រដ្ឋាភិបាលរបស់វៀតណាម

អាម៉េរិក និងវៀតណាមឈានដល់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោយពន្ធបដិការត្រូវបានពន្យារពេល៩០ថ្ងៃ


រដ្ឋាភិបាលរបស់វៀតណាមបានអះអាងនៅថ្ងៃទី១០ ខែមេសា នេះថា សហរដ្ឋអាម៉េរិក និងវៀតណាមបានព្រមព្រៀងគ្នាចាប់ផ្តើមកិច្ចពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី នៅប៉ុន្មានម៉ោងក្រោយសហរដ្ឋអាម៉េរិកបានផ្អាកការអនុវត្តពន្ធបដិការជាសកល រួមទាំងពន្ធលើ ទីក្រុងហាណូយបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំរវាងឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ហូ ឌុច ហ្វុក (Ho Duc Phoc) និងតំណាងពាណិជ្ជកម្មអាម៉េរិកលោក ជេមីសុន គ្រៀ (Jamieson Greer) នៅទីក្រុងវ៉ាស៊ីនតោនថា ប្រទេសទាំងពីរនឹងពិចារណាដករបាំងមិនមែនពន្ធឱ្យបានច្រើនតាមដែ
រដ្ឋាភិបាលរបស់វៀតណាម
ដោយ

តំណាងពាណិជ្ជកម្មអាម៉េរិករូបនេះបាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយបានទទួលស្គាល់កិច្ចប្រជុំនេះថា ការពិភាក្សាជាមួយនឹងលោក ហ្វុក បានគ្របដណ្តប់លើពាណិជ្ជកម្មទៅវិញទៅមក និងឱកាសសេដ្ឋកិច្ចដ៏ធំនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់ពួកគេ។

សេតវិមានបានលើកឡើងថា ទោះបីពន្ធបន្ថែមត្រូវបានផ្អាកការអនុវត្តក៏ដោយ ប៉ុន្តែពន្ធ១០%លើការនាំចូលស្ទើរទាំងអស់របស់សហរដ្ឋអាម៉េរិកនឹងនៅដដែលហើយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកនឹងបន្តពិភាក្សាជាមួយនឹងដៃគូពាណិជ្ជកម្មផ្សេងៗ ដើម្បីដោះស្រាយឧបសគ្គពាណិជ្ជកម្ម។

គួរបញ្ជាក់ថា ប្រទេសវៀតណាម ដែលជាមូលដ្ឋានផលិតកម្មដ៏សំខាន់នៅក្នុងតំបន់សម្រាប់ក្រុមហ៊ុនលោកខាងលិចជាច្រើនកាលពីឆ្នាំមុននោះ មានអតិរេកពាណិជ្ជកម្មជាង១២៣ពាន់លានដុល្លារជាមួយសហរដ្ឋអាម៉េរិក ដែលជាទីផ្សារនាំចេញធំបំផុតរបស់ខ្លួន។ ទន្ទឹមនឹងនេះអ្នកក្បែរខាងកម្ពុជាមួយនេះបានប្តេជ្ញានឹងជួយសម្រួលឱ្យមានការវិនិយោគរបស់វិនិយោគិនអាម៉េរិកនៅលើទឹកដីរបស់ខ្លួន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ហាងឆេងមាសហក់ឡើងថ្លៃវិញ ខណៈតម្លៃប្រេងធ្លាក់ចុះ ក្រោយអាម៉េរិកដំឡើងពន្ធខ្ពស់កប់ពពកលើចិនរហូតដល់១២៥%

តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានហក់ឡើងជាង១%នៅថ្ងៃទី១០ មេសា ក្រោយអ្នកវិនិយោគសម្រុកទិញចូលមាសទុកជាទ្រព្យមានសុវត្ថិភាព បន្ទាប់ពីសហរដ្ឋអាម៉េរិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ