សេដ្ឋកិច្ចចិន

ក្រុមហ៊ុនជប៉ុនរកស៊ីនៅចិន ជាងពាក់កណ្តាលព្យាករថា សេដ្ឋកិច្ចចិននៅឆ្នាំនេះនឹងកាន់តែយ៉ាប់យឺន


សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានរាយការណ៍កាលពីថ្ងៃទី១៤ ខែឧសភា ថា ក្រុមហ៊ុនជប៉ុនកាន់តែច្រើនឡើង ដែលកំពុងប្រតិបត្តិការរកស៊ីនៅក្នុងប្រទេសចិន បានព្យាករថា សេដ្ឋកិច្ចរបស់មហាយក្សចិន នៅក្នុងឆ្នាំ២០២៤ នេះ នឹងមានស្ថានភាពកាន់តែយ៉ាប់យឺនជាងឆ្នាំ២០២៣ទៅទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ តើមានកត្តាអ្វីជំរុញអ្វីខ្លះដែលធ្វើឱ្យក្រុមហ៊ុនជប៉ុនរកស៊ីនៅចិនជាងពាក់កណ្តាលព្យាករថា សេដ្ឋកិច្ចចិន នៅឆ្នាំ២០២៤ នេះនឹងកាន់តែយ៉ាប់យឺន?
សេដ្ឋកិច្ចចិន
ដោយ

យោងតាមលទ្ធផលនៃការស្ទង់មតិរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានបង្ហាញថា ក្រុមហ៊ុនជប៉ុនជាងពាក់កណ្តាល ដែលកំពុងធ្វើប្រតិបត្តិការរកស៊ីនៅក្នុងប្រទេសចិន និងដែលបានចូលរួមឆ្លើយសំណួរនៅក្នុងការស្ទង់មតិរំពឹងថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំ២០២៤ នេះ នឹងកាន់តែយ៉ាប់យឺនជាងឆ្នាំ២០២៣ ដោយចំនួននេះបានកើនឡើងពី៣៩% នៅក្នុងការស្ទង់មតិអំឡុងខែមករា។

ការធ្លាក់ចុះទំនុកចិត្តយ៉ាងគំហុករបស់វិនិយោគិនបរទេសនេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងវិស័យឧស្សាហកម្មដូចជាឧស្សាហកម្មរថយន្ត ដែកថែប លោហៈមិនមែនដែក និងសារធាតុគីមីជាដើម។ ចំនួន៣៤% នៃក្រុមហ៊ុនទាំងនោះព្យាករថា សេដ្ឋកិច្ចចិននឹងស្ថិតក្នុងស្ថានភាពដដែលដូចបច្ចុប្បន្ន ដោយធ្លាក់ចុះ៣% ពីការស្ទង់មតិលើកចុងក្រោយ ខណៈ១៥%ព្យាករថា ស្ថានភាពសេដ្ឋកិច្ចចិន នឹងប្រសើរឡើងជាងនេះបន្តិច។

ការស្ទង់មតិលើកចុងក្រោយបង្អស់របស់សភាពាណិជ្ជកម្មជប៉ុន ត្រូវបានធ្វើឡើងនៅចន្លោះខែមីនា និងខែមេសា ហើយទទួលបានការឆ្លើយតបត្រឹមត្រូវពីជាង១ពាន់៧រយក្រុមហ៊ុនក្នុងចំណោមក្រុមហ៊ុនប្រមាណ៨ពាន់ក្រុមហ៊ុន។

សូមបញ្ជាក់ថា នេះជាការស្ទង់មតិលើកទី៣ហើយ បន្ទាប់ពីការប្រកាសលទ្ធផលនៃការស្ទង់មតិលើកទី១ ក្នុងខែតុលា ឆ្នាំ២០២៣ និងលើកទី២ នៅខែមករា ដើមឆ្នាំនេះ។ ក្រុមហ៊ុនច្រើនជាង១ភាគ៥ ឬ២២%បានឆ្លើយថា ពួកគេនឹងកាត់បន្ថយការវិនិយោគនៅក្នុងប្រទេសចិន ហើយ២២%ផ្សេងទៀតនិយាយថា ពួកគេនឹងមិនបោះទុនវិនិយោគអ្វីទាំងអស់ ហើយ៤០%និយាយថា ពួកគេនឹងបោះទុនវិនិយោគក្នុងទំហំដូចឆ្នាំមុន ហើយមានតែ១៦%ប៉ុណ្ណោះដែលនិយាយថា ពួកគេនឹងបង្កើនការវិនិយោគក្នុងទំហំធំ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


មេធនាគារកណ្ដាលអាម៉េរិកថា អតិផរណាធ្លាក់ចុះយឺតជាងការរំពឹងទុក ហើយធនាគារនេះអាចនឹងបន្តពន្យារពេលបញ្ចុះអត្រាការប្រាក់

ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជេរ៉ូម ផៅវែល (Jerome Powell) បានគូសបញ្ជាក់ជាថ្មីកាលពីថ្ងៃទី១៤ ឧសភា ថា អតិផរណានៅសហរដ្ឋអាម៉េរិក ដែលជា…

ប្រទេសចិន គ្រោងនឹងទទួលស្វាគមន៍លោក ពូទីន ខណៈទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកើនឡើងក្រោមសម្ពាធពីបស្ចិមលោក

ប្រទេសចិនគ្រោងនឹងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ទៅកាន់ក្រុងប៉េកាំង នៅថ្ងៃទី១៦-១៧ ខែឧសភាខាងមុខនេះ ក្នុងបំណងរឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ