ឱកាស​​វិនិយោគ

ហេតុអ្វី​វិនិយោគិន​បរទេស​គួរ​តែ​មក​វិនិយោគ​នៅ​កម្ពុជា?


ផ្អែកទៅលើកំណើនសេដ្ឋកិច្ច​រឹងមាំ​ជា​រៀង​រាល់​ឆ្នាំ បរិយាកាស​វិនិយោគ​ល្អ ទីតាំង​វិនិយោគ​អំណោយ​ផល​ល្អ នៅ​ចំ​ចំណុច​កណ្តាល​បេះដូង​នៃ​បណ្តា​ប្រទេស​អាស៊ាន កម្លាំង​ពលកម្ម​វ័យក្មេង​ច្រើន ពិសេស កត្តា​ស្ថិរភាព​នយោបាយ សន្តិសុខ បាន​ប្រែ​ក្លាយ​កម្ពុជា​ពោរពេញ​ទៅ​ដោយ​ឱកាស​មាស​សម្រាប់​ការ​ទាក់ទាញ​វិនិយោគ។
ទិដ្ឋភាព​រាជធានី​ភ្នំពេញ​ នា​ពេល​រាត្រី។ ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង​​ក្នុង​រង្វង់ ៧ភាគរយ​ជាប់​គ្នា។
ដោយ

ដោយសារតែសន្តិភាព  និងស្ថិរភាពនយោបាយកម្ពុជា រួមជាមួយនឹងការលើកទឹកចិត្តមូយចំនួន បានធ្វើឲ្យមានការទាក់ទាញវិនិយោគទុនមកកម្ពុជាជាច្រើន។  

បើយើងនិយាយពីទិដ្ឋភាពសេដ្ឋកិច្ចនៅកម្ពុជាវិញ យើងឃើញថា កម្ពុជាបានបានឆ្លងផុតពីប្រទេសដែលមានចំណូលទាប មកជាប្រទេសដែលមានចំណួលមធ្យមកម្រិតទាប និងត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានចំណាត់ថ្នាក់ល្អ និងជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ពោលគឺ កម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧,៧ ភាគរយមួយឆ្នាំៗ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក។ នៅក្នុងឆ្នាំនេះ សេដ្ឋកិច្ចកម្ពុជានឹងនៅតែមានកំណើនជុំវិញរង្វង់ ៧ ភាគរយ ហើយនឹងបន្តរហូតដល់ឆ្នាំ២០១៨។

ហើយដើម្បីជំរុញការវិនិយោគ និងធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិកាន់តែមានភាពរឹងមាំ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំជំរុញនូវវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យអប់រំ វិស័យបច្ចេកវិទ្យា និងវិស័យបដិសណ្ឋារកិច្ច ព្រមទំាងរៀបចំក្រុងព្រះសីហនុឲ្យក្លាយទៅជាតំបន់ពហុវិស័យសេដ្ឋកិច្ចគំរូ ដើម្បីទាក់ទាញនិងសម្រួលដល់ការវិនិយោគគ្រប់កម្រិត។ 

កម្ពុជា​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ពាណិជ្ជ​កម្ម​អន្តរជាតិ​កម្ពុជា ក្នុង​គោលដៅ​ទាក់ទាញ​វិនិយោគិន​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា កាល​ពី​ថ្ងៃទី១៤-១៥ កុម្ភៈ ២០១៧។ (រូបថត ទំព័រ​ហ្វេសប៊ុក​សម្ដេច​នាយករដ្ឋមន្ត្រី)

តាមរយៈផែនការវិនិយោគទំាងអស់នេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចលូតលាស់ទៅមុខជានិច្ច ហើយរំពឹងថា នឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំនូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះដែរ កម្ពុជាក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធទំាងផ្នែករឹង និងទន់ ដើម្បីសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្ម ដែលកំពុងតែមានការរីកលូតលាស់។

ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានគូសបញ្ជាក់ប្រាប់ពីទិដ្ឋភាព និងចំណុចសំខាន់ៗ ទៅកាន់អ្នកវិនិយោគិន ក៏ដូចជាធុរជនល្បីៗទំាងជាតិ និងអន្តរជាតិ ថាកម្ពុជាបាននិងកំពុងធ្វើដំណើរឆ្ពោះទៅមុខជានិច្ច  ដែលពោរពេញទៅដោយឱកាសមាសយ៉ាងពិតប្រាកដសម្រាប់ធ្វើការពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ ហើយក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានឆ្លងកាត់ បានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ទំាងទិដ្ឋភាព នយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច។

បើតាមក្រុមពាណិជ្ជករជាតិ និងអន្តរជាតិ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំពាណិជ្ជកម្មអន្តរជាតិឆ្នាំ២០១៧ បានពិភាក្សាគ្នារកឃើញថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពរឹងមំាយូរអង្វែងនៅលើឆាកអន្តរជាតិ ប្រទេសកម្ពុជាចំាបាច់ណាស់ត្រូវតែពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធឲ្យបានទូលំទូលាយ ក្នុងការទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងបណ្តាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងក្លា។ 

វិស័យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធដឹកជញ្ជូន វិស័យអគ្គិសនី កម្លាំងជំនាញវិជ្ជាជីវៈ និងតំបន់សេដ្ឋកិច្ចពិសេស គឺជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍជាអាទិភាព។ 

ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដើម្បីឲ្យសេដ្ឋកិច្ចជាតិខ្លាំងក្លានេះដែរ ក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន សម្រាប់គ្រប់គ្រងវិនិយោគសាធារណៈ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការ​ផលិត​ស្ករ​ត្នោត​ឆ្នាំ​នេះ​អាច​នឹង​កើន​ដល់​៣០០ ទៅ ៤០០​តោន

ព័ត៌មាន
រដូវ​ប្រមូល​ផល​ស្ករ​ត្នោត​បាន​ចាប់​ផ្តើម​តំាង​ពី​ខែ​ធ្នូ ហើយ​បន្ត​រហូត​ដល់​ខែ​ឧសភា។ ក្នុង​ឆ្នាំ​នេះ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រា…

ផលិតផល​ថៃ​បន្ត​វាយ​លុក​ក្នុង​ទីផ្សារ​កម្ពុជា​ជាមួយ​នឹង​ការ​ចំណេញ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ

ព័ត៌មាន
ទំនិញ​ថៃ​ជា​ច្រើន​ប្រភេទ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុងតែ​ចរាចរ​នៅក្នុង​ទីផ្សារ​កម្ពុជា។ ទំហំ​នៃ​ការ​ប្រើប្រាស់​ទំនិញ​ថៃ​នៅតែ​បន្ត​កើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ