សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១-២០២២

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំនេះហើយកើនខ្ពស់នៅឆ្នាំក្រោយ


ធនាគារអភិវឌ្ឍន៍អាស៊ីឬហៅកាត់ថា ADB បានព្យាករសេដ្ឋកិច្ចកម្ពុជាថានឹងកើនឡើង ៤% នៅឆ្នាំ២០២១នេះ ហើយនឹងអាចកើនដល់៥,៥% ក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃពុធទី២៨ខែមេសានេះ។
ទិដ្ឋភាពរាជធានីភ្នំពេញត្រង់ម្តុំផ្សារធំថ្មី នាពេលព្រលប់
ដោយ

ការ​ពន្យា​ករ​ដោយ ADB ពី​កំណើន​វិជ្ជមាន​របស់​សេដ្ឋកិច្ច​កម្ពុជា​ដូចនេះ ធ្វើ​ឡើង​ក្រោយ ADB កត់​សម្គាល់ថា មានការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ ដែល​ជួយ​ជំរុញ​តម្រូវការ សម្រាប់​ការ​នាំ​ចេញ​របស់ ប្រទេស​កម្ពុជា​ទៅ​កាន់​ក្រៅប្រទេស​។

កន្លង​មក​នៅ​ឆ្នាំ​២០២០ ដោយសារ​ការ​រាតត្បាត​ជាស​កល នៃ​ជំងឺ​កូ​វី​ដ ១៩​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ ៣.១%​។

យ៉ាងណាមិញ នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ADB លោកស្រី Sunniya Durrani-Jamal បាន​មាន​ប្រសាសន៍ ថា​រាជរដ្ឋាភិបាល​បាន​ឆ្លើយ​តប​យ៉ាង​ឆាប់រហ័ស ចំពោះ​ករណី​ថ្មី​ៗ​ដែល​បាន​កើតឡើង ហើយ​យើង​(ADB)​រំពឹង ថា​សេដ្ឋកិច្ច​នឹង​វិល​ត្រឡប់​មក​រក​កំណើន​វិញ​ក្នុង​ឆ្នាំ ២០២១​។

លោកស្រី​បន្ត​ថា កំណើនសេដ្ឋកិច្ច​នេះ នឹង​ជួយ​បង្កើន​ប្រាក់​ចំណូល គ្រួសារ ប៉ុន្តែ​មិនមែន​គ្រប់​វិស័យ​និង​តំបន់​ទាំងអស់ នឹង​ទទួល​បាន​ប្រយោជន៍​នេះ​ស្មើគ្នា​នោះ​ទេ ដូច្នេះ​វា ចាំបាច់​ណាស់ ក្នុង​ការ​តាមដាន​មើល​ជីវភាព​គ្រួសារ​ទាំងឡាយ ក៏​ដូច​ជា​តម្រូវការ​គាំទ្រ​បន្ថែម ឱ្យ​បាន​ដិត  ដល់​។

របាយការណ៍​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី (ADO) ឆ្នាំ​២០២១​បាន​បង្ហាញ​ថា ផលិតកម្ម​ឧស្សាហកម្ម​ត្រូវ បាន​គេ​រំពឹង​ថា​នឹង​កើនឡើង ៧.១% ក្នុង​ឆ្នាំ ២០២១ និង ៧% នៅ​ឆ្នាំ ២០២២ ដោយសារ​កា​រស​ងើប ឡើង​វិញ​នៃ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​កំណើន នៃ ឧ​ស្សហកម្ម​ធន​ស្រាល​ផ្សេង​ទៀត ដូច​ជា​ផលិតផល​អេ​ឡិច​ត្រូ​និ​ច និង​កង់​។

ចំណែកឯ វិស័យ​កសិកម្ម​ត្រូវ​បាន​រំពឹង ថា​នឹង​កើនឡើង ១,៣% ក្នុង​ឆ្នាំ ២០២១ និង ១,២% ក្នុង​ឆ្នាំ ២០២២ ដោយ​មានការ​កើនឡើង​នៃ ផលិតកម្ម​កសិផល បន្ទាប់​ពី​រង​ការ​ខូចខាត ដោយ​ទឹកជំនន់​កាលពី​ឆ្នាំ​មុន ការ​បន្ត​មាន​កំណើន​នៃ វារីវប្បកម្ម និង​ការ​ហក់​ឡើង នៃ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ដោយឡែក​សម្រាប់ វិស័យ​សេវាកម្ម​នឹង​ស្ទុះ​ងើបឡើង​វិញ​ក្នុង​ល្បឿន​យឺត​ៗ ពោល​គឺ​ប្រមាណ ៣,៣% ក្នុង​ឆ្នាំ ២០២១ ទៅ ៦,២% ក្នុង​ឆ្នាំ ២០២២​។ កិច្ច​ប្រឹងប្រែង​ក្នុង​ការ​គ្រប់គ្រង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុងស្រុក ដែល​បាន ចាប់ផ្តើម​ក្នុង​ខែកុម្ភៈ​ឆ្នាំ ២០២១ កំពុង​ធ្វើ​អោយ​សកម្មភាព​វិស័យ​សេវាកម្ម​ធ្លាក់​ចុះ​។

របាយការណ៍​ដដែល​បាន​សង្កត់ធ្ងន់ លើ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ត្រូវ​បាន​រំពឹង​ថា​នឹង​នៅ​បន្ត​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ​ក្នុង​ឆ្នាំ ២០២១ ដែល​មាន​ន័យ​ថា វិស័យ​ទេសចរណ៍ មិន​ត្រូវ បាន​រំពឹង​ថា​អាច​ជួយ​ជំរុញ​កំណើន​ផ្នែក​សេវាកម្ម​នៅ​ឆ្នាំ​នេះ​ទេ​។ វិស័យ​អចលន ទ្រព្យ​ត្រូវ​បាន​ព្យាករ​ថា នឹង​ងើបឡើង​វិញ ពី​ការ​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន ដោយ​មាន​និន្នាការ​ស្រ​ដៀង​គ្នា ទៅ​នឹង ឧស្សាហកម្ម​សំណង់​។

យ៉ាងណាមិញ ADB បាន​ព្រមាន​ថា ល្បឿន​មិន​ស្មើគ្នា​នៃ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​នានា នឹង​បន្ត​ជា​សម្ពាធ​លើ​គ្រួសារ និង​ក្រុមហ៊ុន មួយ​ចំនួន នៅ​ឆ្នាំ​នេះ ដែល​នឹង​ធ្វើ​ឱ្យ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ជា​រួម មានការ​យឺតយ៉ាវ​។ ហានិភ័យ ចម្បង​ៗ សម្រាប់​ចក្ខុវិស័យ​សេដ្ឋកិច្ច​នេះ រួម​មាន ការ​រីក​រាលដាល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​១៩ នៅ​តាម សហគមន៍ កំណើនសេដ្ឋកិច្ច​យឺត​ជាង​ការ​រំពឹង​ទុក នៃ​ដៃគូ​ធុរកិច្ច​សំខាន់​ៗ​របស់​កម្ពុជា ដូច​ជា​អា​មេ​រិ​ក និង​អឺរ៉ុប ការ​បន្ត​នៃ​ភាព​ទន់ខ្សោយ​នៃ​តម្រូវការ​ក្នុងស្រុក និង​បញ្ហា​ប្រឈម​របស់​សេវាកម្ម​ហិរញ្ញវត្ថុ និង ធនាគារ​។

លោកស្រី Sunniya Durrani បន្ត​មាន​ប្រសាសន៍ ដោយ​បន្ថែម​ថា រាជរដ្ឋាភិបាល​ចាំបាច់ ត្រូវ​រក្សា​ជំហរ​គោលនយោបាយ​សារពើពន្ធ​ដែល​គាំទ្រ​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍អាស៊ី កំពុង​អនុវត្ត​គម្រោង​វិនិយោគ ដែល​មាន​តម្លៃ​ជាង ២,១ ពាន់ លាន​ដុល្លារ នៅ​កម្ពុជា​។ នៅ​ឆ្នាំ ២០២០ ធនាគារអភិវឌ្ឍន៍អាស៊ី បាន​អនុម័ត​ផ្តល់​ប្រាក់​កម្ចី និង​ជំនួយ ឥត​សំណង​ចំនួន ៤៧៧ លាន​ដុល្លារ ហើយ​បាន​កៀ​គរ​ថវិកា​បន្ថែមចំនួន ២៨១,៣ លាន​ដុល្លារ តាម​រយៈ សហ​ហិរញ្ញប្បទាន សម្រាប់​ប្រទេស​កម្ពុជា​។ ថវិកា​របស់ ADB ដែល​ត្រៀម​សម្រាប់​កម្ពុជា​ក្នុង​ឆ្នាំ ២០២១-២០២៣ រួម​មាន​កម្ចីសម្បទាន​ចំនួន ១,៣៥ ពាន់​លាន​ដុល្លារ និង​ជំនួយ​ឥត​សំណង​ចំនួន ៣២,៤ លាន ដុល្លារ​ដើម្បី  គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​ស្តារ​សេដ្ឋកិច្ចជាតិ ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត កូ​វី​ដ​១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រជាង ២០០នៅទូទាំងប្រទេស និងកម្មករនិយោជិតប្រមាណជិត ១.៧០០នាក់បានឆ្លងជំងឺកូវីដ-១៩

ព័ត៌មាន
គិតមកទល់នឹងពេលនេះ មានរោងចក្រចំនួន ២០៦រោងចក្រនៅទូទាំងប្រទេស ដែលមានកម្មករនិយោជិតប្រមាណជាងជិត ១,៧ពាន់នាក់ បានឆ្លងជំងឺកូវីដ១៩ ដោយចំនួន…

ដើមឈើនៅតាមសួនក្នុងទីក្រុងញ៉ូដេលី នឹងត្រូវកាប់ទុកធ្វើឧស បូជាសពអ្នកកើតកូវីដ-១៩

ព័ត៌មាន
អាជ្ញាធរឥណ្ឌាកំពុងទទួលយកសំណើ ដើម្បីកាប់ដើមឈើនៅតាមសួនក្នុងទីក្រុងញ៉ូដេលី ដើម្បីយកមកធ្វើអុសទុកសម្រាប់ការបូជាសាកសពអ្នកកើតកូវីដ-១៩ ដែលកំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ