Advertisement
តំបន់កំពុងមានសក្ដានុពលខ្លាំង

តំបន់​ខណ្ឌសែន​សុខ កំពុងក្លាយ​ជាចំណុច​ផ្ទាំងស៊ីប​សម្រាប់​ការវិនិយោគ


អ្នកជំនាញអចលនទ្រព្យ និង អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា សុទ្ធតែបានចាត់ទុក តំបន់ខណ្ឌសែនសុខ ជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពល និងទាក់ទាញខ្លាំងបំផុត​ក្នុងការ​វិនិយោគ​សាងសង់លំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម។ ជាក់ស្តែង តំបន់នេះបច្ចុប្បន្នប្រជុំទៅដោយ សាលារៀន មណ្ឌលសុខភាព ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលសន្និបាត និង អាពាហ៍ពិពាហ៍ សណ្ឋាគារ និងផ្សារលក់ទំនិញដុំ។
រូបភាព 3D នៃ​អគារ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​ ដែល​ជាវិនិយោគរបស់​មហាសេដ្ឋី​ លី យ៉ុងផាត់ នៅ​លើ​ទឹក​ដី​ខណ្ឌ​សែនសុខ។
ដោយ

លោកឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកវាយ​តម្លៃ និង ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានមា​ន​ប្រសាសន៍ថា តម្លៃ​អចលនទ្រព្យ​នៅតំបន់​ខណ្ឌសែន​សុខបាន ចាប់ផ្តើមកក្រើក​កើនឡើង​​ជាបន្ត​បន្ទាប់​តាំងពី ឆ្នាំ២០១០ ហើយ​ក្នុងរយៈ​ពេល ៣ឆ្នាំចុង​ក្រោយនេះវិញ​ គឺបាន​កើន​ឡើង​យ៉ាង​គំហុក​ ពោលគឺ​កើនឡើង​ ១ ទ្វេរ ជា១០​ឯណោះ ហើយ​​ការអភិវឌ្ឍ​ ក៏លើស​​ពីការ​រំពឹងទុក ​ដែល​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​មួយម៉ែត្រ​ការ៉េ ចាប់​ពី ១ពាន់ ទៅ​២ពាន់​ដុល្លារឡើង​ទៅ។

Advertisement

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏ធំមួយ​នៅ​កម្ពុជា ផងដែរនោះ បាន​បញ្ជាក់​ទៀតថា វិស័យ​​សំណង់ និង​អចលនទ្រព្យ​​នៅ​កម្ពុជា ជាពិសេស នៅ​ក្នុង​​រាជធានី​ភ្នំពេញ​​តែម្ដង ហាក់​គ្មាន​​សញ្ញា​​ថមថយ​​ឡើយ បើ​ទោះ​បី​ជា ​វិស័យ​នេះ​​មាន​សន្ទុះ​​លូត​លាស់​​ជា​​ច្រើន​ឆ្នាំ​​មក​ហើយ​​ក្ដី។ ជាក់ស្ដែង ក្នុង​រយៈពេល​២ឆ្នាំ​ចុង​​ក្រោយ​នេះ អ្នកជំនាញ​​ផ្នែក​អចលនទ្រព្យ ឲ្យ​ដឹងថា វិស័យ​​សំណង់ ​និង​អចលន​ទ្រព្យ គឺ​បន្ត​​រីកលូត​​លាស់​​ឥត​ឈប់​​ឈរ ដោយ​ក្នុង​នោះ​ គេ​ឃើញ​​សំណង់​​បុរី ខុនដូ អគារ​​ពាណិជ្ជកម្ម ផ្ទះ​ល្វែង វីឡា ជាដើម រីក​ស្គុស​​ស្គាយ​​​គ្រប់​ប្រភេទ។

លោក មាន សំអុល នាយក​គ្រប់គ្រង គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន The Premier Land សែន​សុខ បានឲ្យ​ដឹងថា ដើម្បី​ចូលរួម​ប្រែក្លាយ​តំបន់សែន​សុខទៅជា​តំបន់​ពាណិជ្ជកម្ម និង​​លំនៅដ្ឋាន​ ដ៏ទាក់​ទាញ​សម្រាប់​ពេលអនាគត នៅដំណាក់​កាលដំបូង​នេះ ​ក្រុមហ៊ុនលោក​ នឹងវិនិយោគ លើគម្រោង​ផ្ទះ​ហាង ដែល​នឹង​​ចំណាយ​​​​​ទុន​ប្រមាណ ៩២ លានដុល្លារ និងមួយ​ផ្នែកទៀត គឺវិនិយោគ​​មជ្ឈមណ្ឌល​សន្និបាត​ពិព័រណ៍ និងអាពាហ៍​ពិពាហ៍ ដែលនឹង​បើកឲ្យ​ដំណើរការក្នុងឆ្នាំ​នេះដែរ។

ប្រធាន​គ្រប់គ្រង​គម្រោង អភិវឌ្ឍន៍​លំនៅដ្ឋាន The Premier Land បានគូស​បញ្ជាក់ទៀត​ថា គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ ឌឹព្រីមៀរ​លែន សែនសុខ និង មជ្ឈមណ្ឌល​សន្និបាត​របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ជា​​គម្រោងដ៏ធំ និងទំនើប។ សម្រាប់​ផ្ទះ​ហាង ក្នុង​គម្រោងទី១ បានលក់អស់ហើយ ហើយ​គម្រោង​ទី២ នៅសល់​ត្រឹម​​តែជាង ៣០ផ្ទះ​​ប៉ុណ្ណោះ ហើយ​ចំពោះតម្លៃផ្ទះ​វិញមាន​តម្លៃចាប់​ពី ៣០ម៉ឺន​ដុល្លារ​ឡើងទៅ។

លោក​បញ្ជាក់ថា សន្ទុះខ្លាំង​​នៃ​ការ​​ទិញ​ផ្ទះ គឺ​ដោយសារ​តែ​ម្យ៉ាង គឺ​ប្រជាជន​​រស់នៅ​​ទីក្រុង​ភ្នំពេញ​​មាន​ជីវភាព​​ប្រសើរ​ឡើង ពោល​ពួក​គាត់​កាន់​តែមាន​​លទ្ធភាព​ជាងមុន និងម្យ៉ាងទៀត ​គឺ​ការ​​ប្រកួត​​ប្រជែង​​នៃ​ទីផ្សារ ដែល​នាំ​​ឲ្យ​អ្នក​​អភិវឌ្ឍន៍​​គម្រោង​លំនៅ​ដ្ឋាន​ប្រដេញ​​គ្នា​ក្នុង​​ផ្ដល់​លក្ខ​ខណ្ឌ​ទិញ​​ដែល​កាន់​តែ​បង្ក​​ភាព​ងាយ​ស្រួល​ដល់​​អ្នក​ទិញ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារអាមេរិក នៅតែខ្លាំងសម្រាប់ការនាំចេញរបស់កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកនៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ បានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នា...

រដ្ឋមន្ដ្រី ចម ប្រសិទ្ធ៖ កម្ពុជាមានSMEជាង៥០ម៉ឺន ៩៥% មិនទាន់ចុះបញ្ជី

ព័ត៌មាន
បច្ចុប្បន្ននៅកម្ពុជាមានសហគ្រាសខ្នាតតូច និងមធ្យម (SME) ជាង៥សែន ប៉ុន្ដែ ជាង៩៥ភាគរយ មិនទាន់ចុះបញ្ជី។ នេះជាប្រសាសន៍របស់ឯកឧត្តម ចម ប្រសិទ្ធ ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ