កំពង់ផែអន្តរជាតិធំៗ

ខេត្តកំពត នឹងទទួលបានសមិទ្ធផលកំពង់ផែលំដាប់អន្តរជាតិធំៗពីរនៅឆ្នាំនេះ


កំពង់ផែអន្តរជាតិធំៗពីរនៅក្នុងខេត្តកំពតរួមមានកំពង់ផែទឹកជ្រៅអន្តរជាតិកំពត និងកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលមានតម្លៃវិនិយោគសរុបជាង១០០លានដុល្លារគ្រោងដាក់ឱ្យដំណើរការជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៤នេះ ខណៈវត្តមានរបស់កំពង់ផែទាំងពីរនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជួយលើកដាក់ និងផ្ទេរទំនិញទៅកាន់កំពង់ផែនានា និងលើកកម្ពស់វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍របស់កម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
កំពង់ផែអន្តរជាតិធំៗ
ដោយ

បើគ្មានការប្រែប្រួលទេពលរដ្ឋក្នុងខេត្តកំពតនឹងទទួលបានសមិទ្ធផលកំពង់ផែអន្តរជាតិធំៗពីរនៅឆ្នាំនេះ ដែលវានឹងជួយលើកមុខមាត់របស់ខេត្តនេះឱ្យកាន់តែមានភាពល្បីរន្ទឺបន្ថែមទៀត ជាពិសេសជួយជំរុញដល់ការធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច ក៏ដូចជាជួយជំរុញកំណើនភ្ញៀវទេសចរ។ សមិទ្ធផលប្រវត្តិសាស្ត្រធំៗទាំងពីរនេះរួមមានកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត និងកំពង់ផែអន្តរជាតិកំពត ដោយកំពង់ផែទាំងពីរនេះនឹងដាក់ឱ្យដំណើរជាបន្តបន្ទាប់នៅឆ្នាំនេះ។

តាមការគ្រោងទុកកំពង់ផែអន្តរជាតិកំពតដែលអភិវឌ្ឍនលើផ្ទៃដី២០៧ហិកតា មានតម្លៃវិនិយោគចំនួន១៤០លានដុល្លារ ស្ថិតនៅក្នុងក្រុងបូកគោ នឹងបើកដំណើរការដំណាក់កាលទី១របស់ខ្លួននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ កំពង់ផែនេះ ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍រំពឹងថា នឹងអាចទ្រទ្រង់ការផ្ទេរទំនិញពីកំពង់ផែរបស់ខ្លួនទៅកាន់កំពង់ផែក្បែរៗ ដែលតភ្ជាប់ជាអន្តរជាតិ ដូចជាកំពង់ផែស្វយ័តភ្នំពេញ (PPAP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)។ ការអភិវឌ្ឍន៍កំពង់ផែនេះនឹងបង្កើតការងារនៅក្នុងខេត្តកំពត និងតំបន់ជុំវិញ ដូចជាខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដោយជំរុញសកម្មភាពនាំចេញ និងនាំចូលកាន់តែច្រើនតាមតំបន់ឆ្នេររបស់កម្ពុជា។

ទន្ទឹមនឹងគម្រោងដាក់ឱ្យដំណើរការកំពង់ផែអន្តរជាតិកំពតនេះ រាជរដ្ឋាភិបាលកម្ពុជាក៏គ្រោងដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ននូវកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុងស្រុកទឹកឈូ នៅក្នុងត្រីមាសទី៣ នាឆ្នាំ២០២៤នេះ នឹងគ្រោងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំនេះ ដើម្បីបន្តជំរុញកំណើនវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត អភិវឌ្ឍន៍លើផ្ទៃដីទំហំជាង៤ហិកតា ជាមួយទុនវិនិយោគជាង៩,២លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និង រាជរដ្ឋាភិបាលកម្ពុជា។ កំពង់ផែនេះបានបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់កាលពីខែមិថុនា ឆ្នាំ២០២២។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានចាត់ទុកការអភិវឌ្ឍកំពង់ផែខាងលើនេះ គឺជាផ្នែកមួយនៃអាណត្តិរបស់រដ្ឋាភិបាលរយៈពេលវែង ដើម្បីផ្លាស់ប្តូរវិស័យភស្តុភារជាតិទៅកាន់យុគសម័យថ្មី ហើយក្រសួងក៏កំពុងរៀបចំផែនការមេកំពង់ផែកម្ពុជាឆ្នាំ ២០៥០ ដើម្បីបង្កើនការតភ្ជាប់ផ្លូវទឹកក្នុងឆ្នាំខាងមុខផងដែរ។ សម្រាប់រដ្ឋមន្រ្តី រូបនេះ នៅពេលដំណើរការ កំពង់ផែនឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ការភ្ជាប់ទំនាក់ទំនងដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ ផ្តល់ឱកាសការងារ និងប្រាក់ចំណូលបន្ថែមសម្រាប់ប្រជាជន និងសហគ្រាសក្នុងស្រុក៕

អត្ថបទ៖ បូ ដូឡា,រូបភាពឯកសារ

None



អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ចាត់ទុកការប្រតិបត្តិល្អក្នុងការរៀបចំនិងការអនុវត្តបទប្បញ្ញត្តិ នឹងផ្ដល់បច្ច័យវិជ្ជមានដល់សង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រ…

តើការជំពាក់បំណុល ឬការប្រើប្រាស់ប្រាក់កម្ចីពីធនាគារ វាជារឿងអាក្រក់ ឬយ៉ាងណា?

ស្របពេលវិស័យធនគារ និងហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើននៅប៉ុន្មានឆ្នាំចុងក្រោយ ចំនួនអ្នកប្រើប្រាស់កម្ចីក្នុងប្រព័ន្ធធនាគារ ក៏មានការកើនឡើងផ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ