ភូមិសាស្រ្តនយោបាយ

មេដឹកនាំដាណឺម៉ាកបានចោទសួរចំៗថា តើអាម៉េរិកនៅតែជាមិត្តរបស់អឺរ៉ុប ឬជាអ្នកដទៃ?


នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី មេតតេ ហ្វ្រេឌឺរិកសិន (Mette Frederiksen) បានព្រមានធ្ងន់ៗចេញពីទីក្រុងប៊ែរឡាំងថា សណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្នបាត់បង់ហើយ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចផុតលេខនៅលើពិភពលោក បានបង្ហាញមហិច្ឆតាចង់ដណ្តើមយកកោះ ហ្គ្រីនលែន ដែលជាកោះធំជាងគេនៅលើពិភពលោកពីប្រទេសដាណឺម៉ាក មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលបានគំរាមកំហែងដល់តំបន់អឺរ៉ុបទាំងមូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។
ភូមិសាស្រ្តនយោបាយ
ដោយ

​នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី មេតតេ ដែលកំពុងស្ថិតក្នុងបេសកកម្មការទូតនៅជុំវិញតំបន់អឺរ៉ុបជាមួយមេដឹកនាំកោះហ្គ្រីនលែន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការព្រមានប្រើសម្ពាធសេដ្ឋកិច្ច និងយោធារបស់ប្រធានាធិបតីអាម៉េ​រិក លោក ដូណាល់ ត្រាំ ក្នុងការដណ្តើមយកកោះហ្គ្រីនលែនពីខ្លួន។ លោកស្រី បានចាត់ទុកទង្វើរបស់លោក ត្រាំ នេះបានធ្វើឱ្យសណ្តាប់ធ្នាប់ពិភពលោកចាស់បាត់ហើយ។ លើសពីនេះ ទង្វើនេះក៏បានបង្ហាញឱ្យឃើញដែរថា ទំនាក់ទំនងសម្ពន្ធមិត្តរវាងអាម៉េរិក និងអឺរ៉ុប កំពុងផ្លាស់ប្តូរទៅរកភាពមិនច្បាស់លាស់។

នាយករដ្ឋមន្ត្រីដាណឺម៉ាក ដែលនៅតែជាប់គាំងក្នុងការតស៊ូជាមួយប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងអនាគតរបស់កោះហ្គ្រីនលែន បានចោទសួរកាលពីថ្ងៃអង្គារ ទី២៧ មករា ថា តើសហរដ្ឋអាម៉េរិក នឹងនៅតែជាសម្ពន្ធមិត្តរបស់អឺរ៉ុប ឬយ៉ាងណា ខណៈលោក ត្រាំ កំពុងផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងពិភពលោក? តែយ៉ាងណាលោកស្រីសង្ឃឹមថា អាម៉េរិកនឹងនៅតែជាសម្ពន្ធមិត្តរបស់អឺរ៉ុប។

ជាមួយគ្នានេះ ប្រមុខអង្គការណាតូ លោក ម៉ាក រុតតេ (Mark Rutte) បាននិយាយកាលពីសប្ដាហ៍មុនថា អឺរ៉ុប មិនអាចការពារខ្លួនឯងបានទេ បើគ្មានសហរដ្ឋអាម៉េរិក។ លោកបានប្រាប់សមាជិកសភាអឺរ៉ុបថា ប្រសិនបើអ្នកណានៅតែគិតថា សហភាពអឺរ៉ុប ឬអឺរ៉ុបទាំងមូលអាចការពារខ្លួនឯងបានដោយគ្មានសហរដ្ឋអាម៉េរិក បន្តដេកយល់សប្តិតទៀតទៅ តែការពិតមិនអាចទៅរួចនោះទេ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


ចិន សម្រុកលក់ចេញបណ្ណបំណុលអាម៉េរិក ហើយបង្កើនការទិញចូលមាសយ៉ាងសម្បើម

ស្របពេលតម្លៃមាសឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ពោលគឺឈានដល់៦,៤០០ដុល្លារអាម៉េរិកក្នុងមួយតម្លឹង ហាងឆេងមាសនៅកម្ពុជា ក្នុងថ្…

តើកម្ពុជា គួរមានយន្តការបែបណា ដើម្បីកាត់ផ្តាច់ការនាំចូលវត្ថុធាតុដើមពីប្រទេសថៃ?

មេគយកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មិនមានការនាំចូលទំនិញ ដែលស្ថិតក្នុងបញ្ជីហាមឃាត់របស់រដ្ឋាភិបាលកម្ពុជា នោះទេ ខណៈឥទ្ធិពលនៃការធ្វើពហិកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ