រដ្ឋាភិបាលវៀតណាមនឹងចំណាយថវិកាដើម្បីកាត់បន្ថយភាពក្រីក្រ

វៀតណាមនឹងចំណាយថវិកា ៣,៣ពាន់លានដុល្លារ កាត់បន្ថយភាពក្រីក្រ


ដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋក្រីក្រ រដ្ឋាភិបាលវៀតណាមនឹងចំណាយថវិកាចំនួន ៣ពាន់ ៣រយលានដុល្លារ ទៅលើកម្មវិធីកាត់បន្ថយភាពក្រីក្ររយៈពេល ៥ ឆ្នាំ គិតចាប់ពីឆ្នាំ ២០២១ ដល់ ២០២៥ ដែលកម្មវិធីនេះត្រូវបានអនុម័តដោយផ្ទាល់ពីនាយករដ្ឋមន្ត្រីលោក ផាម មីញជីញ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
រដ្ឋាភិបាលវៀតណាមនឹងចំណាយថវិកាដើម្បីកាត់បន្ថយភាពក្រីក្រ
ដោយ

កម្មវិធី​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ ដែល​ស្នើ​ឡើង​ដោយ​ក្រសួង​សង្គមកិច្ច នឹង​ផ្តោត​លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការ​ការពារ​ប្រជាជន​ពី​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ និង​ការ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ទទួល​បាន​សេវា​សាធារណៈ​កាន់តែ​ប្រសើរ​ឡើង​។

តំបន់​មួយ​ចំនួន​របស់​វៀតណាម​នៅ​តែ​មាន​ភាគរយ​នៃ​គ្រួសារ​ក្រីក្រ​លើស​ពី ៥០% ខណៈ​គ្រួសារ​ជនជាតិភាគតិច​មាន​ចំនួន​ប្រហែល ៦១% នៃ​គ្រួសារ​ក្រីក្រ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ ២០២០​។ គ្រួសារ​ក្រីក្រ​ភាគច្រើន​រស់នៅ​ក្នុង​តំបន់​ជនបទ ជីវភាព​របស់​ពួក​គេ​មិន​មាន​ស្ថិរភាព និង​មានការ​ប្រកួតប្រជែង​ខ្ពស់​នៅ​ក្នុង​ទីផ្សារ​ការងារ​។

វៀតណាម​បច្ចុប្បន្ន​មាន​ប្រហែល​ជាង ៤​ពាន់​គ្រួសារ ឬ​ស្មើនឹង​ជាង​១៧​លាន​នាក់ រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​ដែល​ត្រូវ​បាន​កំណត់​ដោយ​ប្រាក់​ចំណូល​ប្រចាំខែ​ប្រមាណ​ជាង ៦៦​ដុល្លារ​សម្រាប់​អ្នក​រស់នៅ​តាម​ជនបទ និង​ប្រាក់​ចំណូល​ជាង ៨៨ ដុល្លារ​សម្រាប់​អ្នក​រស់នៅ​ក្នុង​តំបន់​ទីក្រុង​។

សូម​ជម្រាប​ថា ក្រៅ​តែ​ពី​កម្មវិធី​កាត់​បន្ថយ​ភាព​ក្រីក្រ​នេះ បច្ចុប្បន្ន​រដ្ឋាភិបាល​វៀតណាម​ក៏​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ដើម្បី​ប្រែ​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣៥ ជាមួយនឹង​ប្រាក់​ចំណូល​សម្រាប់​ពលរដ្ឋ​ម្នាក់​អាច​ទទួល​បាន​រហូត​ដល់ ៧​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ តាម​រយៈ​ការ​ទាក់ទាញ​ការ​វិនិយោគ​បរទេស​ឱ្យមក​ធ្វើការ​ផលិត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​កាន់តែ​ច្រើន​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ចូ បៃឌិន៖ មិនទាន់ដល់ពេលដែលត្រូវដករនាំងពន្ធគយពីទំនិញចិនឡើយ

ព័ត៌មាន
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន អះអាងថា វាជារឿងលឿនពេកហើយ ដែលសហរដ្ឋអាមេរិក និងដករនាំងពន្ធគយលើទំនិញមកពីប្រទេសចិនវិញ។ ទោះបីជាបែបនេះ…

ឥទ្ធិពលចិន នៅក្នុងការចូលរួមដឹកនាំស្ថាប័នអន្តរជាតិកំពូលៗរបស់ពិភពលោកខ្លាំងកម្រិតណា?

ព័ត៌មាន
ជាការពិតណាស់ អស់ពេលជាងប្រាំទសវត្សរ៍បន្ទាប់ពីការត្រឡប់មកអង្គុយកៅអីអង្គការសហប្រជាជាតិវិញ ប្រទេសចិនកំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងស្ថាប័ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ