ព័ត៌មាន

all news articles here

ចិន សម្រុកនាំចេញទំនិញទៅកាន់ទ្វីបអាហ្វ្រិក ខណៈភាពតានតឹងពាណិជ្ជកម្មជាមួយអាម៉េរិក កាន់តែឡើងកម្តៅ

ដោយ​ ​ ខេមបូណូមីស
មហាយក្សចិន កំពុងសម្រុកនាំចេញទំនិញទៅកាន់ទ្វីបអាហ្រ្វិកខ្លាំងជាងទៅកាន់ប្រទេស ឬតំបន់ណាៗទាំងអស់ ដែលធ្វើឱ្យអាហ្រ្វិកក្លាយជាគោលដៅដ៏ទាក់ទាញថ្មីសម្រាប់ការនាំចេញរបស់ចិន ខណៈដែលពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ធ្វើឱ្យមហាយក្សចិន ដែលជាអ្នកផលិតដ៏ធំបំផុតរបស់ពិភពលោកប្ដូរយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times។