ករណីកាសែត ខេមបូឌាដេលី

លោក សយ សុភាព ចង់​ស្វែងរក​ដំណោះស្រាយ​​បញ្ជៀស​ការ​បិទ​កាសែត​ខេមបូឌាដេលី


ខណៈ​ដែល​កាសែត ខេមបូឌាដេលី អាច​នឹង​បើក​ប្រាក់​ខែ​ជា​លើក​ចុង​ក្រោយ​សម្រាប់​បុគ្គលិក​របស់​ខ្លួន​សម្រាប់​ខែ​សីហា​នេះ​​​ លោក សយ សុភាព បាន​និយាយ​​នា​សប្ដាហ៍​នេះ​ថា លោក​ចង់​ជួយ​សម្រុះ​សម្រួល​ដើម្បី​​ជៀសវាង​ការ​បិទ​កាសែត​ចំណាស់​ភាសា​អង់គ្លេស​មួយ​នេះ បើ​សិន​មិន​អាច​បង់​ពន្ធ​ចំនួន​ជាង​៦​លាន​ដុល្លារ​ត្រឹម​ថ្ងៃ​ទី៤ ខែ​កញ្ញា​ខាង​មុខ​ទេ​នោះ។
លោក សយ សុភាព ចាងហ្វាង​សារព័ត៌មាន ដើមអំពិល និង​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន។
ដោយ

លោក សយ ​សុភាព ជា​ចាងហ្វាង​សារព័ត៌មាន​ដើម​អំពិល ហើយ​ក៏​ជា​ពិធីករ​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ផងដែរ។ លោក សយ សុភាព កន្លង​​មក ត្រូវ​​បាន​គេ​មើល​​ឃើញ​​ថា ជា​អ្នកនាំសារ​​របស់​​សម្តេច​​នាយក​​រដ្ឋមន្រ្តី ហ៊ុន សែន ហើយ​ដែល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ក៏​បាន​ជួយ​ស្វែងរក​ដំណោះ​ស្រាយ​ខ្លះ​ក្នុង​ជម្លោះ​នយោបាយ​កម្ពុជា​ផង​ដែរ។

ឌឹ ខេមបូឌាដេលី ជា​​កាសែត​​ប្រចាំ​​ថ្ងៃ​​ភាសា​អង់គ្លេស​​ដំបូង​​គេ​បង្អស់​ដែល​​បង្កើត​នៅ​ឆ្នាំ​១៩៩៣ ហើយ​​ដែល​​បាន​បង្កើត​ដោយ​អ្នក​កាសែត​ជើងចាស់​​ជន​ជាតិ​​អាមេរិក គឺ​​លោក Bernard Krisher។ 

ក្នុង​នាម​ជា​អ្នក​ព័ត៌មាន​​មួយ​រូប​ លោក សយ សុភាព បាន​និយាយ​ថា ខេមបូឌាដេលី ត្រូវតែ​ជជែក​គ្នា​ជាមួយ​ខាង​ពន្ធដារ​បន្ត​ ហើយ​គួរ​តែ​សរសេរ​សំបុត្រ​ទៅ​សម្តេច ហ៊ុន សែន ដើម្បី​បង្ហាញ​ពី​ភាព​ទន់ភ្លន់។

លោក សយ​ សុភាព បាន​និយាយ​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​បាន​ផ្តល់​យោបល់​ទៅ​ខាង ខេមបូឌាលី រួច​ហើយ​ថា គួរតែ​អាច​សរសេរ​សំបុត្រ​ទៅ​សម្តេច​ដើម្បី​ជា​ការ​គោរព​ក្នុង​នាម​លោក​ជា​អ្នក​ដឹកនាំ​កំពូល​រដ្ឋាភិបាល។ សំខាន់​បំផុត សំបុត្រ​​ទៅ​នាយក​រដ្ឋមន្រ្តី​បង្ហាញ​កាយ​វិការ​គោរព​ទន់ភ្លន់​ហើយ​គោរព​ច្បាប់​ខ្មែរ ស្អី​ក៏​អាច​ដោះស្រាយ​បាន​ដែរ​ជាមួយ​សម្តេច​ហ៊ុន សែន»។

លោក សយ សុភាព បាន​ផ្តល់​គំនិត​ផង​ដែរ​ថា គួរតែ​មាន​វិធី​នៃ​ការ​បង់ពន្ធ​ក្នុង​កម្រិត​ណា​មួយ​ឬ​រំលោះ​អាស្រ័យ​លើ​ការ​ជជែក​គ្នា​រវាង ខេមបូឌាដេលី និង​អគ្គនាយក​ពន្ធដារ។

លោក សយ សុភាព បាន​បន្ត​ថា ជា​ការពិត ដែល​ពេល​ខ្លះ​រដ្ឋាភិបាល​មិន​សប្បាយ​ចិត្ត​ជាមួយ​សារព័ត័មាន​ដែល​ជា​រឿង​ធម្មតា​ទេ ហើយ​ការ​បិទ​កាសែត​មិន​ចំណេញ​ទេ។ «អ៊ីចឹង​ទាំងអស់​នេះ កាលណា​បើ​យើង​ខុស​ដៃ​​យក​ដៃ​ខុស​ជើង​យក​ជើង ​វា​អត់​ចំណេញ​ទេ ហើយ​ខ្ញុំ​យល់​ថា នយោបាយ​សម្តេច​ជា​នយោបាយ​បង្រួម​បង្រួម»។

លោក​បន្ថែម​ថា លោក Bernard Krisher ធ្លាប់​មាន​អនុស្សាវរីយ៍​ជាមួយ​ប្រទេស​ខ្មែរ​​និង​អ្នក​ដឹកនាំ​ខ្មែរ​ ហើយ​ក៏​ជា​មិត្ត​របស់​អតីត​ព្រះមហាក្សត្រ​ផង​ដែ។

លោក​បាន​បន្ត​ថា​ ៖ «ខេមបូឌាដេលី បាន​ជួយ​បណ្ដុះ​បណ្តាល​អ្នក​កាសែត​ជន​ជាតិ​ខ្មែរ​ឲ្យ​មាន​មូលដ្ឋាន​យល់​ដឹង​ពី​ការសរសេរ​ព័ត៌មាន​ បើ​ទោះ​មិន​មែន​ជា​កម្រិត​ថ្នាក់​មហាវិទ្យាល័យ​ ក៏​ប៉ុន្តែ​ធ្វើ​ឲ្យ​អ្នក​កាសែត​ខ្មែរ​មាន​ទុន។ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជា ឡង់ដា សហគ្រិន​វ័យ​ក្មេង​នៅ​ពីក្រោយ​សេវា​ទិញ​​​សំបុត្រ​ឡាន​​តាម​​អនឡាញ

ព័ត៌មាន
ក្នុង​វ័យ​២៧​ឆ្នាំ លោក ជា ឡង់ដា បាន​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​ម្នាក់ ក្នុង​ពិភព​ជំនួញ​នៅ​កម្ពុជា។ លោក​បាន​ក្លាយ​ជា​ស្ថាបនិក​ក្រុមហ៊ុន BO…

ការ​កើន​ឡើង​កម្ដៅ«តម្លៃ​ទឹក»​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ផ្សារ​ភាគ​ហ៊ុន​កម្ពុជា​យ៉ាង​ណា​ខ្លះ?

ព័ត៌មាន
អ្នក​ជំនាញ​នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​បាន​អះអាង​ថា ការ​ប្រែប្រួល​និង​ការ​កើន​ឡើង​កម្ដៅ​នៃ​តម្លៃ​ទឹកស្អាត​របស់​អង្គភាព​ស្វយ័ត​របស់​រដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ