Advertisement
ពាណិជ្ជកម្មកម្ពុជា-អាមេរិក

ទីផ្សារអាមេរិក នៅតែខ្លាំងសម្រាប់ការនាំចេញរបស់កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ


ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកនៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ បានបង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។ ក្នុងនោះ គិតជាចំនួនទឹកប្រាក់មានប្រមាណជាង ៩០០លានដុល្លារអាមេរិក កើនឡើងប្រមាណ ២០០លានដុល្លារអាមេរិក ឬស្មើនឹងកំណើនជាង២០%។ នេះបើតាមរបាយការណ៍ ដែលបានកត់ត្រា ដោយការិយាល័យស្ថិតិរបស់សហរដ្ឋអាមេរិក។
ទង់ជាតិកម្ពុជា និងសហរដ្ឋអាមេរិក
ដោយ

បើមើល​ទៅក្នុង​របាយការណ៍​នេះដដែល ឃើញថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និងសហរដ្ឋ​អាមេរិក នៅក្នុង​ត្រីមាសទី​មួយនេះ សម្រេច​បានប្រមាណ​១ពាន់លាន​ដុល្លារ​អាមេរិក ក្នុងនោះ កម្ពុជានាំចេញ​ទៅអាមេរិក​មានជាង ៩០០លាន​ដុល្លារ​អាមេរិក ខណៈដែល​អាមេរិកនាំ​ចូលមក​កម្ពុជា​វិញ មាន​៩៦លាន​ដុល្លារ​អាមេរិក។

Advertisement

ការនាំ​ចេញរបស់​កម្ពុជា​ទៅកាន់​សហរដ្ឋ​អាមេរិក ដែលទទួល​បានការ​អនុគ្រោះ​ពន្ធ ត្រូវបាន​ដឹងថា មានតែ​ផលិត​ផល​ការបូបធ្វើ​ដំណើរ​ប៉ុណ្ណោះ ខណៈដែលការ​នាំចេញមុខ​ទំនិញ​ផ្សេងទៀត គឺត្រូវ​បានធ្វើឡើង​តាមរយៈ​កិច្ចព្រមព្រៀង​នៃអង្គការ WTO។ ជាមួយ​គ្នានេះដែរ គេសង្កេត​ឃើញថា ​ការវិនិយោគ​​រោងចក្រ​​ផលិត​កាបូប​សម្រាប់ធ្វើ​ដំណើរ នៅកម្ពុជា ក៏មានការ​កើនឡើង​គួរឲ្យកត់​សម្គាល់​ផងដែរ ពោលគឺ​​ពីចំនួន ៣រោងចក្រ មករហូត​ដល់ ២០​រោងចក្រ​ហើយ គិតមក​នៅត្រឹម​​ដើមឆ្នាំ ​២០១៨នេះ។

បន្ថែមពីនេះ កម្ពុជា​​ក៏ធ្លាប់​បានស្នើ​ទៅកាន់​រដ្ឋាភិបាល​អាមេរិក ឲ្យដាក់​បញ្ចូល​ផលិតផលស្បែក​ជើង​របស់កម្ពុជា​ចូលក្នុង​កម្មវិធី​អនុគ្រោះ​ពន្ធ GSP នេះដែរ ប៉ុន្ដែ រហូតមកទល់ពេលនេះ នៅមិនទាន់​មានការ​ព្រមព្រៀង ពីរដ្ឋា​ភិបាល​អាមេរិក​នៅឡើយទេ។

សូមជម្រាប​ដែរថា កាលពីពេល​ថ្មីៗនេះ ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ត្រាំ ក៏ទើបតែប​បានចុះ​ហត្ថ​លេខា​​លើច្បាប់​ថ្មីមួយ ដើម្បី​បន្តឡើង​វិញកម្មវិធី​អនុគ្រោះ​ពន្ធ GSP ដែលបានភ្ជាប់​ជាមួយ​ការធ្វើ​ប្រតិសកម្ម​ចាប់ពី​ថ្ងៃទី​១ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខណៈ​ដែលច្បាប់​នេះបាន​អស់សុពលភាព​កាលពី​ចុង​ឆ្នាំ២០១៧។

គួរដឹង​ដែរថា គិត​ពេញ​១ឆ្នាំ២០១៧ កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និងសហរដ្ឋ​អាមេរិក ​មានចំនួន​ជាង ៣.៤០០ លានដុល្លារ​អាមេរិក ដែល​មានការ​កើនឡើង​គួរ​ឲ្យកត់​សម្គាល់ បើធៀប​នឹង​ឆ្នាំ២០១៦ មាន​ជាង ៣​.១០០ លានដុល្លារអាមេរិក៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនាំចេញឈើចេញជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក

ព័ត៌មាន
ប្រទេសវៀតណាមគឺជាប្រទេសនាំចេញឈើនាំមុខគេក្នុងអាស៊ាន និងស្ថិតនៅលំដាប់ទីពីរនៅអាស៊ីនិងទី ៥ នៅលើពិភពលោកបន្ទាប់ពីប្រទេសចិនអាល្លឺម៉ង់អ៊ីត...

តំបន់​ខណ្ឌសែន​សុខ កំពុងក្លាយ​ជាចំណុច​ផ្ទាំងស៊ីប​សម្រាប់​ការវិនិយោគ

ព័ត៌មាន
អ្នកជំនាញអចលនទ្រព្យ និង អ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា សុទ្ធតែបានចាត់ទុក តំបន់ខណ្ឌសែនសុខ ជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពល និងទាក់ទាញខ្ល...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ