បូជាសពអ្នកកើតកូវីដ-១៩ នៅឥណ្ឌា

ដើមឈើនៅតាមសួនក្នុងទីក្រុងញ៉ូដេលី នឹងត្រូវកាប់ទុកធ្វើឧស បូជាសពអ្នកកើតកូវីដ-១៩


អាជ្ញាធរឥណ្ឌាកំពុងទទួលយកសំណើ ដើម្បីកាប់ដើមឈើនៅតាមសួនក្នុងទីក្រុងញ៉ូដេលី ដើម្បីយកមកធ្វើអុសទុកសម្រាប់ការបូជាសាកសពអ្នកកើតកូវីដ-១៩ ដែលកំពុងតែមានការកើនឡើងដល់ចំនួនរាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ខណៈដែលចំនួនអ្នកឆ្លងថ្មីៗនៅក្នុងប្រទេសឥណ្ឌាពេលនេះ ក៏មិនទាន់ស្រាកស្រាន្ដនោះដែរ គឺនៅតែមានតួលេខឆ្លងថ្មី ក្នុងមួយថ្ងៃជាង ៣០ម៉ឺននាក់ដដែល គិតត្រឹមថ្ងៃទី ២៧ ខែមេសា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
ដើមឈើនៅតាមសួនក្នុងទីក្រុងញ៉ូដេលី នឹងត្រូវកាប់ទុកធ្វើឧស បូជាសពអ្នកកើតកូវីដ-១៩
ដោយ

នៅក្នុងប្រទេសឥណ្ឌាឈើ ឬ អុស ត្រូវបានគេយកមកប្រើប្រាស់សម្រាប់ការបូជាសព ហើយនៅអំឡុងពេលនៃការផ្ទុះរីគរាលដាលនៃកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា ការបូជាសាកសពមនុស្សរាប់ពាន់នាក់ គឺត្រូវធ្វើឡើងជារៀងរាល់ថ្ងៃ ដែលវាកំពុងត្រូវការអុសជាច្រើនបន្ថែមទៀតសម្រាប់ការបូជាសពដែលបានស្លាប់ដោយសារកូវីដ១៩។ តាមប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើនដែលបានចុះផ្សាយ បានឲ្យដឹងថា ការបូជាសាកសពអ្នកស្លាប់ដោយសារតែកូវីដ-១៩ គឺវាមានចំនួនច្រើនពេក ម្យ៉ាងទៀតគេមិនមានការរៀបចំបូជាសពដាក់ក្នុងឡត្រឹមត្រូវនោះទេ ពោលគឺគេយកសពមកតម្រៀបក្បែរៗគ្នានៅកន្លែងទីវាល ហើយដាក់អុស និងភ្លើងដុតយកតែម្ដង។ តួលេខ ដែលបានបង្ហាញកាលពីថ្ងៃអង្គារទី ២៧ មេសា បានឲ្យដឹងថា ប្រទេសឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ ករណីថ្មីចំនួន ជាង៣២ម៉ឺននាក់ ខណៈដែលអ្នកស្លាប់មានជាង២ពាន់៧រយនាក់ក្នុង១ថ្ងៃ។ សរុបគិតរហូតមកទល់ពេលនេះ អ្នកស្លាប់ដោយសារកូវីដ-១៩ នៅឥណ្ឌាកើនឡើងដល់ទៅ ២០ម៉ឺននាក់ហើយ ខណៈអ្នកឆ្លងសរុបមានជាង១៧លាននាក់។

មានប្រទេសធំជាច្រើនដូចជា អាមេរិក សហភាពអឺរ៉ុប អង់គ្លេស និង ចិនជាដើម បានប្រកាសថានឹងជួយឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងនឹងព្យុះកូវីដ-១៩ ដែលកំពុងវាយប្រហារយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌាពេលនេះ។

ជាក់ស្ដែង ជំនួយពីប្រទេសអង់គ្លេស ដែលជាការផ្គត់ផ្គង់សម្ភារសុខាភិបាល រួមមាន ម៉ាស៊ីជំនួយដង្ហើមចំនួន១០០គ្រឿង ឧបករណ៍អុកស៊ីហ្សែន ៩៥គ្រឿង បានដឹកទៅដល់ប្រទេសឥណ្ឌាហើយ នៅថ្ងៃទី ២៧ ខែមេសា។ ខណៈដែលប្រទេសបារាំងវិញក៏កំពុងបញ្ជូនឧបករណ៍ផលិតអុកស៊ីហ្សែន ដែលអាចប្រើប្រាស់សម្រាប់គ្រែអ្នកជំងឺ ២៥០គ្រែផងដែរ។

ប្រទេសឥណ្ឌា មានផែនការនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យទាំងអស់ចាប់ពីថ្ងៃទី ០១ ខែឧសភាតទៅ ហើយប្រទេសនេះ ក៏កំពុងចរចាជាមួយនឹងអាមេរិកដែរ ដែលអាមេរិកបាននិយាយថា នឹងចែករំលែកវ៉ាក់សាំង AstraZeneca ចំនួន៦០លានដូសមកឲ្យបណ្ដាប្រទេសដទៃទៀត ដែលកំពុងខ្វះខាត។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌាក៏ជាប្រទេសមានការផលិតវ៉ាក់សាំងកូវីដ-១៩ដែរ ប៉ុន្ដែ ដោយសារតែតម្រូវការវ៉ាក់សាំងមានច្រើនពេក ហើយដោយសារតែការផលិតបានជួបបញ្ហាកង្វះវត្ថុធាតុដើម ទើបធ្វើឲ្យការផលិតវ៉ាក់សាំងរបស់ប្រទេសនេះ ជួបបញ្ហា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំនេះហើយកើនខ្ពស់នៅឆ្នាំក្រោយ

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ីឬហៅកាត់ថា ADB បានព្យាករសេដ្ឋកិច្ចកម្ពុជាថានឹងកើនឡើង ៤% នៅឆ្នាំ២០២១នេះ ហើយនឹងអាចកើនដល់៥,៥% ក្នុងឆ្នាំ២០២២។ នេះបើយ…

កម្ពុជានឹងចាប់ផ្ដើមនាំចេញស្វាយទៅចិនបានក្នុងសប្ដាហ៍នេះហើយ!

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ ការចុះហត្ថលេខានាំចេញផ្លែស្វាយពីកម្ពុជា ទៅកាន់ទីផ្សារចិន នឹងត្រូវរៀបចំឡើងនៅក្នុងសប្ដាហ៍នេះហើយ ដោយក្នុងនោះ មានក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ