​ ខេមបូណូមីស

Articles by author ​ ខេមបូណូមីស

ស្នងការសេដ្ឋកិច្ចរបស់អឺរ៉ុបថា សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប មិនទាន់ឈានដល់កិច្ចព្រមព្រៀងលើពន្ធគយទេ

ដោយ​ ​ ខេមបូណូមីស
ស្នងការសេដ្ឋកិច្ចសហភាពអឺរ៉ុប លោក វ៉ល់ឌីស ដូមប្រូវស្គីស (Valdis Dombrovskis) បាននិយាយកាលពីថ្ងៃសុក្រថា សហភាពអឺរ៉ុប នៅមិនទាន់សម្រេចបានកិច្ចព្រមព្រៀងពន្ធណាមួយជាមួយនឹងអាម៉េរិក នៅឡើយទេ ខណៈដែលសហភាពអឺរ៉ុប ពេលនេះ កំពុងធ្វើការងារជាច្រើន ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ដែលនឹងរារាំងការដំឡើងពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។