Advertisement
បុគ្គលល្បីៗ

ឧកញ៉ា ចេង ខេង៖ «ខ្ញុំ​ធ្លាប់​គិតថា បើ​រកស៊ី​មិន​ជោគជ័យ ខ្ញុំ​នឹង​ទៅ​បួស!»


បើ​និយាយ​ពី​សេវា​កម្ម​អចលនទ្រព្យ គេ​ប្រាកដ​ជា​ស្គាល់​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ីភីអែល (CPL) របស់​លោក​ឧកញ៉ា ចេង ខេង ព្រោះ​​ថា ជា​ក្រុមហ៊ុន​មួយ​ដែល​កើត​ដំបូងគេ​បង្អស់ ហើយ​ឥឡូវ​ធំ​ជាង​គេ​បង្អស់ ​នៅ​កម្ពុជា។
លោក​ឧកញ៉ា ចេង ខេង ស្ថាបនិក​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL។
ដោយ
Advertisement

ថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ​២០១៧ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ខួប ២០ឆ្នាំ នៃ​ការចាប់​កំណើត​របស់​ក្រុមហ៊ុន CPL ខេមបូណូមីស បាន​ជួប​សម្ភាស​ជាមួយ​លោក​ឧកញ៉ា ចេង ខេង ដើម្បី​សាកសួរ​ពី​ប្រវត្តិ​ខ្លះៗ​របស់ CPL គន្លឹះ​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​នេះ​ទទួល​បាន​ជោគជ័យ និង​ទស្សនវិស័យ​នាពេល​អនាគត។

ពេល​រំឭក​ដល់​កាល​២០​ឆ្នាំ​មុន លោក​ឧកញ៉ា ចេង ខេង ដែល​អតីត​ក៏​ធ្លាប់​ជា​អ្នក​កាសែត​មួយ​រូប​ដែរ​នោះ បាន​លើក​ឡើង​ថា ការចាប់​ផ្ដើម​ដំបូង ពិត​ជា​លំបាក​ខ្លាំង​ណាស់។  

លោករៀបរាប់​យ៉ាង​ដូច្នេះ ៖ ​«បុគ្គលិក​យើង​មាន​តែ​ ៣នាក់​គត់ នៅ​ក្រោយ​ព្រះបរម​រាជ​វាំង។ ក្នុង​នាម​ខ្ញុំ​ជា​ស្ថាបនិក និងអគ្គនាយក ខ្ញុំ​ធ្វើការងារ​សព្វ​បែប​យ៉ាង... បុគ្គលិក​ក៏ខ្ញុំ នាយក​ក៏​ខ្ញុំ គណនេយ្យ​ក៏​ជា​ខ្ញុំ ភ្នាក់ងារ​ទិញ​លក់​អចលនទ្រព្យ​ក៏​ជា​ខ្ញុំ​ដែរ»។

លំបាក​ជាន់​លើ​លំបាក គឺ​ថា ពេល​កើត​ដំបូង​នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​ជួប​វិបត្តិ​មួយ​​ដែល​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​បង្ហូរ​ឈាម​នៅ​ចំ​កណ្ដាល​រាជ​ធានី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ស្ថានភាព​អាជីវកម្ម​ក្រុមហ៊ុន​ដ៏​តូច​និង​ក្មេង​ខ្ចី​មួយ​នេះ​ធ្លាក់​ចុះ​ដុន​ដាប​កាន់តែ​ខ្លាំង ស្ទើរតែ​ក្ស័យធន​ទៅ​ហើយ។

លោក​ឧកញ៉ា​បន្ត​ថា នឹក​ដល់​គ្រា​នោះ ក្រុមហ៊ុនដាំ​ក្បាល​ចុះ រហូត​ដល់​​ជំពាក់​បំណុល​គេ​ច្រើន។ លោក​ឧកញ៉ា​នៅ​ចាំ​បាន​ថ្ងៃ នៅ​ថ្ងៃ​មួយនោះ លោក​ឧកញ៉ា​នៅ​សល់​ប្រាក់​ក្នុង​ហោប៉ៅ​តែ ១០ដុល្លារ​គត់។

បុគ្គលិក​និង​ថ្នាក់​ដឹកនាំ​ CPL ថត​រូប​ជុំ​គ្នា​​នា​ឱកាស​ខួប ២០ឆ្នាំ។
Advertisement

ប៉ុន្តែ ដោយ​បំណាច់​នឹង​ស្រលាញ់​ការរកស៊ី​លើ​វិស័យ​នេះ លោក​ឧកញ៉ា​បាន​ប្ដេជ្ញា​ប្រាប់​ខ្លួន​ឯង ថា ៖ «បើ​សិន​ជា​យើង​រក​ស៊ី​មិន​ជោគជ័យ​ទេ ខ្ញុំ​មាន​អារម្មណ៍​តាំង​ចិត្ត​ថា ខ្ញុំ​នឹង​ទៅ​បួស ព្រោះ​ខ្ញុំ​មាន​ការតាំងចិត្ត​ខ្ពស់ ខ្ញុំ​ដាច់​ខាត​មិន​ផ្លាស់ប្ដូរ​មុខ​របរ​របស់​ខ្ញុំ​ទេ»។ 

ដោយសារ​ការព្យាយាម ការ​តស៊ូ​ ការតាំងចិត្ត​ខ្ពស់​ពី​ពេល​ហ្នឹង​មក បន្ទាប់​ពី​វេទនា​ខ្លាំង​មួយរយៈ អាជីវកម្ម​យើង​ក៏​បាន​ជួប​​ជោគជ័យ​និង​សំណាង​ល្អ​ជា​ហូរ​ហែ។

ដូចពាក្យ​គេ​ថា ក្រោយ​ភ្លៀង មេឃស្រឡះ ២០​ឆ្នាំក្រោយ ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ឧកញ៉ា ចេង ខេង ក្រុមហ៊ុន CPL រីក​លូតលាស់​គួរ​ជា​ទីមោទនៈ រហូត​ក្លាយ​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ​ក្នុង​វិស័យ​អចលន​ទ្រព្យ ហើយ​ថែមទាំង​ទទួលបានការគាំទ្រពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន។

ដៃគូ​សហការ និង​បណ្ដាញ​នៅ​ក្រៅ​ប្រទេស​របស់ CPL
Advertisement

បច្ចុប្បន្ន ក្រុមហ៊ុន CPL មានសាខាពីរ គឺនៅព្រះសីហនុ និង សៀមរាប។ និងមានដៃគូសហការជាច្រើនប្រទេស ដូចជា ថៃ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី សិង្ហបុរី ជប៉ុន ចិន ហុងកុង កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងឥណ្ឌា។

នៅ​ពេល​សាកសួរ​ពី​ទស្សនវិស័យ​ទៅថ្ងៃអនាគត លោក​ឧកញ៉ា ចេង ខេង ប្រាប់​​ឲ្យ​ដឹង​ពី​មហិច្ឆតា​របស់​លោក​សម្រាប់​ក្រុមហ៊ុន CPL យ៉ាងដូច្នេះ៖ «ទៅថ្ងៃ​អនាគត ខ្ញុំ​ចង់​បើក​សាខា CPL ឲ្យបាន ២៥​ខេត្ត​ក្រុង។ ខ្ញុំ​នឹង​ធ្វើការងារ​ឲ្យ​មាន​គុណភាព​ដល់​អតិថិជន​ដែល​បាន​គាំទ្រ CPL យើង​ខ្ញុំ។ ហើយ​ CPL នេះ​ មិនមែន​តែ​ក្នុង​អាណត្តិ​ខ្ញុំ​ដឹកនាំ​ទេ ខ្ញុំ​នឹង​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​អស់ពី​ខ្ញុំ​ទៅ អ្នក​ជំនាន់ក្រោយៗ​ទៀត ក៏​នៅ​តែ​មាន​វត្តមាន​ CPL នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ការទទួល​ស្គាល់​ដូចគ្នា»៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រូវ​គេ​វាយ​ប៊ិះ​ស្លាប់​ព្រោះ​​លួច​ឆ្កែ! ទាយមើល៍ថា នៅស្រុកណា?

ព័ត៌មាន
បុរស​ពីរ​នាក់​ត្រូវ​គេ​ចោម​រោម​វាយ​រហូត​ទាល់តែ​សន្លប់​លែង​ដឹង​ខ្លួន ដោយសារតែ​ប៉ុនប៉ង​លួច​ឆ្កែ​អ្នក​ស្រុក ៦​ក្បាល​មិន​បាន​សម្រេច។

ចង់​ធ្វើ​ជា​ភ្នាក់ងារ​អចលនទ្រព្យ តើ​អ្នក​ត្រូវ​មាន​លក្ខណសម្បត្តិ​អ្វី​ខ្លះ?

ព័ត៌មាន
បច្ចុប្បន្ន នៅ​កម្ពុជា​ វិស័យ​អចលនទ្រព្យ​និង​សំណង់​រីកចម្រើន​យ៉ាង​លឿន និង​ជា​វិស័យ​ដ៏​សំខាន់​ដែល​ចូលរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ