ប្រទេសអារ៉ាប៊ីសាអូឌីត

ទីបំផុតប្រទេសស្ដេចប្រេងអារ៉ាប៊ីសាអូឌីត ទទួលបានហិរញ្ញប្បទានហើយសម្រាប់គម្រោងអគារដ៏មហិមា The Line តម្លៃ៥០០ពាន់លានដុល្លារ


ទីបំផុតអារ៉ាប៊ីសាអូឌីត ដែលគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាប្រទេសស្ដេចប្រេង ទទួលបានហិរញ្ញប្បទានហើយសម្រាប់គម្រោងអគារកញ្ចក់ដ៏មហិមា The Line តម្លៃ៥០០ពាន់លានដុល្លារ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The News កាលពីថ្ងៃពុធ ទី១ ខែឧសភា បានឱ្យដឹងថា អារ៉ាប៊ីសាអូឌីត ទទួលបានហិរញ្ញប្បទានប្រមាណ២,៧ពាន់លានដុល្លារ សម្រាប់គម្រោងអគារកញ្ចក់ The Line ក្រោយធ្លាយដំណឹងថា គម្រោងអគារនេះត្រូវបានកាត់បន្ថយទំហំរហូតដល់ទៅជាង៩០%ដោយសារបញ្ហាហិរញ្ញវត្ថុ។
ប្រទេសអារ៉ាប៊ីសាអូឌីត
ដោយ

ប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលនេះទទួលបានហិរញ្ញប្បទានប្រមាណ២,៧ពាន់លានដុល្លារ សម្រាប់គម្រោងអគារកញ្ចក់ដ៏មហិមា The Line ដែលស្ថិតក្នុងគម្រោងទីក្រុងឆ្លាតវៃ ណេអូម (Neom) ហើយចំនួនទឹកប្រាក់នេះនឹងជួយបំពេញតម្រូវការហិរញ្ញវត្ថុរយៈពេលខ្លី ខណៈដែលគម្រោងទីក្រុងឆ្លាតវៃ Neom កំពុងបោះជំហានឆ្ពោះទៅមុខជាមួយនឹងការអភិវឌ្ឍគម្រោងធំៗជាច្រើនរួមមានទាំងគោលដៅទេសចរណ៍តំបន់ភ្នំ ត្រូជេណា (Trojena) គម្រោងអគារកញ្ចក់ The Line គម្រោងទីក្រុងឧស្សាហកម្ម អូហ្សាហ្គុន (Oxagon) និង ស៊ីនដាឡា (Sindalah) ជាគោលដៅទេសចរណ៍កោះប្រណីតដែលគ្រោងបើកដំណើរការឆាប់ខាងមុខនេះ។

លោក ណាដមី អាល់-ណាស (Nadhmi Al-Nasr) នាយកប្រតិបត្តិក្រុមហ៊ុន ណេអូម (Neom) បានលើកឡើងថា នៅពេលដែលគម្រោងទីក្រុងឆ្លាតវៃ NEOM បន្តបោះជំហានឆ្ពោះទៅមុខ ហិរញ្ញប្បទានថ្មី ដែលទទួលបានការគាំទ្រពីបណ្ដាស្ថាប័នហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសអារ៉ាប៊ីសាអូឌីត នេះគឺស្របតាមយុទ្ធសាស្ត្រដ៏ធំទូលាយរបស់ក្រុមហ៊ុនផ្នែកហិរញ្ញប្បទាន។ ក្រុមហ៊ុននឹងបន្តស្វែងរកប្រភពហិរញ្ញប្បទានផ្សេងៗទៀត ខណៈវាបានជួយគាំទ្រដល់កម្មវិធីទស្សនវិស័យឆ្នាំ២០៣០ (Vision 2030) ដ៏ទូលំទូលាយរបស់ប្រទេសនេះ។

លោកបានបន្ថែមទៀតថា គម្រោងទីក្រុងឆ្លាតវៃ Neom គឺជាគម្រោងមួយក្នុងចំណោមគម្រោងធំៗបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ហើយក្រុមហ៊ុនផ្តល់តម្លៃដល់ភាពជាដៃគូសហការដែលខ្លួនមានជាមួយបណ្ដាធនាគារនានា ធ្វើយ៉ាងណាដើម្បីទទួលបានជម្រើសហិរញ្ញប្បទានដែលមានភាពបត់បែន។

កាលពីពេលថ្មីៗនេះ សារព័ត៌មានបានចុះផ្សាយព្រោងព្រាតទាក់ទិននឹងគម្រោងអគារ The Line ក្រោយធ្លាយដំណឹងថា គម្រោងអគារកញ្ចក់ដ៏មហិមានេះកំពុងតែដំណើរការរអាក់រអួលដោយសារបញ្ហាហិរញ្ញវត្ថុ និងត្រូវបានសម្រេចចិត្តកាត់បន្ថយទំហំរហូតដល់ទៅ៩៨,៦%។

សូមបញ្ជាក់ថា តាមផែនការចាស់ គម្រោងអគារកញ្ចក់ដ៏មហិមាដែលមានទម្រង់ជាបន្ទាត់ផ្ដេក The Line មានទទឹង២០០ម៉ែត្រ កម្ពស់៥០០ម៉ែត្រ និងប្រវែងសរុបរហូតដល់ទៅ១៧០គីឡូម៉ែត្រ។ ប៉ុន្តែពេលនេះធ្លាយដំណឹងថា ប្រវែងសរុបនៃអគារនេះ ត្រូវបានកាត់បន្ថយមកនៅត្រឹមតែ២,៤គីឡូម៉ែត្រប៉ុណ្ណោះ និងអាចផ្ទុកចំនួនអ្នករស់នៅបានក្រោម៣ម៉ឺននាក់៕

None



អត្ថបទបន្ទាប់


យន្ដហោះផលិតដោយចិន C919 កំពុងត្រៀមខ្លួនប្រជែងដណ្ដើមទីផ្សារពីក្រុមហ៊ុន Boeing របស់អាម៉េរិក

ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន C919 ថ្មីៗនេះបានសាកល្បងយន្តហោះដឹកអ្នកដំណើរខ្នាតតូចលើកដំបូងរបស់ខ្លួន ដើម្បីត្រួតពិនិត្យមើលកម្រិតសុវត្ថិភាពរបស់…

ជប៉ុន ផលិតបានប្រព័ន្ធអ៊ីនធឺណិតឥតខ្សែល្បឿនលឿន 6G ដំបូងបង្អស់របស់ពិភពលោក ដើរលឿនជាងអ៊ីនធឺណិត 5G ដល់ទៅ៥០០ដង

សម្ព័ន្ធក្រុមហ៊ុនមួយនៅក្នុងប្រទេសជប៉ុន បានប្រកាសថា ខ្លួនបង្កើតបានប្រព័ន្ធអ៊ីនធឺណិតឥតខ្សែល្បឿនលឿន 6G ដំបូងបង្អស់របស់ពិភពលោក ដែលមានសមត្ថភាពប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ