ក្រុមហ៊ុន និងរោងចក្រធំៗនៅទីក្រុងហូជីមិញ

ក្រុមហ៊ុន និងរោងចក្រធំៗនៅទីក្រុងហូជីមិញ ប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្មកាន់តែខ្លាំង


ឧស្សាហកម្មជាច្រើនជាពិសេសឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មច្រើនដូចជា រោងចក្រវាយនភ័ណ្ឌកាត់ដេរ និងស្បែក ទំនងជាងនឹងអាចជួបបញ្ហាកង្វះកម្លាំងពលកម្ម នៅពេលដែលប្រទេសវៀតណាម បើកដំណើរការសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩។ ការអះអាងបែនេះ ដោយសារតែ ការស្ទង់មតិមួយរបស់សមាគមសហភាពអាជីវកម្មទីក្រុងហូជីមិញ បានរកឃើញថា ក្នុងចំណោមកម្មករដែលបានស្ទង់មតិនៅជាង៣០០ក្រុមហ៊ុនបានឲ្យដឹងថា មានត្រឹមតែ ៤០%ប៉ុណ្ណោះនៃពួកគេ ដែលចង់ត្រឡប់មកធ្វើការវិញ នៅក្នុងពេលទីក្រុងហូជីមិញបានបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញ។
រូបភាព កម្មករវៀតណាម
ដោយ

នេះ​បើ​តាម​សារព័ត៌មាន​វៀតណាម VN Express​។

សមាគម​សហភាព​អាជីវកម្ម​ទីក្រុង​ហូ​ជី​មិ​ញ​បាន​ឲ្យ​ដឹង​ថា ការ​ខ្វះខាត​កម្លាំង​ពលកម្ម​បាន​កើនឡើង​ដល់​ទៅ ៣០ ភាគរយ ចាប់ពី​ពេល​ដែល​វៀតណាម​បើក​ក្រុង​ហូ​ជី​មិ​ញ​ឲ្យ​មាន​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​តាំងពី​ថ្ងៃ​ទី ១ ខែតុលា​មក ពោល​គឺ​នៅ​ពេល​ដែល​កម្មករ​បាន​ចាក​ចេញពី​ទីក្រុង ស្នាក់​នៅផ្ទះ​ដើម្បី​មើលថែ​កូន​ៗ​របស់​ពួក​គេ ដោយសារ​តែ​សាលារៀន​ត្រូវ​បាន​បិទ ឬ​ត្រូវ​បាន​ធ្វើតេស្ត​វិជ្ជមាន និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាដើម​។

អនុប្រធាន​សមាគម​វាយនភ័ណ្ឌ និង​សំលៀក​បំពាក់​វៀតណាម​បាន​និយាយ​ថា កង្វះ​កម្លាំង​ពលកម្ម​បាន​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដែល​បណ្តាល​មក​ពី​កម្មករ​កាត់ដេរ និង​វាយនភ័ណ្ឌ​បាន​ផ្លាស់​ប្តូរ​ទៅ​រក​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​ផ្សេង​ទៀត​។ ទោះ​យ៉ាងណា លោកស្រី​សង្ឃឹមថា ឧស្សាហកម្ម​ទាំងនោះ​អាច​ជួល​កម្មករ​ចាប់ពី​ពេល​នេះ​តទៅ ដោយសារ​អាជីវកម្ម​ជា​ច្រើន​ដូច​ជា​វិស័យ​ទេសចរណ៍ បដិសណ្ឋារកិច្ច និង​ម្ហូបអាហារ​នៅ​បន្ដ​បិទទ្វារ​នៅឡើយ​។

ដោយឡែក​ប្រធាន​សហជីព​ការងារ​របស់​ក្រុមហ៊ុន​បាន​និយាយ​ថា មាន​កម្មករ​ចំនួន ១ ម៉ឺន ៦ ពាន់​នាក់​ដែល​រស់​ក្នុង​ខេត្ត​ចំនួន ៤ មិន​អាច​វិល​ត្រឡប់​មក​ទីក្រុង​បាន​ទេ ដោយសារ​ខេត្ត​ទាំងនោះ​មិន​ទាន់​សម្រេច​បានការ​ឯកភាព​អនុញ្ញាត​ឱ្យ​ប្រជាជន​ធ្វើ​ដំណើរ​ចេញចូល​ខេត្ត​នៅឡើយ​។

សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​បរទេស​នឹង​មិន​មាន​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ទេ​ដោយសារ​ពួក​គេ​មាន​គោលនយោបាយ​ធនធានមនុស្ស​ល្អ ដែល​ជំរុញ​ឱ្យ​បុគ្គលិក​នៅ​តែ​ចង់​មក​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ទាំងនោះ​បន្ដ​។

គួរ​ជ្រាប​ថា ឧស្សាហកម្ម​ដែល​រង​ផល​ប៉ះពាល់​ភាគច្រើន​ជា​គេ នៅ​ក្នុង​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​នេះ គឺ​រោងចក្រ​ផលិត​ស្បែក​សត្វ ៥២ ភាគរយ​, រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​, វាយនភ័ណ្ឌ​, ឧបករណ៍​អគ្គិសនី និង​អេ​ឡិច​ត្រូ​និក​កុំព្យូទ័រ និង​ផលិតផល​អុ​ប​ទិ​ក​ជាដើម​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងពិភពលោកថយចុះបន្ដិចវិញហើយ តើបណ្ដាលមកពីកត្តាសំខាន់ៗអ្វីខ្លះ?

ព័ត៌មាន
តម្លៃប្រេងនៅថ្ងៃអង្គារសប្ដាហ៍នេះ បានរអិលធ្លាក់ចុះវិញបន្ដិចហើយ ក្រោយពេលដែលរបាយការណ៍បង្ហាញថាកំណើនសេដ្ឋកិច្ចចិនមានការថមថយចុះ ខុសពីការរំពឹង…

ប្រទេសចិនប្រកាសបរិច្ចាគវ៉ាក់សាំង ស៊ីណូហ្វាម ៥,៧ លានដូសដល់វៀតណាម

ព័ត៌មាន
មេរោគរាតត្បាតកូវីដ១៩ បានធ្វើឲ្យមានការរំខានយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់វៀតណាម ខណៈបច្ចុប្បន្នប្រទេសនេះ ក៏កំពុងមានល្បឿនចាក់វ៉ាក់សាំងយឺតផងដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ