លោក ហូវើដ ឡាត់និក (Howard Lutnick) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក បានអះអាងថា ទិដ្ឋាការ កាតមាស តម្លៃ៥លានដុល្លារ ដែលជាគំនិតផ្តួចផ្តើមរបស់រដ្ឋបាលលោក ត្រាំ នេះ អាចលក់បាន១ពាន់កាតក្នុងមួយថ្ងៃ ពោលគឺអាចរកចំណូលបាន៥ពាន់លានដុល្លារ ក្នុងមួយថ្ងៃ។ នេះគឺជាជោគជ័យលើកដំបូង នៃកម្មវិធីដែលមានបំណងរៃអង្គាសមូលនិធិឱ្យបាន៥ទ្រីលានដុល្លារ តាមរយៈការលក់ឱ្យបានមួយលានកាតទៅឱ្យវិនិយោគិនដែលមានទ្រព្យសម្បត្តិច្រើន។
ទិដ្ឋាការ កាតមាស ដែលត្រូវបានរចនាឡើងដើម្បីជំនួសទិដ្ឋាការវិនិយោគិន EB-5 ដែលមានស្រាប់នោះបានលុបបំបាត់តម្រូវការបង្កើតការងារ និងផ្តល់ដំណើរការស្នាក់នៅលឿន។ លោក ត្រាំ ជឿជាក់ថា កម្មវិធីនេះនឹងទាក់ទាញបុគ្គលដែលមានទ្រព្យសម្បត្តិ ដើម្បីជំរុញសេដ្ឋកិច្ចតាមរយៈការចំណាយ ការវិនិយោគ និងបង់ពន្ធ៕
អត្ថបទ៖ សុខ មង្គល