វៀតណាមនាំចេញឈើ

វៀតណាម ដាក់មហិច្ឆតា នាំចេញឈើឲ្យបាន ២០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥


វៀតណាម បានដាក់មហិច្ឆតារបស់ខ្លួនថា នឹងបង្កើនការនាំចេញឈើឲ្យបានដល់ ១៨ ទៅ២០ ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០២៥ខាងមុខនេះ។ នេះបើតាមការអះអាងពីនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលវៀតណាម ក៏នឹងជួយដោះស្រាយដល់បញ្ហាលំបាកនានា សម្រាប់ក្រុមហ៊ុនផលិត និងនាំចេញឈើក្នុងស្រុក ដើម្បីជំរុញដល់ការនាំចេញផងដែរ។
វៀតណាម ដាក់មហិច្ឆតា នាំចេញឈើឲ្យបាន ២០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥ (http://www.panelsfurnitureasia.com)
ដោយ

ប្រភព​ព័ត៌មាន​​ក្នុង​ស្រុក​វៀតណាម​​បានឲ្យ​ដឹង​ថា បញ្ហាចម្បងៗ ដែល​ធ្វើឲ្យការ​នាំចេញ​​ឈើ​ជួបការ​លំបាក គឺដោយ​សារតែ ឈើដែល​បានកាប់​យកមក​ពីព្រៃ ឬចម្ការ ហាក់មាន​គុណភាព​ទាប ដោយសារ​តែដើម​ឈើ​នៅខ្ចី​នៅឡើយ ខណៈដែល​ដែលការ​នាំចូល​​ឈើពី​ក្រៅប្រទេស​មក​កែច្នៃ​ ហាក់មាន​តិច ហើយប្រទេសខ្លះ​​ក៏កំពុង​​រឹតបន្ដឹង​​ការគ្រប់គ្រង​ការនាំចេញ​ឈើ ដើម្បីដាក់​កំហិត​ចំពោះការ​កាប់បំផ្លាញ​ព្រៃឈើ​ផងដែរ។ 

ជាមួយ​គ្នានេះ ការនាំចូល​ឈើរបស់​វៀតណាម​ពីក្រៅ​ប្រទេស សម្រាប់បម្រើ​ដល់​ការផលិត​កែច្នៃក្នុងស្រុក​ មានយ៉ាង​ហោច​ណាស់ ២០ភាគ ទៅ ២១ ភាគរយ នៃតម្រូវ​ការឈើ​​សម្រាប់​ផលិតនាំ​ចេញ​សរុប ខណៈដែលក្នុង​មួយឆ្នាំៗ វៀតណាម​​នាំចេញ​កំទិច​ឈើ​​ប្រមាណ ៨លានតោន ទៅកាន់​ទីផ្សារធំៗ​ដូចជា ប្រទេសចិន និង​ជប៉ុនជាដើម។

វៀតណាម ក៏ត្រូវ​បានគេស្គាល់​ដែរថា ជាប្រទេស​នាំចេញ​ឈើ​​ធំបំផុត​លំដាប់ទី​៥ នៅទូទាំង​ពិភពលោក។ តួយ៉ាង នៅ៧ខែ នៃឆ្នាំនេះ ប្រទេសក្បែរខាង​កម្ពុជាមួយ​នេះ បាន​រកចំណូល​​ពីការនាំចេញ​ឈើ ៤.៨០០ លាន​​ដុល្លារ​អាមេរិក  កើនឡើង​ជាង ១៣% ធៀប​នឹងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះបើតាម​តួលេខពី ការិយាល័យ​ស្ថិតិ​វៀតណាម។ 

លើសពីនេះ ប្រទេស​វៀតណាម​​រំពឹងថា នៅឆ្នាំ២០១៨​នេះ ការនាំចេញ​ឈើរបស់​ខ្លួន នឹងអាច​រកចំណូល​បាន ៩ពាន់​លាន​ដុល្លារ​អាមេរិក ខណៈឆ្នាំ២០១៧ មានតែជិត ៨ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

សូមជម្រាបថា ទីផ្សារ​សំខាន់​ៗ​នាំចេញ​ឈើរបស់​វៀតណាម មានដូចជា អាមេរិក ជប៉ុន ចិន និងសហភាពអឺរ៉ុប៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារឡានមួយទឹកត្រូវប៉ាន់ ស្របពេលពលរដ្ឋខ្មែរដែលមានជីវភាពបង្គួរមានការកើនឡើង

ព័ត៌មាន
នៅលើដងផ្លូវនានានៅកម្ពុជា គេសង្កេតឃើញមានឡានថ្មីតិចតួចណាស់។ បើតាមអាជីវករលក់ឡានមួយទឹក បានឲ្យដឹងថា ឡានមួយទឹកនៅកម្ពុជាមានរហូត៩០ភាគរយឯណោ…

កម្ពុជា​និង​ចិន​​​វិនិយោគ​រួមគ្នា​ក្នុង​ទឹក​ប្រាក់​ជាង ៣២​លាន​ដុល្លារ​ ដាំ​ចេក​​១​ពាន់​ហិកតា​​​នៅ​កម្ពុជា​

ព័ត៌មាន
ប្រទេស​កម្ពុជា​និង​ចិន​បាន​សម្រេច​ចិត្ត​បោះទុន​វិនិយោគ​រួម​គ្នា ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជាង ៣២​លាន​​ដុល្លារ​​​អាមេរិក សម្រាប់​ការ​វិនិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ