ទណ្ឌកម្មប្រេង

ក្រុមប្រទេសផលិតប្រេងធំៗមិនទាន់ឆ្លើយតបនឹងអ៊ីរ៉ង់ ដែលស្នើឲ្យដាក់ទណ្ឌកម្មប្រេងនោះទេ


រដ្ឋាភិបាលអឺរ៉ង់ កាលពីពេលថ្មីៗបានស្នើឱ្យក្រុមប្រទេសផលិតប្រេងធំៗនៅក្នុងអង្គការសហប្រតិបត្តិការអ៊ីស្លាមរាំងខ្ទប់ និងដាក់ទណ្ឌកម្មលើប្រេងរបស់អ៊ីស្រាអែល ដើម្បីប្រឆាំងនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ តែយ៉ាងណាមកទល់ពេលនេះក្រុមប្រទេសទាំងនោះមិនទាន់មានការឆ្លើយតបយ៉ាងណាចំពោះសំណើររបស់អ៊ីរ៉ង់នៅឡើយទេ។ កត្តានេះបានធ្វើឱ្យគេវាយតម្លៃថា បញ្ហាសង្គ្រាមនេះទំនងជាមិនជំរុញឱ្យតម្លៃប្រេងលើទីផ្សារអន្តរជាតិមានការប្រែប្រួលខ្លាំងនោះទេ។
ទណ្ឌកម្មប្រេង
ដោយ

មកដល់ពេលនេះតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ មិនទាន់មានការប្រែប្រួលខ្លាំងឡើយ បន្ទាប់ពីក្រុមប្រទេសផលិតប្រេងធំៗនៅក្នុងអង្គការអូប៉ិច (OPEC) មិនបានចាត់វិធានការតាមការស្នើសុំរបស់អ៊ីរ៉ង់ ដែលស្នើឱ្យប្រទេសទាំងនេះដាក់ទណ្ឌកម្មប្រេងលើអ៊ីស្រាអែល។ គិតត្រឹមរសៀលថ្ងៃទី១០ ខែតុលា តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ មានក្នុងរង្វង់៩០ដុល្លារ នៅក្នុងមួយបារ៉ែល ជាមួយនឹងអត្រាឡើងចុះនៅក្នុងរង្វង់១ភាគរយប៉ុណ្ណោះ។

បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗបានឱ្យដឹងថា លោក ហូសេន អាមីរាបដូឡាហេន (Hossein Amirabdollahian) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានអំពាវនាវដល់ក្រុមប្រទេសសមាជិកអង្គការសហប្រតិបត្តិការអ៊ីស្លាម(OIC) ដែលជាសមាជិកភាគច្រើននៃអង្គការអូប៉ិចឱ្យដាក់ទណ្ឌកម្មប្រេងលើអ៊ីស្រាអែល បន្ទាប់ពីកងទ័ពអ៊ីស្រាអែលវាយប្រហារលើតំបន់ហ្គាហ្សា។

ឆ្លើបតបនឹងការស្នើសុំនេះ ក្រុមប្រទេសផលិតប្រេងនៅក្នុងអង្គការ អូប៉ិច មិនមានគម្រោងរៀបចំកិច្ចប្រជុំពិសេស ឬចាត់វិធានការភ្លាមៗ ដើម្បីឆ្លើយតបនឹងការស្នើររបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នោះទេ។

ប្រភពចំនួនបួននៅក្នុងអង្គការ អូប៉ិច ដែលគេដឹងថា អាចផលិតប្រេងមួយភាគបីនៃពិភពលោកបាននិយាយថា អូប៉ិចមិនមានសកម្មភាពភ្លាមៗ ឬកិច្ចប្រជុំបន្ទាន់ណាមួយត្រូវបានគ្រោងនៅឡើយទេ ហើយថា អូប៉ិចមិនមែនជាអង្គការនយោបាយទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ជេសេម អាល ប៊ូដៃវី (Jasem al-Budaiwi) អគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្របានឲ្យដឹងថា ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្របានប្តេជ្ញាចិត្តរក្សាសន្តិសុខថាមពល។

ឆ្លើយតបនឹងអ្នកសារព័ត៌មាន ដែលចោទសួរ អំពីការកាត់បន្ថយផលិតកម្មប្រេងរបស់អារ៉ាប់ ដើម្បីជាការសងសឹកចំពោះសកម្មភាពរបស់អ៊ីស្រាអែល នៅហ្គាហ្សា អគ្គលេខាធិការរូបនេះអះអាងថា ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រមិនគួរប្រើប្រេងជាអាវុធនោះទេ។

សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ គឺជាដៃគូច្បាស់លាស់ និងស្មោះត្រង់របស់សហគមន៍អន្តរជាតិ ក្នុងនាមជាអ្នកនាំចេញប្រេង ហើយមិនអាចប្រើវាជាអាវុធទោះក្នុងកាលៈទេសៈណាក៏ដោយ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ីស្រាអែលត្រៀមបើកការវាយលុកហ្កាហ្សា ខណៈមូលដ្ឋានទ័ពអាម៉េរិក នៅស៊ីរី និងអ៊ីរ៉ាក់រងការវាយប្រហារ

ព័ត៌មាន
រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល បានឱ្យតម្រុយកាន់តែច្បាស់មែនទែនហើយអំពីការចូលវាយលុកតាមផ្លូវគោកពីសំណាក់កងទ័ពអ៊ីស្រាអែលរាប់ម៉ឺននាក់ នៅតំ…

បេក្ខជនប្រធានាធិបតី៣រូប ត្រូវបានសម្លឹងឃើញអាចស្នងដំណែងលោក ចូកូ វីដូដូ

ព័ត៌មាន
អតីតអភិបាលក្រុងដ៏មានប្រជាប្រិយពីររូបបានចាប់ផ្ដើមដំណើរការចុះឈ្មោះឆ្ពោះទៅរកការប្រណាំងប្រជែងសម្រាប់ដំណែងប្រធានាធិបតីឥណ្ឌូនេស៊ី បន្តពីលោក ចូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ