អត្ថបទ​ពាណិជ្ជកម្ម

ទីបំផុតផ្ទះគំរូពិតតម្លៃសមរម្យដំបូងគេបង្អស់នៅកម្ពុជាចេញរូបរាងពិតប្រាកដហើយ!


អ្វីដែលពលរដ្ឋទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែកន្លងមកនេះ ទីបំផុតផ្ទះគំរូពិតប្រាកដសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃថោក និងមធ្យម បានចេញជារូបរាងជាផ្លូវការហើយដើម្បីបញ្ជាក់ប្រាប់ដល់ប្រជាពលរដ្ឋដែលជាមន្ត្រីរាជការ ប៉ូលីស ទាហ៊ាន ជនពិការ ដែលមានអទិភាពទិញផ្ទះតម្លៃសមរម្យ ថាគម្រោងនេះកំពុងដំណើរការយ៉ាងរលូន ដោយគ្មានការស្ទាក់ស្ទើរឡើយ។
ផ្ទះគំរូពិតតម្លៃសមរម្យដំបូងគេបង្អស់នៅកម្ពុជា
ដោយ

គម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃថោកនិងមធ្យមមួយនេះ ត្រូវបានម្ចាស់គម្រោងប្រាប់ ខេមបូណូមីស ឲ្យដឹងថា ក្រុមហ៊ុនទើបតែបានបញ្ចប់រួចរាល់នូវការរចនាផ្ទះគំរូដ៏ស្រស់ស្អាត ហើយក៏នឹងត្រៀមប្រកាសបើកជូនសាធារណជនឲ្យចូលទៅទស្សនាឆាប់ៗនេះផងដែរ។ ហើយក្រុមហ៊ុនក៏ត្រៀមនឹងចាប់ផ្តើមដំណើរសាងសង់ផ្ទះពិតនៅដើមឆ្នាំ ២០១៨ខាងមុខនេះដែរ។

ផ្ទះគំរូពិតនៃគម្រោងលំនៅឋានសមរម្យ

អ្នកស្រី វ័ន ច័ន្ទបុផ្ជា ជាអ្នកបង្រៀននៅសាលាបឋមសិក្សាទឹកល្អក់ និង ជាអតិថិជនដែលបានចុះបញ្ជីឈ្មោះ ទិញលំនៅឋានតម្លៃសមរម្យ បានប្រាប់ខេមបូណូមីសថា តំាងពីគាត់បានចុះឈ្មោះទិញលំនៅឋានតម្លៃថោក និង មធ្យម នេះរួចមក គាត់តែងតែខ្វល់ខ្វាយថា ក្រុមហ៊ុននឹងធ្វើការយឺតយ៉ាវ រឺក៏មិនធ្វើនោះទេ។អ្នកស្រីបានតាមដានរាល់សកម្មភាពរបស់ក្រុមហ៊ុន ចាប់តាំងពីទីតាំងសាងសង់គម្រោងលំនៅដ្ឋានសមរម្យនៅខាងត្បូងក្រុងតាខ្មៅ  ក៏ដូចជាតាមដានការធ្វើផ្ទះគំរូពិត នៅចាក់អង្រែលើផងដែរ។ 

ទិដ្ឋភាព​ខាង​ក្នុង​នៃ​ផ្ទះ​គំរូ

អ្នកស្រីបានបន្តយ៉ាងដូច្នេះថា៖ «ខ្ញុំមានការសប្បាយយ៉ាងខ្លាំងនៅពេលដែល បានឃើញក្រុមហ៊ុនធ្វើការនេះ សាងសង់ផ្ទះនេះ សម្រាប់ពលរដ្ឋក្រីក្រដូចជាខ្ញុំ។ ហើយអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តនោះ គឺ ក្រុមហ៊ុនបានសាងសង់រួចរាល់នៅគំរូផ្ទះពិត។ ខ្ញុំយល់ឃើញថា ក្រុមហ៊ុនពិតជាធ្វើពិតប្រាកដ​មែន។ខ្ញុំសំណូមដល់លោក ឧកញ៉ា សៀ ឬទ្ធី ដែលជាម្ចាស់គម្រោងលំនៅឋានតម្លៃសមរម្យលើកដំបូងគេនេះ បន្តធ្វើឲ្យបានឆាប់រហ័សជាងនេះទៀត និង ធ្វើផ្ទះប្រភេទនេះ ឲ្យបានច្រើនថែមទៀត»។

អ្នកស្រី វ័ន ច័ន្ទបុផ្ជា បានបញ្ជាក់ថា នេះគឺជាគម្រោងលំនៅឋានដែលមានតម្លៃសមរមធ្វើឲ្យគាត់មានលទ្ធភាពក្នុងការបង់រំលោះបាន ក្នុងអាជីពគាត់ជាគ្រូបង្រៀន។ អ្នកស្រីថា សព្វថ្ងៃគាត់បានជួលផ្ទះស្នាក់នៅអស់រយៈពេលជាច្រើនឆ្នាំហើយ។ ក្តីប្រាថ្នារបស់គាត់ចង់បានលំនៅឋានតម្លៃថោក និង សមរម្យនេះ ដើម្បីជីវិតរស់នៅដ៏ថ្លៃថ្នូរមួយនឹងគេ។

ទិដ្ឋភាព​ខាង​ក្នុង​នៃ​ផ្ទះ​គំរូ

សូមជម្រាបថា នេះជាគម្រោងដែលបានធ្វើឲ្យរំជើបរំជួលនិងចាក់ដោតដល់បេះដូងប្រជាពលរដ្ឋទូទៅទូទាំងប្រទេស ពិសេសបុគ្គលិក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ និងជនពិការ ដែលមានប្រាក់ចំណូលទាបនិងមធ្យម ដែលពួកគាត់តែងតែសុបិនប្រាថ្នាចង់បានផ្ទះមួយខ្នង រស់នៅដោយពិតប្រាកដ ដែលមានតម្លៃថោកសមរម្យ អស់ជាច្រើនឆ្នាំមកហើយ។

លោកឧកញ៉ា សៀ ប្ញទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើល ប្រ៊ីគ្រុប និង អគ្គនាយកក្រុមហ៊ុន វើលប្រ៊ីដ ឡែនដ៍ ដែលជាម្ចាស់គម្រោងនៅពីក្រោយនៃការអភិវឌ្ឍគម្រោងលំនៅដ្ឋានសាធារណៈតម្លៃសមរម្យដំបូងគេដ៏រឹងមាំមួយនេះ បានបញ្ជាក់អះអាងថា «អ្វីៗយើងធ្វើទៅតាមផែនការ សូមឲ្យប្រជាជនអត់ធ្មត់រង់ចាំបន្តិច។ យើងនឹងបានលំនៅដ្ឋានមួយពិតប្រាកដដែលមានគុណភាព»។ 

ទិដ្ឋភាព​ខាង​ក្នុង​នៃ​ផ្ទះ​គំរូ

លោកឧកញ៉ាបន្តថា បើទោះបីជាស្ថិតនៅក្នុងរដូវភ្លៀងពិបាកធ្វើការក៏ពិតមែន ប៉ុន្តែ ក្រុមហ៊ុនកំពុងតែពន្លឿនដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ ដោយបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ចាក់ដីបំពេញការដ្ឋានដែលជាវាលទំនាបឲ្យស្មើនឹងផ្លូវជាតិ ដើម្បីសាងសង់លំនៅឋានតម្លៃសមរម្យជូនប្រជាពលរដ្ឋ។ 

លោកឧកញ៉ាបានអះអាងទៀតថា អ្វីៗ គឺក្រុមហ៊ុនយើងគោរពទៅច្បាប់ទាំងអស់ ដោយសារមានច្បាប់គតិយុត្តិមួយចំនួនទាមទារត្រូវបំពេញឲ្យបានច្បាស់លាស់។

ទិដ្ឋភាព​ខាង​ក្នុង​នៃ​ផ្ទះ​គំរូ

គម្រោងសាងសង់លំនៅដ្ឋានសាធារណៈតម្លៃថោកនិងមធ្យមដំបូងគេនៅកម្ពុជានេះ មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មន្រ្តីរាជការនិងប្រជាពលរដ្ឋទូទៅ។ ទន្ទឹមនឹងនេះផងដែរ ក៏មានមតិពីសាធារណជនមួយចំនួនបានរិះគន់ពីគម្រោងអភិវឌ្ឍន៍មួយនេះ ដោយបានលើកឡើងថា មានភាពយឺតយ៉ាវដែលអាចធ្វើឲ្យដំណើរការសាងសង់ត្រូវអូសបន្លាយពេលយូរបន្ថែមទៀត។

គម្រោងលំនៅដ្ឋានមួយនេះគឺស្របទៅនឹងការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅដ្ឋានជូនប្រជាពលរដ្ឋដែលមានតម្លៃសមរម្យរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយក្នុងជំហានទី១នៃគម្រោងនេះ នឹងត្រូវចំណាយប្រាក់សាងសង់ប្រមាណជា ៦០លានដុល្លារអាមេរិក ដោយធ្វើការសាងសង់នៅលើផ្ទៃដី២៤ហិកតា មានចំនួន ២២៩៧ផ្ទះ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ប្រមាណ ៨គីឡូម៉ែត្រ ពីទីក្រុងតាខ្មៅ។

សួនច្បារនៃគម្រោងលំនៅឋានសមរម្យ

ដើម្បីមានសិទ្ធិទទួលបានផ្ទះតម្លៃសមរម្យនេះ ពលរដ្ឋខ្មែរ ពិសេស មន្រ្តីរាជការត្រូវតែបំពេញលក្ខខណ្ឌសំខាន់ៗមួយចំនួន ដូចជា៖

  1. ជាពលរដ្ឋដែលមានចំណូលទាបនិងមធ្យម ក្រោម ៥០០ដុល្លារ ជាបុគ្គលដែលរៀបការហើយ ទិញហើយមិននៅមិនអាចយកទៅជួលនិងលក់បន្ដ លុះត្រាតែ៥ឆ្នាំក្រោយ ទើបអាចជួលនិងលក់បន្ដបាន។
  2. មិនអនុញ្ញាតឲ្យអ្នកមានលុយទិញទុកសម្រាប់ធ្វើអាជីវកម្មនោះទេ។
  3. រាល់ការទទួលទិញលក់និងកក់ ក្រុមហ៊ុននិងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកពិនិត្យដោយផ្ទាល់។
  4. តម្លៃផ្ទះចាប់ពី ២ម៉ឺន ៥ពាន់ដុល្លារ ទៅ ៣ម៉ឺនដុល្លារ អាស័្រយទៅតាមប្រភេទផ្ទះនិងទំហំ។

គួរបញ្ជាក់ថា ផ្ទះដែលត្រូវសាងសង់ មាន ២២៩៧ល្វែង ចែកជាពីរប្រភេទ៖ ផ្ទះប្រភេទទី១ មានចំនួន ២០២៥ខ្នង ដែលមានទំហំដី ៤ម៉ែត្រ គុណ ១០,៥ម៉ែត្រ ទំហំផ្ទះ ៤ម៉ែត្រ គុណ ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់ដេក ០២ បន្ទប់ទឹក០១។ ផ្ទះប្រភេទទី២ ចំនួន ២៧២ខ្នង ដែលមានទំហំដី ៦ម៉ែត្រ គុណ ១០,៥ម៉ែត្រ ទំហំផ្ទះ ៦ម៉ែត្រ គុណ ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់ដេក ០៣ និងបន្ទប់ទឹក ០៣។ លំហមុខផ្ទះ ១,៥ម៉ែត្រនិងលំហក្រោយផ្ទះ ២ម៉ែត្រ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋី លី យ៉ុងផាត់ និងមហាសេដ្ឋីថៃ ស៊ី.ភី.គ្រុប បើកសម្ពោធផ្សារទំនើបលក់បោះដុំទំនិញដ៏ធំជាងគេនៅកម្ពុជានៅ​ថ្ងៃទី១៧ ធ្នូនេះហើយ

ព័ត៌មាន
ដូចការគ្រោងទុកទៅតាមផែនការ នៅទីបំផុតផ្សារទំនើប Makro ដែលជាផ្សារបោះដុំទំនិញធំជាងគេរបស់ថៃ និងចាប់ផ្តើមបើកសម្ពោធ ដាក់ឲ្យដំណើរការអាជីវក…

ទិន្នផលស្វាយខុសរដូវឆ្នាំនេះ កំពុងរងទុក្ខដោយសារបញ្ហាអាកាសធាតុ

ព័ត៌មាន
ទីផ្សារនាំចេញស្វាយរបស់កម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានវិសាលភាពធំគួរសម ដូចបាននាំចេញទៅទីផ្សារ អឺរ៉ុប ប្រទេសបារាំង ចិន ថៃ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ