Advertisement
ទេសចរណ៍

ខេត្ត​ចំនួន​៧​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាង​១​លាន​នាក់​នៅ​អំឡុង​បុណ្យ​ភ្ជុំ​បិណ្ឌ


អំឡុងពេល​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​សម្រុក​ទៅ​កម្សាន្ត​តាម​បណ្តា​ខេត្ត​នានា​ប្រមាណ​ជាង​១​លាន​នាក់ ក្នុង​នោះ​ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​គេ និង​ខេត្ត​ព្រះ​សីហនុ ជាប់​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ចំណោម​ខេត្ត​ទាំង​៧​របស់​កម្ពុជា។
តំបន់​ទេសចរណ៍​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​សៀមរាប។ រូបភាព៖ គេហ​ទំព័រ​ក្រសួង​ទេសចរណ៍
ដោយ
អំពី ទេសចរណ៍ 291
Advertisement

នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៧។

បើ​តាម​របាយការណ៍​ខាង​លើ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ប្រមាណ​ជិត​១​លាន​៥​ម៉ឺន​នាក់ បាន​សម្រុក​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅតាម​រមណីយ​ដ្ឋាន​នានា​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​៧​របស់​កម្ពុជា ដែល​ជា​ការ​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​របស់​ពួកគេ។

ក្នុង​នោះ​សៀមរាប អាច​ស្រូប​ទាញ​អ្នក​ទេសចរ​ច្រើន​ជាង​គេ គឺ​ប្រមាណជាង​១៤​ម៉ឺន​នាក់ ខេត្ត​ព្រះសីហនុ ជាប់​ចំណាត់​ថ្នាក់​លេខ​២ គឺ​ប្រមាណ​ជាង​៩​ម៉ឺន​នាក់ ខេត្ត​បាត់ដំបង ទទួល​បាន​ភ្ញៀវ​ទេសចរ​ជិត​៨​ម៉ឺន​នាក់ ខេត្ត​កំពត ជាង​៧​ម៉ឺន​នាក់ ខេត្ត​បន្ទាយ​មាន​ជ័យ ជាង ៧​ម៉ឺន​នាក់ កំពង់ធំ ជាង​៤​ម៉ឺន​នាក់ រតនគិរី​ជាង ១​ម៉ឺន​នាក់ និង​ខេត្ត​ក្រចេះ​ជាង ១​ម៉ឺន​នាក់។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាង​១​លាន​នាក់ គឺ​មាន​ការ​កើន​ឡើង ១៥,៧០​ភាគរយ ដោយ​ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​១​លាន ១០​​ម៉ឺន​នាក់ កើន​ឡើង​១៥,៣០​ភាគរយ ខណៈ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ​៤​ម៉ឺន​នាក់ កើន​ឡើង​៦,២០​ភាគរយ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៦៕




អត្ថបទបន្ទាប់


VietJet គ្រោង​បើក​ផ្លូវ​ហោះហើរ​ថ្មី​ ហូជីមិញ-​ភ្នំពេញ នៅ​ចុង​ឆ្នាំ​នេះ

ព័ត៌មាន
ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​តម្លៃ​ទាប​​របស់​វៀតណាម ឈ្មោះ Vietjet Air បាន​ប្រកាស​ថា ខ្លួន​នឹង​បើក​ការហោះហើរ​នៅ​លើ​ផ្លូវ​ថ្មី​មួយ​ទ...

ក្រុង​ហូជីមិញ​ជួល​ក្រុមហ៊ុន​ឯកជន​បូម​ទឹក​​ភ្លៀង​ដែល​ជន់​លិច​​ផ្លូវ

ព័ត៌មាន
មិនមែន​តែ​នៅ​ភ្នំពេញ​ទេដែល​ផ្លូវ​នានា​ត្រូវ​ជន់​លិច​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដងៗ... ទិដ្ឋភាព​ផ្លូវ​លិច​លង់​ដោយ​ទឹកភ្លៀង​ដូច​ក្នុ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ