បញ្ញាសិប្បនិម្មិត

សង្រ្គាមត្រជាក់ថ្មី អាចផ្ទុះដោយសារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត?


ប្រទេសមហាអំណាចធំៗនៅលើពិភពលោកកំពុងប្រណាំងប្រជែងគ្នាយ៉ាងខ្លាំងលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាបញ្ហាសិប្បនិម្មិត(AI) ដែលធ្វើឱ្យវិស័យនេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រទេសមួយចំនួនបានប្រើគ្រប់ល្បិចកល និងទណ្ឌកម្ម ដើម្បីរាំងខ្ទប់ភាពរីកចម្រើនរបស់ប្រទេសដទៃលើវិស័យបច្ចេកវិទ្យានេះ ដែលធ្វើឱ្យមានការព្រួយបារម្ភពីការផ្ទុះសង្គ្រាមពាណិជ្ជកម្មដោយសារបញ្ហានេះ។ តើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតអាចក្លាយជាដើមចមនៃការផ្ទុះឡើងសង្គ្រាមត្រជាក់ឬយ៉ាងណា?
បញ្ញាសិប្បនិម្មិត
ដោយ

សារព័ត៌មាន the Edge Malaysia បានចុះផ្សាយថា បច្ចុប្បន្នសង្គ្រាមត្រជាក់ថ្មីមួយកំពុងបង្ហាញរូបរាងឡើងនៅលើពិភពលោក។ សង្រ្គាមត្រជាក់ថ្មីនេះ អាចនឹងផ្ទុះឡើងដោយសារតែការរត់ប្រណាំងលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលគ្រប់គ្នាស្គាល់ថា AI។ ពាក់ព័ន្ធការព្រួយបារម្ភចំពោះបច្ចេកវិទ្យា AI អាចក្លាយជាឈ្នាន់ឈានទៅផ្ទុះសង្រ្គាមត្រជាក់នេះ លោក អាឃីល ហ្គូបតា (Akhil Gupta) អ្នកជំនាញការខាងទូរគមនាគមន៍ឥណ្ឌាកាត់អាម៉េរិកបានអះអាងថា AI គឺជាឈ្នាន់ចុងក្រោយដែលអាចឱ្យពិភពលោកធ្លាក់ទៅក្នុងភ្លើងសង្រ្គាមត្រជាក់រូបភាពថ្មីមួយ។ ការអះអាងបែបនេះ វាស្របពេលដែលសហរដ្ឋអាម៉េរិកបច្ចុប្បន្នកំពុងស្វែងរកការគ្រប់គ្រងបច្ចេកវិទ្យា AI យ៉ាងខ្លាំង។

តាមរយៈគម្រោងមួយដែលមានឈ្មោះថា Project Stargate បានជំរុញឱ្យក្រុមហ៊ុនឯកជនធំៗនៅសហរដ្ឋអាម៉េរិកចាក់បញ្ចូលសាច់ប្រាក់មានតម្លៃដល់ទៅ៥00ពាន់លានដុល្លារ ដើម្បីពង្រឹងភាពលេចធ្លោរបស់អាម៉េរិកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យបច្ចេកវិទ្យា AI។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចាត់ទុកគម្រោងនេះ វាជាកិច្ចខិតខំប្រឹងប្រែងក្នុងការក្លាយជាមជ្ឈមណ្ឌលសរសៃប្រសាទសម្រាប់កម្មវិធី ដែលដំណើរការដោយ AI របស់សហរដ្ឋអាម៉េរិក។

ដោយឡែកប្រទេសចិនឯណវិញ ក៏មិនសម្ងំស្ងៀមដែរ ក្នុងនាមខ្លួនជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ និងយោធាទី៣នៅលើពិភពលោក។ លោក អាឃីល បានអះអាងថា ប្រទេសចិនជាគូប្រជែងដ៏ចម្បងមួយរបស់សហរដ្ឋអាម៉េរិកនៅក្នុងសង្វៀន AI។

លោកបានបន្តថា ផែនការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតជំនាន់ថ្មីរបស់ចិនបានកំណត់គោលដៅប្រកបដោយមហិច្ឆតាក្នុងការសម្រេចឱ្យបាននូវភាពជាអ្នកដឹកនាំ AI សកលនៅឆ្នាំ២០៣០។ ជាក់ស្តែង DeepSeek ដែលជាមន្ទីរពិសោធន៍ AI របស់ចិនបានបង្ហាញការច្នៃប្រឌិតរបស់ខ្លួនដោយបង្កើតគំរូ AI មានតម្លៃមិនដល់៦លានដុល្លារផង។

ក្រៅពីសហរដ្ឋអាម៉េរិក និងចិន ប្រទេសផ្សេងៗក៏អាចនឹងកំពុងសម្ងំលាក់ខ្លួនអភិវឌ្ឈន៍ AI ផងដែរ ជាពិសេសគឺឥណ្ឌា ដែលជាប្រជាជាតិខ្លាំងមួយលើបច្ចេកវិទ្យាទូរគមនាគមន៍។ ជាមួយគ្នានេះសហភាពអឺរ៉ុបក៏មិនអាចមើលស្រាលបានដែរ ពីព្រោះជាទូទៅអឺរ៉ុបច្រើនផ្តោតសំខាន់លើបច្ចេកវិទ្យា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិននឹងកាត់បន្ថយការឧបត្ថម្ភធនលើថាមពលស្អាត ក្រោយការផលិតលើសកម្រិត

ទីភ្នាក់ងារផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន បានអះអាងកាលពីចុងសប្តាហ៍មុនថា ប្រទេសចិនកំពុងចាត់វិធានការ ដើម្បីកាត់បន្ថយការឧបត្ថម្ភធនសម្រា…

លោក ដូណាល់ ត្រាំ នឹងដំឡើងពន្ធ២៥%លើការនាំចូលដែកថែប និងអាលុយមីញ៉ូម

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងកាលពីចុងសប្តាហ៍មុនថា លោកនឹងប្រកាសយកពន្ធថ្មីចំនួន២៥%ឆាប់ៗនេះលើដែកថែប និងអាលុយមីញ៉ូមទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ