ​វិថី​នានា​ក្នុង​ទីក្រុង​ប្រែ​ក្លាយ​ជា​កូន​អូរ​ ស្ទើរតែ​រាល់​ពេល​ដែល​ទឹក​ទន្លេ​ជោរ​ខ្លាំង ឬ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដងៗ។ 

គិត​ត្រឹមឆ្នាំ​២០២០ ទីក្រុង​មួយ​នេះ ត្រូវ​គេ​ព្យាករ​ថា នឹង​ត្រូវការ​ថវិកា​ប្រមាណ ៤,៣៨​ពាន់​លានដុល្លារ​អាមេរិក ដើម្បី​អនុវត្ត​គម្រោង​បង្ការ​ទឹក​ជំនន់៕




អត្ថបទបន្ទាប់


ខេត្ត​ចំនួន​៧​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាង​១​លាន​នាក់​នៅ​អំឡុង​បុណ្យ​ភ្ជុំ​បិណ្ឌ

ព័ត៌មាន
អំឡុងពេល​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​សម្រុក​ទៅ​កម្សាន្ត​តាម​បណ្តា​ខេត្ត​នានា​ប្រមាណ​ជាង​១​លាន​នាក់ ក្...

លក្ខណ​សម្បត្តិ​៧​យ៉ាង​របស់​ក្រុមហ៊ុន​បម្រើ​សេវា​អចលនវត្ថុ​ដែល​អ្នក​ត្រូវ​ពិនិត្យ​មើល!

ព័ត៌មាន
សព្វ​ថ្ងៃ​នេះ ខណៈដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ការរីក​លូត​លាស់​ខ្លាំង ចំនួន​ក្រុមហ៊ុន​បម្រើ​សេវា​អចលនវត្ថុ (ទិញ​ លក់ ឬ​ជួល​ដី...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ