អចលនទ្រព្យ

ទីក្រុងធំៗមួយចំនួនរបស់ថៃកំពុងទទួលបានការទាក់ទាញពីអ្នកទិញអចលនទ្រព្យមកពីប្រទេសមីយ៉ាន់ម៉ា


ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ Colliers បានឱ្យដឹងថា ក្រុមអ្នកទិញដែលហ៊ានចំណាយខ្ពស់មកពីប្រទេសមីយ៉ាន់ម៉ា កំពុងចាប់ចិត្តនឹងអចលនទ្រព្យលំដាប់ល្អប្រណិតបន្ថែមទៀតនៅតាមទីក្រុងធំៗមួយចំនួនរបស់ប្រទេសថៃ នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយធ្វើឱ្យអ្នកទិញទាំងនោះក្លាយជាអ្នកចំណាយបរទេសដ៏កំពូលនៅក្នុងទីផ្សារអចលនទ្រព្យនៅថៃ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អចលនទ្រព្យ
ដោយ

លោក កាឡូ ផូប្រេ (Karlo Pobre) នាយករងគ្រប់គ្រងរបស់ក្រុមហ៊ុនអចលនទ្រព្យ ខូលលៀ(Colliers) បាននិយាយថា បើតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យនៃធនាគារលំនៅឋានរបស់រដ្ឋាភិបាលថៃ (REIC) បានបង្ហាញថា អ្នកទិញមីយ៉ាន់ម៉ាចាប់អារម្មណ៍បំផុតលើអចលនទ្រព្យនៅទីក្រុងបាងកក ទីក្រុងភូកេត និងទីក្រុងឈៀងម៉ៃ។

លោកបានបន្ថែមថា ធនាគារ REIC បានរាយការណ៍ថា អ្នកទិញពីប្រទេសក្បែរខាងរបស់ថៃមួយនេះបានចំណាយប្រាក់ជាង៦២លានដុល្លារ ទៅលើអចលនទ្រព្យថៃ ក្នុងឆ្នាំ២០២៣ ដោយធ្វើឱ្យពួកគេជាប់ចំណាត់ថ្នាក់លេខ៣ក្នុងនាមជាអ្នកចំណាយដ៏កំពូលបន្ទាប់ពីអ្នកទិញមកពីប្រទេសចិន និងរុស្ស៊ី។

លោកបានបន្តថា អ្វីគួរឲ្យកត់សម្គាល់នោះ គឺថា អចលនទ្រព្យដែលទិញដោយជនជាតិមីយ៉ាន់ម៉ា មានតម្លៃជាមធ្យមជាង១៨ម៉ឺនដុល្លារ ដែលខ្ពស់ជាងអ្នកទិញជនជាតិចិន ឬរុស្ស៊ីទៅទៀត។ដូច្នេះហើយវាបានធ្វើឱ្យពួកគេក្លាយជាអតិថិជនទទួលបានការសន្យាដ៏ខ្ពស់បំផុតសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងយុគសម័យក្រោយជំងឺរាតត្បាតនេះនៅចំពេលតម្រូវការអចលនទ្រព្យថៃ ក្នុងចំណោមជនបរទេសកំពុងតែកើនឡើងយ៉ាងខ្លាំង។ អចលនទ្រព្យនៅទីក្រុងបាងកក ដែលអតិថិជនមីយ៉ាន់ម៉ា បានទិញភាគច្រើន គឺជាខុនដូប្រណិតៗមានតម្លៃចាប់ពីជិត២៨ម៉ឺនទៅជាង៥៥ម៉ឺនដុល្លារ ហើយទីតាំងពេញនិយមបំផុត គឺជាគម្រោងដែលស្ថិតនៅជិតមន្ទីរពេទ្យ សាលារៀនអន្តរជាតិ ផ្សារទំនើប និងសណ្ឋាគារជាដើម​។

លោកបានបន្ថែមថា មហាសេដ្ឋីរបស់មីយ៉ាន់ម៉ាក៏ចាប់អារម្មណ៍ចំពោះផ្ទះវីឡាមានអាងហែលទឹកដ៏ប្រណិតៗនៅតំបន់ភូកេតផងដែរ ដោយធ្វើឱ្យផ្ទះមួយយូនីតដែលមានតម្លៃជាង១លានដុល្លារបានលក់អស់ភ្លាមៗទាំងនៅមុនពេលសាងសង់មិនទាន់រួចរាល់។

នៅទីក្រុងឈៀងម៉ៃវិញ អតិថិជនមីយ៉ាន់ម៉ាកំពុងទិញផ្ទះដែលមានតម្លៃពីជាង៥៥ម៉ឺនដុល្លារ ទៅជាង៨៣ម៉ឺនដុល្លារទុកសម្រាប់ការចូលនិវត្តន៍របស់ពួកគេ ឬជាផ្ទះវិស្សមកាលជាលក្ខណៈគ្រួសារដោយសារទីក្រុងនេះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រទេសមីយ៉ាន់ម៉ា និងមានសម្ភារបរិក្ខារ និងកន្លែងទេសចរណ៍ស្ទើរតែដូចទីក្រុងបាងកកផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមវិនិយោគជិត៤ពាន់លានដុល្លារនៅតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយកម្ពុជា និងឡាវ

ព័ត៌មាន
វៀតណាមបានបោះទុនវិនិយោគជិត៤ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍គម្រោងរហូតដល់១១០គម្រោងនៅតំបន់ត្រីកោណអភិវឌ្ឍន៍របស់ប្រទេសទាំង៣ គឺវៀតណាម កម្ពុជា…

ធនាគារធំៗបំផុតរបស់ចិន ត្រៀមពង្រីកបន្ថែមពីលើការផ្ដល់កម្ចី១៨ពាន់លានដុល្លារអាម៉េរិក ដើម្បីស្រោចស្រង់គម្រោងអចលនទ្រព្យជាប់គាំង

ព័ត៌មាន
ប្រភពច្បាស់ការថ្មីៗបានទម្លាយឱ្យដឹងថា ធនាគារពាណិជ្ជធំៗបំផុតរបស់ប្រទេសចិន កំពុងត្រៀមខ្លួនពង្រីកបន្ថែមពីលើការផ្ដល់កម្ចី១៨ពាន់លានដុល្លារអាម៉េរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ