កសិដ្ឋានចិញ្ចឹមខ្យងគជ់

កសិដ្ឋានចិញ្ចឹមខ្យងគជ់ តម្លៃ៣០០លានដុល្លារ នឹងផុសត្រដែតឡើងក្នុងខេត្តកំពង់ធំឆាប់ៗនេះ


គម្រោងវិនិយោគលើការចិញ្ចឹមខ្យងគជ់តម្លៃ ៣០០លានដុល្លារ នឹងត្រូវបើកសម្ពោធការរដ្ឋាសាងសង់ នៅក្នុងខេត្តកំពង់ធំ នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការកសិដ្ឋានចិញ្ចឹមស្វាដ៏ធំមួយរបស់ក្រុមហ៊ុនអាម៉េរិក River Laboratories (Cambodia) នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅខេត្តកំពង់ធំ។
កសិដ្ឋានចិញ្ចឹមខ្យងគជ់
ដោយ

ទោះយ៉ាងណា ឯកឧត្តម វង្សី វិស្សុត ពុំបានលើកឡើងលម្អិតពីសមត្ថភាពផលិតកម្ម នៃគម្រោងចិញ្ចឹមខ្យងគជ់នេះនៅឡើយទេ។ ខ្យងគជ់ គឺជាប្រភេទពូជខ្យងម្យ៉ាង ដែលគេចិញ្ចឹម ដើម្បីយកគជ់របស់វាផលិតជា ព័ក្ស សម្រាប់កែច្នៃជាគ្រឿងអលង្ការមានតម្លៃ ដូចជាខ្សែដៃ ខ្សែក និងគ្រឿងលម្អផ្សេងទៀត។

គម្រោងចិញ្ចឹមខ្យងគជ់ខាងលើ នឹងក្លាយជាសមិទ្ធផលមួយក្នុងការរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចក្នុងខេត្តកំពង់ធំ និងលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាផងដែរ​។

បើតាមការអះអាងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ក្រៅពីគម្រោងខាងលើ ខេត្តកំពង់ធំ ដែលធ្លាប់ជាខេខេត្តពលរដ្ឋជិះទៅហួសមកហួស បាននិងកំពុងទទួលបានគម្រោងវិនិយោគថ្មីៗ កាន់តែ ពិសេស គម្រោងកសិដ្ឋានចិញ្ចឹមសត្វស្វាតម្លៃ ៥០០លានដុល្លាររបស់អាម៉េរិក ដែលទើបតែបើកសម្ពោធដំណើរការកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៦នេះ។ ក្រៅពីនេះ ក៏មានគម្រោងអភិវឌ្ឍសួនឧស្សាហកម្មស្វាយចន្ទី ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលនឹងលេចចេញជារូបរាង នាពេលខាងមុខនេះ, គម្រោងសួនកសិ-ឧស្សាហកម្ម ដែលរដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុន Royal Group Phnom Penh SEZ ទើបចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការសិក្សាសមិទ្ធិលទ្ធភាពកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ សម្រាប់ការកែច្នៃកសិផលនានា នៅលើផ្ទៃដីប្រមាណ៣០០ហិកតា ព្រមទាំងគម្រោងវារីវប្បកម្ម ឧស្សាហកម្មកែច្នៃស្រូវ កៅស៊ូ និងដំឡូងមីជាច្រើនទៀត។

យ៉ាងណាមិញ ដើម្បីជួយសម្រួលដល់ការវិនិយោគរបស់វិស័យឯកជន ក៏ដូចជាជំរុញផលិតកម្មក្នុងស្រុក និងលើកកម្ពស់ជីវភាពប្រជាជន ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ធំបានរៀបចំ និងដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍមួយចំនួន ពិសេសរាជរដ្ឋាភិបាលបាននិងកំពុង ធ្វើការវិនិយោគលើវិស័យជាច្រើន ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ សាធារណៈក្នុងខេត្តកំពង់ធំចំនួន ៣៧០គម្រោង ក្នុងទឹកប្រាក់ ប្រមាណជាង ១ពាន់៥រយលានដុល្លារអាម៉េរិក៕




អត្ថបទបន្ទាប់


អ្នកជំនាញយល់ថា អ្នកវិនិយោគគួរងាកពីវិស័យអចលនទ្រព្យមកវិនិយោគលើវិស័យផលិតកម្ម ដើម្បីជួយស្តារសេដ្ឋកិច្ច

ស្របពេលដែលវិស័យអចលនទ្រព្យបន្តស្ថិតក្នុងសភាពទ្រឹង ដោយសាររងសម្ពាធពីកត្តាខាងក្រៅ និងភាពមិនច្បាស់លាស់នៅតាមព្រំដែនជាដើមនោះ អ្នកជំនាញ និងអ្នកតា…

ទីផ្សារយន្តហោះរបស់ក្រុមហ៊ុន Boeing ស្ទុះងើបឡើងវិញ ក្រោយដាំក្បាលចុះ៧ឆ្នាំជាប់ៗគ្នា

ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់អាម៉េរិក Boeing បានត្រឡប់មកគ្រងតំណែងនាំមុខក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus ជាថ្មីកាលពីឆ្នាំ២០២៥។ នៅព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ