វៀតណាម-​ពេស្យាចារ

បង្ក្រាប​ក្រុម​ពេស្យា​នៅ​ហូជីមិញ ពាក់ព័ន្ធ​នឹង​តារា​ម៉ូដែល​និង​តួកុន!


នគរបាល​ក្រុង​ហូជីមិញ​បានចាប់​ខ្លួន​ស្ត្រី​វៀតណាម​ ៣នាក់ ពី​បទ​«គួកជេ»​សេវា​បម្រើ​ផ្លូវ​ភេទ ដែលពាក់ព័ន្ធ​សុទ្ធ​តែ​តារាបង្ហាញ​ម៉ូដ និង​តួកុន​ជើងថ្មីៗ។
នគរបាល​ក្រុង​ហូជីមិញ​បង្ក្រាប​ក្រុម​រកស៊ី​ផ្លូវ​ភេទ​ដែល​ជា​តារា​ម៉ូដែល​និង​តួកុន​ជើង​ថ្មីៗ។
ដោយ

ការចាប់​ខ្លួនស្ត្រី​៣នាក់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កម្លាំង​នគរបាល​ឆ្មក់​បង្ក្រាប​សណ្ឋាគារ​មួយ​ចំនួន នៅ​កណ្ដាលក្រុង ដោយ​រក​ឃើញ​ស្ត្រី​បម្រើ​ផ្លូវភេទ​ ៤នាក់ កាលពី​ដើម​សប្ដាហ៍នេះ។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន VN Express។

ស្ត្រី​​ដែល​ផ្ដល់​សេវា​ផ្លូវភេទ​ទាំង​នេះ ដែល​នគរបាល​ឃាត់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ បាន​អះអាងថា ពួកនាង​ជា​តារា​បង្ហាញ​ម៉ូដ និង​តួកុន​ជើងថ្មី (ដែល​មិន​សូវល្បី) និងថា ពួកគេ​រួមភេទ​ជាមួយ​ភ្ញៀវ​ក្នុង​តម្លៃ​ចាប់​ពី ៧០០ ដុល្លារ ដល់ ២៥០០​ដុល្លារ ក្នុង​មួយ​ម៉ូយ។ 

សេវា​ផ្លូវភេទ​នេះ គឺ​មាន​អ្នក​គួកជេ​ដឹកនាំ​យក​ទៅ​ដល់​សណ្ឋាគារ គឺ​ស្ត្រី​បីនាក់​ដែល​នគរបាល​ចាប់​ខ្លួន​ខាង​លើ។

ស្ត្រី​បីនាក់​ដែល​នគរបាល​ចាប់​ខ្លួន បានសារភាព​ថា ពួកគេ​ធ្វើ​ជា​អ្នក​រៀបចំ​កម្មវិធី​សម្ដែង​បង្ហាញ​ម៉ូដ ហើយ​បាន​បញ្ចុះ​បញ្ចូល​តារា​ម៉ូដែល និង​តួកុន​ជើងថ្មី ដែលពួកគេ​ធ្វើការជាមួយ ឲ្យ​ព្រម​រួម​ភេទ​ជាមួយ​ភ្ញៀវ​ដើម្បី​រក​កម្រៃ​បន្ថែម។ 

ទិន្នន័យ​ផ្លូវការបង្ហាញថា នៅក្នុង​ទីក្រុង​ហូជីមិញ មាន​ស្រី​ពេស្យាប្រហែល ៣០០០នាក់។ ទីក្រុង​ហូជីមិញ បច្ចុប្បន្ន គេ​សង្កេត​ឃើញ​មាន​ការកើន​ឡើង​នូវ​ពេស្យាកម្ម​បុរស ដែលពាក់ព័ន្ធ​នឹង​ជនបរទេស និង​ការ​លេច​ឡើង​នូវ​របរ​ពេស្យា​កាលីប​ខ្ពស់ ដែលពាក់ព័ន្ធ​នឹង​នាងៗដែលអះអាងថា​ជា​តួកុន​ ឬ​តារា​ម៉ូដែល​ជើងស្ទើរៗ៕




អត្ថបទបន្ទាប់


ប្រព័ន្ធ​ដឹក​ជញ្ជូន​​នឹង​​ប្រសើរ​ឡើង បន្ទាប់​ពី​​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​៣​​សាងសង់​រួច​រាល់

ព័ត៌មាន
ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​ការ​ដឹក​ជញ្ជូន គឺ​ប្រៀប​បាន​នឹង​សរសៃ​ឈាម​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​ប្រសិន​បើ​វិ…

គ្រឹះស្ថាន​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា នឹង​ជួប​ព្យុះ​ភ្លៀង​ប៉ុន្មាន​ដង​ក្នុង​ឆ្នាំ​២០១៧​នេះ?

ព័ត៌មាន
អាណាព្យាបាល​លើ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ ចេញ​វិធានការ​តឹង​រ៉ឹង​ដាក់​សំពាធ​ទៀត​ហើយ! ក្នុង​ឆ្នាំ​២០១៧ អាច​ចាត់​ទុក​ថា​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ