គន្លឹះអាជីវកម្ម

ឧកញ៉ា ជី អូ៖ មុន​ធ្វើ​អាជីវកម្ម គួរតែ​​ស្ទង់​លើ​៤​​ចំណុច


លោក​ឧកញ៉ា ជា ដែន ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា ឧកញ៉ា ជី អូ ជា​អនុប្រធាន​សមាគម អ្នក​ទីផ្សារ​កម្ពុជា (MAC) និង​ជា​អ្នក​ជំនួញ​ជោគជ័យ​ម្នាក់​នៅ​កម្ពុជា​លើ​វិស័យ​កាស៊ីណូ លក់​កង់ឡាន និង​ជំនួញ​ជា​ច្រើន​ទៀត។ លោក​ឧកញ៉ា ជី អូ បាន​ផ្តល់​យោបល់​ដល់​អ្នក​ដែល​ចង់​បើក​អាជីវកម្ម គួរតែ​ស្ទង់​មើល​កម្លាំង​របស់​ខ្លួន​ជាមុន​សិន មុន​នឹង​ដំណើរការ​អាជីវកម្ម ដើម្បី​កុំ​ឲ្យ​អាជីវកម្ម​ប្រឈម​នឹង​ការ​ដួល​​បះ​ជើង។
លោក​ឧកញ៉ា ជា ដែន អនុប្រធាន​សមាគម អ្នក​ទីផ្សារ​កម្ពុជា។
ដោយ

លោក​ឧកញ៉ា​ក្មេង​រូប​រាង​សង្ហា​រូប​នេះ បាន​មាន​ប្រសាសន៍​ថា៖ «ទីមួយ គួរតែ​ស្ទង់​លើ​ឯកសារ​ជាមុន​សិន រាប់​ចាប់​តាំង​ពី​ការ​ចុះ​បញ្ជី​អាជីវកម្ម។ ឧទាហរណ៍​ថា មុន​ធ្វើ​ផ្ទះ​ឬ​អគារ យើង​ត្រូវ​សិក្សា​លើ​ប្លង់​ឲ្យ​បាន​ត្រឹមត្រូវ​សិន ព្រោះ​បើ​ខុស​លើ​ក្រដាស យើង​អាច​កែ​បាន។ បើ​មិន​ស្ទង់​ទេ ពេល​ធ្វើ​ផ្ទះ​ឬ​អគារ​ហើយ ស្រាប់​តែ​ខុស​ជណ្តើរ ឬ​ខុស​អ្វី​ផ្សេង យើង​នឹង​វ៉ៃ​អគារ​ចោល ដើម្បី​ធ្វើ​ថ្មី។ ដូច្នេះ គេ​ត្រូវ​ស្ទង់​មុន​ធ្វើ ដើម្បី​ចៀសវាង​ខុស ធ្វើ​ឲ្យ​ខាត​បង់​ច្រើន»។

បន្ទាប់​មក​ទៀត លោក​ឧកញ៉ា​អះអាង​ថា ម្ចាស់​អាជីវកម្ម​គួរតែ​ស្ទង់​លើ​ការ​ចំណាយ​ដើម​ទុន និង​ការ​រក​វិធី​កាត់​បន្ថយ​ការ​ចំណាយ​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ 

បន្ថែម​ពី​នេះ ការ​ស្ទង់​ចរិត​មិត្តភក្តិ​ដែល​ចូល​ហ៊ុន​ជាមួយ​ក៏​ជា​កិច្ចការ​ដ៏​សំខាន់​មួយ​ទៀត ដោយ​គួរ​តែ​ហៅ​ពួកគេ​មក​ពិភាក្សា​ពី​គម្រោង​អាជីវកម្ម​ឲ្យ​បាន​ច្បាស់​លាស់។ នេះ​បើ​តាម​លោក​ឧកញ៉ា ជី អូ។

លោក​មាន​ប្រសាសន៍​ថា៖ «មុន​ចាប់​ដៃគូ គួរ​ណាត់​មិត្ត​ភក្តិ​មក​ធ្វើ​គម្រោង​អាជីវកម្ម តើ​វា​មក​អត់? ណាត់​ផឹក​ស៊ី​ងាយ ប្រយ័ត្ន​ដល់​ពេល​ណាត់​ខ្ចី​លុយ​យ៉ាប់។ អ៊ីចឹង​គួរ​តែ​មើល​ចរិត​ពួកគេ​ឲ្យ​បាន​ច្បាស់»។

ក្រៅពី​ចំណុច​ខាង​លើ លោក​ឧកញ៉ា ជី អូ បាន​សង្កត់​ធ្ងន់​ថា ការ​សិក្សា​លើ​ទីតាំង គឺ​ជា​ចំណុច​សំខាន់​មួយ​ដែល​យើង​មិន​គួរ​មើល​រំលង​បាន​ឡើយ។ លោក​ឧកញ៉ា បាន​ប្រាប់​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ថា លោក​ទើបតែ​បើក​សម្ពោធ​កន្លែង​លក់​កង់​ឡាន​មួយ​កន្លែង​នៅ​ជាប់​ គ្រែន ភ្នំពេញ មាន​ផ្លូវ​បំបែក​ជា​៥ ដែល​ជា​ទីតាំង​ដែល​ល្អ​បំផុត​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​មួយ​នេះ។

លោក​ឧកញ៉ា​រៀបរាប់​ដូច្នេះ​ថា៖«ខ្ញុំបាន​បើក​សម្ពោធ​កន្លែង​លក់​កង់ឡាន​មួយ។ ខ្ញុំ​បាន​ស្ទង់​មើល​ទីតាំង​នេះ​រយៈពេល​៣​ឆ្នាំ​មុន​មក​ម៉្លេះ។ ខ្ញុំ​បាន​ទៅ​រាប់​ឡាន​នៅ​កន្លែង​ហ្នឹង ថា​តើ​មួយ​យប់​មាន​ឡាន​ប៉ុន្មាន? ស្ទង់​ហើយ​ទិញ​បង់​រំលោះ​ផ្ទះ​ហ្នឹង​ហ្មង បើ​ទិញ​ភ្លាមៗ វា​មាន​តម្លៃ​ថ្លៃ។ ឥឡូវ​នេះ បង់​ដាច់​ហើយ។ ពេល​ខ្ញុំ​បើក​ហាង​ហ្នឹង​ហើយ មាន​អថិតិជន​ចូល​ពេញៗ»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​ស្នើ​សភាព​អឺរ៉ុប​ដក​កាត​ក្រហម​ហាម​ឃាត់​ការ​នាំ​ចូល​ផល​នេសាទ​សមុទ្រ​កម្ពុជា

ព័ត៌មាន
មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា រាជ​រដ្ឋាភិបាល​នឹង​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប ដក​ក…

អ្នក​ជំនួញ​២​រូប​ថា សហគ្រិន​គួរ​ចាប់​ផ្តើម​អាជីវកម្ម​តាំង​ពី​​វ័យ​ក្មេងទៅ!

ព័ត៌មាន
តើ​គួរ​ចាប់​ផ្តើម​អាជីវកម្ម​ទាំង​នៅ​វ័យ​ក្មេង ឬ​រង់ចាំ​ទាល់​តែ​មាន​អាយុ​ច្រើន ទើប​ចាប់​ផ្តើម​ធ្វើ​វា? នេះ​ជា​សំណួរ​ដែល​លោក​អ្នក​នាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ